* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងនាយករដ្ឋមន្ត្រីអូស្ត្រាលី ជួបពិភាក្សាការងារ

17-11-2026 14:28

(ហ្វីលីពីន)៖ ចន្លោះនៃកិច្ចប្រជុំពាក់ព័ន្ធអាស៊ានជាច្រើនកិច្ចប្រជុំលើទឹកដីហ្វីលីពីន នៅរសៀលថ្ងៃអង្គារ ទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អង់តូនី អាល់បានីស៊ី (Anthony Albanese) នាយករដ្ឋមន្ត្រីអូស្ត្រាលី បានជួបពិភាក្សាការងារទ្វេភាគី។

ជំនួបពិភាក្សានេះ ជាការពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងកម្ពុជា និង​អូស្ត្រាលី។ កម្ពុជា និងអូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាផ្លូវការនៅឆ្នាំ១៩៥២ ពោលគឺមួយ​ឆ្នាំមុនពេលកម្ពុជាទទួលបានឯករាជ្យពីបារាំង។ គិតត្រឹមឆ្នាំ២០២៦ ទំនាក់ទំនងនេះមានអាយុកាល៧៤ ឆ្នាំហើយ និងត្រៀមអបអរខួបលើកទី៧៥ឆ្នាំ នៅឆ្នាំ២០២៧ខាងមុខ។

ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់ ជាពិសេស​នៅក្រោយការបោះឆ្នោតឆ្នាំ១៩៩៣។ អូស្ត្រាលី ជាប្រទេសមួយក្នុងចំណោមប្រទេស​ជាច្រើនទៀត បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងដំណើរការស្វែង​រកសន្តិភាពនៅកម្ពុជា តាមរយៈកិច្ចព្រមព្រៀងសន្តិភាពទី​ក្រុង​ប៉ារីសឆ្នាំ១៩៩១ និងបេសកកម្មអ៊ុនតាក់ (UNTAC)។

លើសពីនេះ អូស្ត្រាលីបានផ្តល់ជំនួយអភិវឌ្ឍន៍សរុបប្រមាណ ១,៤ ពាន់លានដុល្លារអាមេរិក ឬជាង២ ពាន់លានដុល្លារអូស្ត្រាលី ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៩០ មក លើវិស័យសុខាភិបាល កសិកម្ម ហេដ្ឋា​រចនា​សម្ព័ន្ធ និងការបោសសម្អាតមីន។

អូស្ត្រាលី ក៏ជាប្រទេសដែលបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍធនធានមនុស្ស និងវិស័យ​អប់រំ។ តាមរយៈកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូស្ត្រាលី (Australia Awards) និស្សិត និងមន្ត្រីរាជ​ការ​កម្ពុជាជាង១ពាន់នាក់ បានទទួលឱកាសទៅសិក្សាថ្នាក់ឧត្តមសិក្សានៅ​ប្រទេស​អូស្ត្រាលី។

នៅឆ្នាំ២០២៥ អូស្ត្រាលី បានបង្កើនចំនួនអាហារូបករណ៍សម្រាប់និស្សិតកម្ពុជាពី ៥០កន្លែង ដល់ ៦២ កន្លែង។

ពាណិជ្ជកម្ម និងការវិនិយោគវិញ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ បានកើនឡើងដល់​ប្រមាណ ៦០០លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥។ កម្ពុជានាំចេញផលិតផលសំខាន់ៗដូចជា សម្លៀក​បំពាក់ ស្បែកជើង និងអង្ករក្រអូបទៅកាន់អូស្ត្រាលី ខណៈក្រុមហ៊ុនអូស្ត្រាលីវិនិយោគលើវិស័យធនាគារ ហិរញ្ញវត្ថុ អប់រំ កសិ-ធុរកិច្ច និងរ៉ែ។

កម្ពុជា និងអូស្ត្រាលី ក៏បានយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខដែរ។ ប្រទេសទាំងពីរសហការគ្នាយ៉ាងជិតស្និទ្ធក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស គ្រឿងញៀន សន្តិសុខសាយប័រ និងការផ្លាស់ប្តូរទស្សនកិច្ចនាវាកងទ័ពជើងទឹក។

សូមបញ្ជាក់ដែរថា កាលពីឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ​ជាន់​ខ្ពស់​អញ្ជើញទៅបំពេញទស្សនកិច្ច និងចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី (ASEAN-Australia Special Summit) នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី។ ដំណើរទស្សនកិច្ចនេះ​ធ្វើឡើងតបតាមការអញ្ជើញរបស់លោក អង់តូនី អាល់បានីស៊ី ក្នុងឱកាសអបអរសាទរខួបលើកទី៥០ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

ដំណើរទស្សនកិច្ចនោះ បានផ្តល់ផលប្រយោជន៍ទៅវិញទៅមកយ៉ាងច្រើនសម្រាប់ទាំងកម្ពុជា និង​អូស្ត្រាលី។ ទស្សនកិច្ចនេះបានជួយបង្កើនទំនុកចិត្តផ្នែកនយោបាយ ពង្រីកកិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និងតភ្ជាប់ទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕