* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh News និងក្រុមអ្នកសារព័ត៌មានកម្ពុជា ធ្វើទស្សនកិច្ចស្វែងយល់ពីសក្តានុពលមន្ទីរពេទ្យឈានមុខធំៗនៅម៉ាឡេស៊ី ខណៈកំណើនពលរដ្ឋខ្មែរ ទៅទទួលសេវាទេសចរសុខាភិបាល កើនឡើង

17-11-2026 17:49

(កូឡាឡាំពួរ, ម៉ាឡេស៊ី)៖ បណ្តាញព័ត៌មាន Fresh News និងអ្នកសារព័ត៌មានកម្ពុជាមួយចំនួនទៀត បានចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ នៅប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ដោយផ្ទាល់អំពីសក្តានុពល និងស្តង់ដារនៃវិស័យទេសចរណ៍សុខាភិបាលម៉ាឡេស៊ី ខណៈចំនួនពលរដ្ឋកម្ពុជាដែលធ្វើដំណើរទៅទទួលសេវាព្យាបាលនៅប្រទេសអាស៊ានមួយនេះ មានការកើនឡើងរហូតដល់ ៨១ភាគរយ កាលពីឆ្នាំមុន។

ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចសិក្សានេះ ក្រុមអ្នកសារព័ត៌មានកម្ពុជា នឹងចុះពិនិត្យមើលបរិក្ខារបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ សេវាថែទាំព្យាបាល ព្រមទាំងធ្វើបទសម្ភាសន៍ជាមួយថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញនៅតាមមន្ទីរពេទ្យឈានមុខមួយចំនួនរបស់ប្រទេសម៉ាឡេស៊ី រួមមាន មន្ទីរពេទ្យ PHKL មន្ទីរពេទ្យ KLCC និងមន្ទីរពេទ្យធំៗមួយចំនួនទៀត។ ជាមួយគ្នានេះ IHH Healthcare ដែលជាបណ្ដាញមន្ទីពេទ្យល្បីៗមួយចំនួន ដូចជា មន្ទីពេទ្យ Pantai មន្ទីពេទ្យ Prince Count និងមន្ទីពេទ្យ Gleneagle ជាដើម។

ពាក់ព័ន្ធនឹងកំណើននៃការប្រើប្រាស់សេវាសុខាភិបាលនេះ លោក Suriaghandi Suppiah នាយកប្រតិបត្តិនៃក្រុមប្រឹក្សាទេសចរណ៍សុខាភិបាលម៉ាឡេស៊ី (MHTC) ធ្លាប់បានគូសបញ្ជាក់ថា កម្ពុជាគឺជាដៃគូដ៏សំខាន់មួយសម្រាប់ម៉ាឡេស៊ី ដោយយោងតាមទិន្នន័យគិតត្រឹមខែកញ្ញា ឆ្នាំមុន ចំនួនអ្នកធ្វើដំណើរដើម្បីទទួលសេវាសុខាភិបាលបានកើនឡើង ៨១ភាគរយ ពីជាង ៤,៤០០នាក់ ទៅជិត ៨,០០០នាក់ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ការណ៍នេះបានបង្ហាញពីការជឿជាក់យ៉ាងខ្លាំងលើគុណភាពសុខាភិបាលវេជ្ជសាស្ត្ររបស់ម៉ាឡេស៊ី។

ដំណើរទស្សនកិច្ចរបស់អ្នកសារព័ត៌មានកម្ពុជានាពេលនេះ ក៏ធ្វើឡើងស្របពេលដែលវិស័យសុខាភិបាលម៉ាឡេស៊ី កំពុងបន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្លងដែនជាមួយកម្ពុជា តាមរយៈភាពជាដៃគូយុទ្ធសាស្ត្រជាមួយកម្ពុជា ដើម្បីរួមចំណែកលើកកម្ពស់ និងពង្រឹងប្រព័ន្ធសុខាភិបាលនៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕