* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ភាពជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសចំ​នួន៣» និងបង្ហាញអំណាចទន់នៃវប្បធម៌ខ្មែរ ទៅកាន់ពិភពលោក

17-11-2026 14:54

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា ការទទួលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ មិនត្រឹមតែជាជោគជ័យដ៏ត្រចះត្រចង់នៃការរៀបចំព្រឹត្តិការណ៍ការទូតអន្តរជាតិកម្រិតខ្ពស់ប៉ុណ្ណោះទេ ប៉ុន្តែបានផ្តល់ឱ្យកម្ពុជានូវ «ឱកាសមាសដ៏សំខាន់ចំនួន៣» ព្រមទាំងជាវេទិកាដ៏មានឥទ្ធិពលក្នុងការប្រើប្រាស់ «អំណាចទន់» (Soft Power) នៃវប្បធម៌ អរិយធម៌ និងបដិសណ្ឋារកិច្ចខ្មែរ បង្ហាញទៅកាន់ពិភពលោក។

ថ្លែងបូកសរុបលទ្ធផលក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានរំលេចថា ភាពជាម្ចាស់ផ្ទះនេះបានផ្តល់ឱ្យកម្ពុជានូវឱកាសមាសទាំង៣ គឺ ការលើកកម្ពស់កិត្យានុភាពជាតិ ការពង្រឹងតួនាទីការទូតអន្តរជាតិ និងការបើកទ្វារទៅរកកិច្ចសហប្រតិបត្តិការថ្មីៗ ដែលស្តែងឡើងតាមរយៈ៖

* ទី១៖ កម្ពុជាមិនត្រឹមតែបានទទួលស្វាគមន៍ថ្នាក់ដឹកនាំ និងគណៈប្រតិភូអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែបាននាំយកសារសន្តិភាព ការគោរពច្បាប់អន្តរជាតិ និងការការពារបេតិកភណ្ឌវប្បធម៌ ទៅកាន់វេទិកាពិភពលោក។

* ទី២៖ ការចូលរួមរបស់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិដ៏ច្រើនសន្ធឹកសន្ធាប់ (សរុបប្រមាណ ១,៥០០នាក់ មកពី ៣០៨ស្ថាប័ន និង ៤២ប្រទេស) បានបង្កើតឱកាសដ៏សំខាន់ក្នុងការបង្ហាញរូបភាពពិតរបស់កម្ពុជា ទាំងសន្តិភាព ស្ថិរភាព វប្បធម៌ និងសក្តានុពលអភិវឌ្ឍន៍។

* ទី៣៖ អ្វីដែលកម្ពុជាទទួលបាន មិនមែនមានត្រឹមរយៈពេលបីថ្ងៃនៃកិច្ចប្រជុំនោះទេ ប៉ុន្តែជាទុនការទូត ទុនកិត្យានុភាព និងឱកាសសហប្រតិបត្តិការសម្រាប់អនាគត ដើម្បីប្រែក្លាយទំនាក់ទំនង និងការប្តេជ្ញាចិត្តអន្តរជាតិ ទៅជាផលប្រយោជន៍ជាក់ស្តែងសម្រាប់ប្រជាជនកម្ពុជា។

លោក នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់ចំនួន ៨១ និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ រួមជាមួយព្រឹត្តិការណ៍អមនានា ដូចជា «ភូមិហ្វ្រង់កូហ្វូនី» និងវេទិកាធុរកិច្ច «FrancoTech» គឺជាឱកាសដ៏វិសេសវិសាលក្នុងការផ្សព្វផ្សាយបេតិកភណ្ឌវប្បធម៌ខ្មែរ ប្រវត្តិសាស្ត្រ សិល្បៈ ទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់ប្រជាជនកម្ពុជា។ នេះគឺជាការប្រើប្រាស់ «អំណាចទន់» តាមរយៈវប្បធម៌ ដើម្បីបង្កើនការយល់ដឹង កសាងទំនុកចិត្ត និងពង្រឹងមិត្តភាពរវាងប្រជាជាតិ។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏បានគូសបញ្ជាក់ពីគុណតម្លៃយុទ្ធសាស្ត្រទាំង ៥ ដែលកម្ពុជាទទួលបានពីកិច្ចប្រជុំកំពូលនេះ រួមមាន៖ ការពង្រឹងតួនាទីក្នុងការទូតពហុភាគី, ការប្រែក្លាយឱកាសការទូតទៅជាកាលានុវត្តភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ការបង្ហាញអត្តសញ្ញាណ និងអរិយធម៌ខ្មែរទៅកាន់ពិភពលោក, ការនាំយកបទពិសោធន៍នៃសន្តិភាពរបស់កម្ពុជាទៅចែករំលែកជាមួយសហគមន៍អន្តរជាតិ ព្រមទាំងការកសាងកេរដំណែលសម្រាប់មនុស្សជំនាន់ក្រោយ។

កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅរាជធានីភ្នំពេញ នឹងត្រូវបានចងចាំមិនត្រឹមតែជាព្រឹត្តិការណ៍ដែលពិភពលោកបានមកជួបជុំគ្នានៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាបានបើកទ្វារទៅកាន់ឱកាសថ្មីៗ ពង្រឹងតួនាទីលើឆាកអន្តរជាតិ និងរួមចំណែកយ៉ាងសកម្មក្នុងការកសាងសន្តិភាព និងអនាគតរួមសម្រាប់មនុស្សជាតិ៕