* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣

17-11-2026 14:15

(ហ្វីលីពីន)៖ ពីលើទឹកដីប្រទេសហ្វីលីពីន ដែលជាប្រធានប្តូរវេនរបស់អាស៊ាននោះ កិច្ចប្រជុំកំពូលពាក់​ព័ន្ធរបស់អាស៊ានជាច្រើនកំពុងតែប្រព្រឹត្តទៅនៅថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

នៅរសៀលថ្ងៃអង្គារនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តអញ្ជើញចូលរួមចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣។ កិច្ចប្រជុំនេះ ដឹកនាំរួមគ្នាដោយលោក ហ្វឺឌីណាន់ ម៉ាកូស ប្រធានាធិបតីហ្វីលីពីន និងជាប្រធានអាស៊ានប្តូរវេន និងលោក ណារិនដ្រា ម៉ូឌី នាយករដ្ឋមន្ត្រីឥណ្ឌា។

អាស៊ាន និងឥណ្ឌា បានចាប់ផ្តើមទំនាក់ទំនងជាដៃគូសន្ទនាតាមវិស័យ (Sectoral Dialogue Partner) នៅឆ្នាំ១៩៩២ និងត្រូវបានដំឡើងទៅជាដៃគូសន្ទនាពេញលេញ (Full Dialogue Partner) នៅខែធ្នូ ឆ្នាំ១៩៩៥។ ការវិវត្តនៃទំនាក់ទំនងនេះ ត្រូវបានជំរុញដោយគោលនយោបាយ «ឆ្ពោះទៅ​ទិស​ខាង​កើត (Look East Policy)» របស់ឥណ្ឌា។

ដៃគូសន្ទនារវាងអាស៊ាន និងឥណ្ឌា បានក្លាយជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា នៅឆ្នាំ២០២២ ក្នុងរាជធានីភ្នំពេញ ពេលកម្ពុជា ធ្វើជាប្រធានអាស៊ាន។

ភាពជាដៃគូសន្ទនាអាស៊ាន-ឥណ្ឌា បានផ្តល់ផលប្រយោជន៍យ៉ាងច្រើនដល់ភាគីទាំងពីរ ជាពិសេស​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្ស។ ទំនាក់​ទំនងនេះ ក៏បានជួយពង្រឹងស្ថិរភាពក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងជំរុញកំណើនរួមគ្នា។

ទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគរវាងអាស៊ាន និងឥណ្ឌា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយ​ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងដល់ ១២៨,៣៧ពាន់លានដុល្លារអាមេរិក ក្នុងឆ្នាំសារ​ពើ​ពន្ធ ២០២៥-២០២៦។ ទន្ទឹមនឹងកំណើននេះ ភាគីទាំងពីរក៏កំពុងដោះស្រាយ​បញ្ហាឱនភាព​ពាណិជ្ជកម្ម និងពិនិត្យឡើងវិញលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីឱ្យកាន់តែមានតុល្យភាព។

ពាក់ព័ន្ធការវិនិយោគវិញ របាយការណ៍បានបង្ហាញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០២៥ លំហូរទុន​វិនិ​យោគ​សរុប​ពីបណ្តាប្រទេសអាស៊ានចូលទៅកាន់ប្រទេសឥណ្ឌា មានទំហំដល់ទៅ ១៩៦,៩៦ពាន់​លាន​ដុល្លារ។ សិង្ហបុរី គឺជាប្រភពវិនិយោគធំជាងគេបំផុតក្នុងតំបន់។

សម្រាប់ការវិនិយោគពីឥណ្ឌាមកអាស៊ានវិញ របាយការណ៍បង្ហាញថា ឥណ្ឌា គឺជាប្រភពវិនិយោគធំទី៨ ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ដែលផ្តោតសំខាន់លើវិស័យហិរញ្ញវត្ថុ បច្ចេកវិទ្យាព័ត៌មាន ឱសថ និងកម្មន្តសាល៕