* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត នឹងបើកកិច្ចប្រជុំរួមគ្នានៅមជ្ឈមណ្ឌលសន្និបាតអារីយ៉ា ក្រុងបាត់ដំបង

17-11-2026 13:26

(បាត់ដំបង)៖ ប្រតិបត្តិតាមគោលការណ៍ឯកភាពរបស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) លោក ស សុខា អនុប្រធាន ស.ស.យ.ក. ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្ត បន្ទាយមានជ័យ នឹងដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារឆ្នាំ២០២៧ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្ត បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត អារីយ៉ា ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយមានការចូលរួមពីអង្គប្រជុំសរុបប្រមាណ៨០០នាក់។

លោក ទូច សុឃៈ ប្រធានក្រុមការងារព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មការរៀបចំកិច្ចប្រជុំបានឱ្យដឹងថា លោក ស សុខា នឹងអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបើកកិច្ចប្រជុំ ដោយមានរបៀបវារៈបន្តសំខាន់ៗមួយចំនួន ក្នុងនោះរួមមាន របាយការណ៍ស្ដីពីបញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តរបស់ ក្រុមការងារនីមួយៗ ថ្លែងដោយលោក ខៀវ ភារិទ្ធ ប្រធាន ស.ស.យ.ក. ខេត្តព្រៃវែង, លោក ស រដ្ឋា ប្រធាន ស.ស.យ.ក. ខេត្តបាត់ដំបង លោក កែ សួនសុភាព ប្រធាន ស.ស.យ.ក. ខេត្តបន្ទាយមានជ័យ និងលោកបណ្ឌិត អាំង សិរីពិសិដ្ឋ ប្រធានក្រុមការងារអាហារូបករណ៍ឯកឧត្តមអភិសន្តិបណ្ឌិត។

លោកបន្តថា នាឱកាសនោះដែរអង្គប្រជុំនឹងបានស្ដាប់វេទិកាពិភាក្សា ដែលមានការសួរ‑ឆ្លើយ និងការបញ្ចេញមតិ លើប្រធានបទចំនួន៣ រួមមាន៖ ១‑យុវជនជាកម្លាំងជំរុញផែនការអភិវឌ្ឍន៍ឃុំ‑សង្កាត់ ដើម្បីកែប្រែជីវភាពប្រជាពលរដ្ឋ ២‑ យុវជនជាស្នូលនៃអភិបាលកិច្ចឌីជីថល និងការដឹកនាំតាមបែបវិទ្យាសាស្រ្តនៅក្រុមប្រឹក្សាឃុំ‑សង្កាត់និង៣‑ការត្រៀមយុទ្ធសាស្រ្តនិងបុគ្គលិកលក្ខណៈទាក់ទាញការគាំទ្រតាមរយៈមធ្យោបាយផ្ទាល់ និងឌីជីថល ក្រោមទស្សនៈ «រដ្ឋធ្វើរាស្រ្តដឹង រដ្ឋផ្ដល់រាស្រ្តទទួល»។

បើតាមលោក ទូច សុឃៈ នារសៀលថ្ងៃដដែល អង្គប្រជុំនឹងប្រារព្ធពិធីបិទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ដោយមានការថ្លែងសុន្ទរកថាស្វាគមន៍ និងរបាយការណ៍សង្ខេបរបស់លោក ស សុខា ស្ដីពីលទ្ធផលការងារ បញ្ហាប្រឈម និងទិសដៅបន្តរបស់ ស.ស.យ.ក. ខេត្តព្រៃវែង បាត់ដំបង បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ និងប្រសាសន៍សំណេះសំណាល
ដ៏ខ្ពង់ខ្ពស់របស់លោកប្រធាន ហ៊ុន ម៉ានី។

លោកបន្ថែមថា គណៈកម្មការរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៦ និងលើកទិសដៅការងារ ឆ្នាំ២០២៧ របស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បាត់ដំបង និងខេត្ត បន្ទាយមានជ័យ និងក្រុមការងារអាហារូបករណ៍ នឹងបន្តធ្វើបច្ចុប្បន្នភាពព័ត៌មានជូនសាធារណជនជាបន្តបន្ទាប់ ជាពិសេសលទ្ធផល និងទិសដៅដដែលក្រុមការងារនីមួយៗ នឹងបង្ហាញក្នុងកិច្ចប្រជុំ និងអនុសាសន៍ដឹកនាំតម្រង់ទិសរបស់លោកប្រធាន ហ៊ុន ម៉ានី៕