* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង
* អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ជំរុញការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស
* កូរ៉េខាងត្បូង និងជប៉ុន ចល័តយន្ដហោះចម្បាំង ក្រោយយន្ដហោះយោធារុស្ស៉ីហោះក្រវែលដែនអាកាស
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី ជា វ៉ានដេត៖ ព្រឹត្តិការណ៍ FrancoTech នៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាផ្នែកបច្ចេកវិទ្យា

17-11-2026 09:28

(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងបញ្ជាក់ថា ព្រឹត្តិការណ៍ ហ្វ្រង់កូតិច ២០២៦ (FrancoTech 2026) ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាផ្នែកបច្ចេកវិទ្យា និងភាពស្វាហាប់នៃសេដ្ឋកិច្ចរបស់សហគមន៍ហ្វ្រង់កូហ្វូនី។

ថ្លែងនាឱកាសអញ្ជើញបិទព្រឹត្តិការណ៍ FrancoTech 2026 នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ លោក ជា វ៉ាន់ដេត បានបញ្ជាក់ដូចនេះថា «ព្រឹត្តិការណ៍ FrancoTech ដែលបានប្រព្រឹត្តទៅរយៈពេលបីថ្ងៃនៅកម្ពុជា បានបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាផ្នែកបច្ចេកវិទ្យា និងភាពស្វាហាប់នៃសេដ្ឋកិច្ចរបស់សហគមន៍ហ្វ្រង់កូហ្វូនី, សហគមន៍ហ្វ្រង់កូហ្វូនី បានប្រើប្រាស់បច្ចេកវិទ្យាយ៉ាងសកម្ម និងប្រកបដោយយុទ្ធសាស្ត្រ ក្នុងវិស័យសាធារណៈ ហិរញ្ញវត្ថុ កសិកម្ម ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗទៀត ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋយើង»។

លោក ជា វ៉ាន់ដេត បានបន្ថែមថា កម្ពុជានឹងបន្តធ្វើការរួមគ្នា ដើម្បីកសាងអនាគតមួយដែលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈមផ្នែកសីលធម៌នៃបញ្ញាសិប្បនិម្មិត លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ធានាសន្តិសុខស្បៀងតាមរយៈកសិកម្មឆ្លាតវៃ និងជំរុញភាពជាអ្នកដឹកនាំរបស់ស្ត្រីក្នុងវិស័យបច្ចេកវិទ្យាដែលកំពុងរីកចម្រើន។

លោករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ កម្ពុជាបានចែករំលែកថ្នាលឌីជីថល និងបទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការសិក្សាស្វែងយល់ពីដំណើរបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ ដំណោះស្រាយឌីជីថលទាំងនេះ បានបង្ហាញពីប្រសិទ្ធភាពរួចមកហើយ ដែលមានសក្តានុពលក្នុងការជួយប្រទេសជាដៃគូពន្លឿនបរិវត្តកម្មឌីជីថលរបស់ខ្លួន កាត់បន្ថយថ្លៃដើមវិនិយោគ សន្សំសំចៃពេលវេលា និងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋបានកាន់តែរហ័ស និងមានប្រសិទ្ធភាពខ្ពស់។

តាមរយៈការបង្ហាញនូវនវានុវត្តន៍បច្ចេកវិទ្យាទំនើបចុងក្រោយនៅក្នុងពិព័រណ៍ យើងពិតជាមានការចាប់អារម្មណ៍ និងទទួលបានការបំផុសគំនិតយ៉ាងខ្លាំងពីសមត្ថភាពច្នៃប្រឌិត ភាពចម្រុះដ៏សម្បូរបែប និងភាពស្វាហាប់នៃស្មារតីសហគ្រិនភាព ដែលកំពុងរីកចម្រើនក្នុងវិស័យបច្ចេកវិទ្យាឌីជីថលផងដែរ៕