* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកបណ្ឌិត ញិល រដ្ឋា៖ កិច្ចប្រជុំ APEC 2026 ត្រូវគេប្រដូចនឹងជំនួប Yalta ឆ្នាំ១៩៤៥ ខណៈចិនមិនចង់ឱ្យរូបភាពនេះឡើយ

17-11-2026 13:44

(ភ្នំពេញ)៖ លោកប ណ្ឌិត ញិល រដ្ឋា អ្នកជំនាញភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ចអន្តរជាតិ បានលើកឡើងថា កិច្ចប្រជុំ APEC 2026 នៅទីក្រុង សិនជិន ប្រទេសចិន ត្រូវបានអ្ន កវិភាគជាច្រើនលើកឡើងថា អាចដូចគ្នានឹងជំនួប Yalta ឆ្នាំ១៩៤៥ ខណៈចិនមិនចង់ឱ្យរូបភាពបែបនេះឡើយ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

បើតាមអ្នកជំនាញរូបនេះ បានបញ្ជាក់បន្តថា បើប្រទេសចិនបានបញ្ជាក់ជាផ្លូវការថា ខ្លួនកំពុងធ្វើការសម្របសម្រួលសម្រាប់កិច្ចប្រជុំបែបនេះក្នុងបំណងពិភាក្សា «ស៊ីជម្រៅ និងស្ថាបនា» ក្ដី ន៏នៅមានការវិភាគជាច្រើនបង្ហាញថា ភាគីទាំងបីមានគោលដៅខុសៗគ្នា៖ លោក ពូទីន ចង់បានការទទួលស្គាល់ជាសកល និងការពិភាក្សាអំពីអ៊ុយក្រែនដោយគ្មានអ្នកតំណាងអ៊ុយក្រែន, លោក ត្រាំ ចង់បាន «ជ័យជម្នះផ្នែកការទូត» និងការបង្ហាញខ្លួនជា «អ្នកចរចាដ៏សំខាន់» បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ, រីឯលោក ស៊ី វិញចង់បានរូបភាពជាមហាអំណាចសកល ប៉ុន្តែជៀសវាងការទទួលខុសត្រូវផ្នែកនយោបាយពីការចរចាផ្ទាល់ (មិនចង់ក្លាយជាអាណានិគមបែបថ្មី)។

សម្រាប់លោកបណ្ឌិត កិច្ចប្រជុំនេះទំនងជាមិននាំឱ្យមានកិច្ចព្រមព្រៀងជាក់ស្តែងធំៗទេ ប៉ុន្តែវាអាចជា «ឱកាសថតរូប» ដ៏មានឥទ្ធិពល និងជានិមិត្តរូបនៃការបែងចែកឥទ្ធិពលសកលឡើងវិញ។ ការលេចឡើងនៃពាក្យ «Yalta 2» ដែលជាការប្រៀបធៀបនឹងសន្និសីទ Yalta ឆ្នាំ១៩៤៥ (អាមេរិក-សូវៀត-ចក្រភពអង់គ្លេស) ត្រូវបានគេលើកឡើងថាជាសក្តានុពលមួយ ដែលប្រទេសមហាអំណាចទាំងបីអាចកំណត់ជោគវាសនានៃសង្គ្រាម និងសន្តិភាពនៅអឺរ៉ុប និងពិភពលោក។

ជំនួបត្រីភាគីនេះ ទំនងជានឹងកើតឡើងក្នុងទម្រង់ជាជំនួបក្រៅផ្លូវការខ្លី ឬការថតរូបជុំគ្នា (Photo-op) នៅក្រៅកិច្ចប្រជុំ APEC ថ្ងៃទី១៨-១៩ ខែវិច្ឆិកា ដើម្បីបំពេញមុខមាត់រៀងៗខ្លួន ប៉ុន្តែនឹងមិនអាចឈានដល់កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រធំដុំណាមួយឡើយ ដោយសារឥទ្ធិពលនយោបាយរបស់លោក ត្រាំ ត្រូវបានកាត់បន្ថយក្រោយការបោះឆ្នោតពាក់កណ្តាលអាណត្តិ ឬស្ថានភាព «ទាបាក់ស្លាប»។ ខណៈចិន និងរុស្ស៊ី ដឹងថា គោលនយោបាយរបស់លោកត្រាំ នឹងត្រូវរារាំងដោយសភាអាមេរិកដែលគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យ។

ជាបន្តដើម្បីជ្រា បកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖