* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ព្រះរាជពិធីសម្ពោធសមិទ្ធផលប្រាសាទមេបុណ្យខាងលិច ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមព្រះរាជាធិបតីភាពព្រះមហាក្សត្រ និងប្រធានាធិបតីបារាំង
* អ្នកឧកញ៉ា គិត ម៉េង លើកទឹកចិត្តឱ្យមានជើងហោះហើរត្រង់រវាងកម្ពុជា និងបារាំង ជំរុញការតភ្ជាប់ធុរកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែឆាប់រហ័ស
* កូរ៉េខាងត្បូង និងជប៉ុន ចល័តយន្ដហោះចម្បាំង ក្រោយយន្ដហោះយោធារុស្ស៉ីហោះក្រវែលដែនអាកាស
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino International Airport
* កម្ពុជា-កាណាដា ឯកភាពជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅ
* កាណាដា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២១ នៅឆ្នាំ២០២៨ ខាងមុខនេះ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូចាកចេញពីកម្ពុជាហើយ ដើម្បីចូលរួមកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៃកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ នៅទីក្រុងម៉ានីល
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* ក្រោយបញ្ចប់កិច្ចប្រជុំ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ ចំនួន៣២ចំណុច
* កិច្ចប្រជុំកំពូល «ហ្វ្រង់កូហ្វូនី លើកទី២០» ចេញ «សេចក្តីអំពាវនាវទីក្រុងភ្នំពេញ» ដែលមានចំណុចគន្លឹះចំនួន៧ ស្តីពី «កិច្ចការពារបេតិកភណ្ឌវប្បធម៌ និងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌»
* ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ចាកចេញពីកម្ពុជាហើយ ក្រោយបន្សល់ទុកផ្លែផ្កាជាប្រវត្តិសាស្ត្រ និងបើកទំព័រសករាជថ្មីនៃទំនាក់ទំនងកម្ពុជា-បារាំង និងពិភពហ្វ្រង់កូហ្វូនី
* កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ចេញសេចក្តីសម្រេចស្តីពីស្ថានភាពវិបត្តិ ស្ថានភាពចាកចេញពីវិបត្តិ និងស្ថានភាពពង្រឹងសន្តិភាពនៅក្នុងលំហហ្វ្រង់កូហ្វូនី ដោយបញ្ជាក់ជំហរគាំទ្រអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា
* កិច្ចព្រមព្រៀង និងឯកសារគតិយុត្តចំនួន១០ ត្រូវបានចុះហត្ថលេខាក្នុងអំឡុងវេទិកាធុរកិច្ចបារាំង-កម្ពុជា ឆ្នាំ២០២៦ បើកផ្លូវជំរុញការធ្វើពាណិជ្ជកម្មលើវិស័យសំខាន់ៗ
* លោក ម៉ាក្រុង រំលេចពីមោទនភាពនៃការជួសជុល និងដាក់តាំង «ព្រះវិស្ណុផ្ទំ» នៅសារមន្ទីរ Guimet ដែលទាក់ទាញមនុស្សរាប់ម៉ឺននាក់ឱ្យស្គាល់អរិយធម៌ខ្មែរ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍​បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤

17-11-2026 10:45

(ហ្វីលីពីន)៖ បន្ទាប់ពីអញ្ជើញដល់ប្រទេសហ្វីលីពីន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា កំពុងនឹងមមាញឹកចូលរួមកិច្ចប្រជុំសំខាន់ៗដែលប្រារព្ធធ្វើឡើងនៅប្រទេស​ហ្វីលីពីនជា​ប្រធានប្តូរ​វេន​របស់អាស៊ាននៅឆ្នាំ២០២៦នេះ។

នៅព្រឹកថ្ងៃអង្គារ ទី១៧ វិច្ឆិកា ២០២៦នេះ បន្ទាប់ពីអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន បូក៣ (អាស៊ាន បូក ចិន, ជប៉ុន និងកូរ៉េខាងត្បូង) ហើយនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តអញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំសហគមន៍​បំភាយឧស្ម័នកម្រិតសូន្យអាស៊ីលើកទី៤។

សហគមន៍បំភាយឧស្ម័នកម្រិតសូន្យអាស៊ី (Asia Zero Emission Community - AZEC) គឺជាវេទិ​កា​សហប្រតិបត្តិការថ្នាក់តំបន់មួយ ដែលផ្តួចផ្តើមឡើងដោយប្រទេសជប៉ុន ដើម្បីជួយជំរុញឱ្យបណ្តា​ប្រទេស​នៅអាស៊ី សម្រេចបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នកាបូនឱ្យដល់កម្រិតសូន្យ (Net-Zero Emissions) ស្របពេលដែលនៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ច និងសន្តិសុខថាមពល។ គំនិត​ផ្តួចផ្តើមនេះ ត្រូវបានប្រកាសជាលើកដំបូងដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅខែមករា ឆ្នាំ២០២២ ហើយកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើក​ដំបូងត្រូវបានធ្វើឡើង​នៅ​ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។

សហគមន៍នេះ មានសមាជិកចំនួន១១ រួមមាន៖ ប្រទេសសមាជិកអាស៊ានចំនួន៩ (ប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម) បូករួមជាមួយ ជប៉ុន និង អូស្ត្រាលី។

កិច្ចប្រជុំនាព្រឹកថ្ងៃនេះ ដឹកនាំរួមដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វែឌីណាន់ រ៉ូម៉ាអល់ដេស ម៉ាកូស វិន័យ (Ferdinand R. Marcos Jr.) និងនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអិជិ សាណាយ៉ិ (Sanae Takaichi)។

កិច្ចប្រជុំលើកទី៤នេះ នឹងផ្តោតលើការពន្លឿនការផ្លាស់ប្តូរថាមពលស្អាត ការធានានូវសន្តិសុខថាមពល​ក្នុងតំបន់ និងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ថាមពល និងការជំរុញទីផ្សារកាបូនជាដើម។

ក្នុងកិច្ចប្រជុំនៅពេលនេះ ជប៉ុន នឹងស្នើបង្កើត «ស្ថាប័នថាមពលអន្តរជាតិកំណែទម្រង់អាស៊ី (Asian version of the IEA)» ដែលមានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ធ្វើជាលេខាធិការដ្ឋាន ដើម្បីសម្របសម្រួលការស្តុកទុកប្រេងបន្ទាន់ និងសហការការពារវិបត្តិ​ថាមពល៕