* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ជំរុញមន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងការស្រាវជ្រាវ និងព្យាបាលកុមារកង្វះអាហារូបត្ថម្ភ

17-11-2026 17:44

(ព្រះវិហារ)៖ លោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ បានថ្លែងជំរុញមន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ រួមគ្នាពង្រឹងការស្រាវជ្រាវ និងព្យាបាលកុមារកង្វះអាហារូបត្ថម្ភ។

ការថ្លែងរបស់លោកវេជ្ជបណ្ឌិត គួង ឡូ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញបើកវគ្គតម្រង់ទិស ស្តីពីការស្រាវជ្រាវរកកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភស្រួចស្រាល់ ក្រោមការគាំទ្រពីអង្គការយូនីសេហ្វ (UNICEF) ដែលវគ្គតម្រង់ទិសនេះ មានការចូលរួមពីសិក្ខាកាមមកពីមណ្ឌលសុខភាពទាំង៣៣មណ្ឌល ការិយាល័យស្រុកប្រតិបត្តិត្បែងមានជ័យ និងមន្ទីរសុខាភិបាលខេត្ត ជាច្រើនរូបទៀត នាថកងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកវេជ្ជបណ្ឌិត គួង ឡូ បានលើកឡើងថា ភាពជោគជ័យនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ទាមទារឱ្យមានការចូលរួម និងសហការពីគ្រប់វិស័យពាក់ព័ន្ធ ជាពិសេសការងារអាហារូបត្ថម្ភ ដែលជាកត្តាសំខាន់ក្នុងការលើកកម្ពស់សុខភាព និងការអភិវឌ្ឍធនធានមនុស្ស។

លោក គួង ឡូ បានបញ្ជាក់ថា ការងារអាហារូបត្ថម្ភនៅកម្ពុជាមានការយកចិត្តទុកដាក់ និងការរីកចម្រើនគួរឱ្យកត់សម្គាល់ ប៉ុន្តែបញ្ហាកង្វះអាហារូបត្ថម្ភចំពោះកុមារនៅតែជាបញ្ហាប្រឈម ដោយទិន្នន័យដែលលោកបានលើកឡើងបង្ហាញថា កុមារកង្វះអាហារូបត្ថម្ភនៅទូទាំងប្រទេសមានប្រមាណ២២% ខណៈខេត្តព្រះវិហារមានរហូតដល់២៦%។

លោកប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ ក៏បានថ្លែងបង្ហាញពីកត្តាសំខាន់ៗមួយចំនួនដែលនាំឱ្យកុមារប្រឈមនឹងបញ្ហាកង្វះអាហារូបត្ថម្ភ រួមមាន ការយល់ដឹងរបស់ឪពុកម្តាយនៅមានកម្រិត បញ្ហាជីវភាពគ្រួសារ កង្វះចំណេះដឹងទូទៅ និងការមិនសូវយកចិត្តទុកដាក់លើការផ្តល់អាហារដែលមានជីវជាតិគ្រប់គ្រាន់ដល់កូនៗ។

លោកក៏បានថ្លែងណែនាំឱ្យមន្ត្រីសុខាភិបាលពង្រឹងការអប់រំសុខភាពដល់ប្រជាពលរដ្ឋ ដោយផ្តោតលើការណែនាំអំពីអាហារដែលមានជីវជាតិ និងអាចរកបាននៅក្នុងមូលដ្ឋាន ដើម្បីឱ្យឪពុកម្តាយអាចយកមកចម្អិនជាអាហារប្រចាំថ្ងៃសម្រាប់កូនៗបាន ទោះបីជាគ្រួសារមានជីវភាពខ្វះខាតក៏ដោយ។

ទន្ទឹមនឹងនេះ លោក គួង ឡូ ក៏បានថ្លែងសង្កត់ធ្ងន់លើសារៈសំខាន់នៃការស្រាវជ្រាវ និងពិនិត្យសុខភាពកុមារអាយុក្រោម៥ឆ្នាំ ដោយបញ្ជាក់ថា ការរកឃើញកុមារដែលមានបញ្ហាកង្វះអាហារូបត្ថម្ភ គឺជាជំហានដំបូង ហើយការងារសំខាន់បន្តទៀត គឺការព្យាបាល ការតាមដាន និងការវាយតម្លៃជាបន្តបន្ទាប់ រហូតដល់កុមារទទួលបានការជាសះស្បើយ និងមានការលូតលាស់ល្អប្រសើរ។

លោកក៏បានអំពាវនាវដល់មន្ត្រីសុខាភិបាលទាំងអស់ ឱ្យយកផលប្រយោជន៍របស់ប្រជាពលរដ្ឋជាធំ មុនផលប្រយោជន៍ផ្ទាល់ខ្លួន ព្រមទាំងស្នើឱ្យអង្គការដៃគូអភិវឌ្ឍន៍ដែលធ្វើការលើវិស័យអាហារូបត្ថម្ភ និងសុខភាពមាតា និងទារក រៀបចំកិច្ចប្រជុំរួមជាមួយមន្ត្រីជំនាញនៃមន្ទីរសុខាភិបាលខេត្ត ឱ្យបានទៀងទាត់ជារៀងរាល់ត្រីមាស ឆមាស ឬប្រចាំឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងប្រសិទ្ធភាពការងារ។

ជាមួយគ្នានេះ លោកបានថ្លែងលើកឡើងថា ៖មុននឹងរំពឹងទទួលបានការគាំទ្រពីខាងក្រៅ មន្ត្រីសុខាភិបាលត្រូវពង្រឹងសមត្ថភាព និងកែលម្អការផ្តល់សេវារបស់ខ្លួនជាមុនសិន ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធ ចំណេះដឹង ជំនាញ សម្ភារៈបរិក្ខារទំនើបៗ អាកប្បកិរិយា និងការធ្វើបដិសណ្ឋារកិច្ចឱ្យបានល្អប្រសើរ ដើម្បីបង្កើនទំនុកចិត្ត និងជំរុញឱ្យប្រជាពលរដ្ឋមកទទួលសេវាសុខាភិបាលកាន់តែច្រើន។

លោកបានថ្លែងបន្ថែមថា៖ ប្រទេសដែលមានការរីកចម្រើន គឺជាប្រទេសដែលមានមូលធនមនុស្សប្រកបដោយសក្តានុពល ដូច្នេះការធានាឱ្យកុមារមានសុខភាពល្អ ការលូតលាស់រាងកាយ និងបញ្ញាស្មារតីបានត្រឹមត្រូវ គឺជាការវិនិយោគដ៏សំខាន់សម្រាប់អនាគតប្រទេសជាតិ។

ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃការតាមដាន និងវាយតម្លៃការងារ លោកប្រធានមន្ទីរបានលើកយកឧទាហរណ៍នៃការដាំស្ពៃមកបង្ហាញ ដោយពន្យល់ថា ការដាំដំណាំឱ្យទទួលបានផលល្អ ត្រូវមានធាតុចូលគ្រប់គ្រាន់ ដូចជាកម្លាំងមនុស្ស គ្រាប់ពូជ ដី ប្រព័ន្ធទឹក ជី របង និងបច្ចេកទេសដាំដុះ។ បន្ទាប់ពីដាំរួច ត្រូវបន្តថែទាំ ពិនិត្យ តាមដាន និងវាយតម្លៃជាប្រចាំ ទើបអាចទទួលបានផលល្អ និងសម្រេចគោលដៅដែលបានកំណត់។

តាមការលើកឡើងរបស់លោក ការអនុវត្តការងារដោយគ្មានការតាមដាន និងវាយតម្លៃ អាចទទួលបានលទ្ធផលត្រឹមប្រមាណ២០% ខណៈ៨០%ទៀត ពឹងផ្អែកលើការយកចិត្តទុកដាក់របស់អ្នកដឹកនាំ តាមរយៈការចុះជួយគាំទ្រ និងជំរុញការអនុវត្តជាក់ស្តែង។

លោកវេជ្ជបណ្ឌិត គួង ឡូ បានថ្លែងជំរុញឱ្យមន្ត្រីសុខាភិបាល និងដៃគូអភិវឌ្ឍន៍ទាំងអស់ បន្តសហការគ្នាឱ្យបានជិតស្និទ្ធ ពង្រឹងការស្រាវជ្រាវរកកុមារកង្វះអាហារូបត្ថម្ភ និងធានាឱ្យមានការព្យាបាល តាមដាន និងវាយតម្លៃប្រកបដោយប្រសិទ្ធភាព ដើម្បីលើកកម្ពស់សុខភាពកុមារ និងកសាងមូលធនមនុស្សប្រកបដោយគុណភាពសម្រាប់សង្គមជាតិ៕