* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំនួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី២៣
* បារាំងនិងម៉ាឡេស៊ី សម្លឹងរកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងរ៉ែកម្រ អំឡុងទស្សនកិច្ចរបស់ប្រធានាធិបតី Macron
* និស្សិតចិន ត្រូវបានជួយសង្រ្គោះក្នុងប្រទេសថៃ បន្ទាប់ពីត្រូវឧក្រិដ្ឋជនអនឡាញស្កេមចាប់ជំរិត ទារប្រាក់លោះ ៣០០០០០ដុល្លារ
* CNN៖ ចារកម្មអាមេរិកឱ្យសញ្ញាថាអ៉ីរ៉ង់កំពុងរៀបចំផែនការបំផ្ទុះគ្រាប់បែកវិទ្យុសកម្ម ឬអាវុធគីមី ក្នុងទីក្រុងវ៉ាស៊ីនតោន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អតីតចាងហ្វាងកាសែតម្នាក់ បន្លំជាអ្នកសារព័ត៌មាន បង្កបញ្ហាក្នុងសង្គមរំខានការប្រកបមុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋនៅខណ្ខដូនពេញ ត្រូវតុលាការឃុំខ្លួនដាក់ពន្ធនគារ

17-11-2026 14:26

(ភ្នំពេញ)៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ឈ្មោះ​ សួន​ ចំរើន អតីតចាងហ្វាងកាសែតម្នាក់ ដែលបន្លំជាអ្នកសារព័ត៌មាន ហើយបង្កបញ្ហាក្នុងសង្គមរំខានការប្រកប មុខរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋ នៅខណ្ខដូនពេញ។

បុគ្គល សួន ចំរើន ត្រូវបានតំណាងអយ្យការចោទប្រកាន់ពីបទ «ញុះញង់​ឱ្យ​មានការ​រើសអើង និង​ប្រើប្រាស់​ដោយ​គ្មាន​សិទ្ធិ​នូវបណ្ណ​បញ្ជាក់​តួនាទី​ក្នុង​វិជ្ជាជីវៈ​កំណត់​ដោយអាជ្ញាធរ​សាធារណៈ​»។

សូមបញ្ជាក់ថា ឈ្មោះ សួន ចំរើន អាយុ៤៥ឆ្នាំ រស់នៅភូមិដុងអារញ្ញ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានកម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នាថ្ងៃទី១២​ ខែវិច្ឆិកា ឆ្នាំ២០២៦ ឃាត់ខ្លួន។

ឈ្មោះ​ សួន ចំរើន បានក្លែងបន្លំខុសច្បាប់ជាអ្នកសារព័ត៌មានដើរ live ផ្សព្វផ្សាយព័ត៌មានរំខានប៉ះពាល់ការលក់ដូរ ប្រកបមុខរបរចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅខណ្ខដូនពេញ កាលពីថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០២៦ នៅមុខសាលាមតេ្តយ្យវត្តកោះ និងមុខរបងវត្តកោះ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ។

ការឃាត់ខ្លួនបុគ្គលនេះ ក្រោយខ្លួនតាំងជាអ្នកសារព័ត៌មាន ដែលមានកាយវិការ និងពាក្យសំដីមិនសមរម្យ ហើយចុះថត (live) ផ្សាយផ្ទាល់ព័ត៌មាននៅខណ្ឌដូនពេញ បង្កជម្លោះពាក្យសំដីជាមួយប្រជាពលរដ្ឋលក់ដូរចិញ្ចឹមជីវិត នៅចំណុចខាងលើបង្កឱ្យរងការរិះគន់ពីសំណាក់អ្នកលេងក្នុងបណ្តាញសង្គមយ៉ាងខ្លាំង។

រដ្ឋមន្រ្តីក្រសួងព័ត៌មាន​លោក នេត្រ ភក្រ្តា បានប្រកាសក្នុងផេកផ្លូវការរបស់លោកថា បុគ្គលឈ្មោះ សួន ចំរើន អតីតជាចាងហ្វាងគេហទំព័រ www.chrtvonline.com ត្រូវបានក្រសួងព័ត៌មាន លុបអាជ្ញាបណ្ណតាមប្រកាសលេខ ២៩៧ ប្រក.ពម. ចុះថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ដោយម្ចាស់អង្គភាពបានបំពានច្បាប់ ស្តីពីរបបសារព័ត៌មានធ្ងន់ធ្ងរ ដោយអនុវត្តផ្ទុយនឹងកិច្ចសន្យាអាជីវកម្មរបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ នៅពេលថ្មីៗ បុគ្គលនេះបានបន្តលួចបន្លំធ្វើជាអ្នកសារព័ត៌មាន និងបានបង្កបញ្ហាដល់សង្គម។

លោករដ្ឋមន្រ្តី ចាត់ទុកថា «ទង្វើ និងសកម្មភាពរបស់អតីតអ្នកសារព័ត៌មានរូបនេះ ឬក្រុមណាមួយដែលយកវិជ្ជាជីវៈសារព័ត៌មាន ធ្វើជាអាជីវកម្ម ដើម្បីបម្រើផលប្រយោជន៍ខ្លួនផ្ទុយពីក្រម សីលធម៌ វិជ្ជាជីវៈ និងលិខិត បទដ្ឋានគតិយុត្តនានា ត្រូវមានការទទួលខុសត្រូវចំពោះមុខច្បាប់»៕