* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

Fresh AI បង្ហាញមុខងារ EV Zone ដ៏ឆ្លាតវៃ ជួយអ្នកបើកបររថយន្តអគ្គិសនីស្វែងរកទីតាំងសាកថ្មជាង ៤៣០ កន្លែងទូទាំងប្រទេស !

17-11-2026 18:02

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងកំណើនដ៏ឆាប់រហ័សនៃការប្រើប្រាស់រថយន្តអគ្គិសនី (EV) នៅក្នុងប្រទេសកម្ពុជា កម្មវិធី Fresh AI បានដាក់ចេញនូវមុខងារឆ្លាតវៃថ្មីមួយឈ្មោះថា «EV Zone» ដែលកំពុងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អ្នកប្រើប្រាស់រថយន្តអគ្គិសនី។ មុខងារដ៏ទំនើបនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្ដល់ភាពងាយស្រួល និងទំនុកចិត្តខ្ពស់ដល់អ្នកបើកបររថយន្តអគ្គិសនី ក្នុងការស្វែងរកស្ថានីយសាកថ្មដែលនៅជិតបំផុត។

បច្ចុប្បន្ន មុខងារ EV Zone របស់ Fresh AI បានកើនទីតាំងសាករថយន្តអគ្គិសនីដល់ទៅ ៤៣០ កន្លែងទូទាំងប្រទេសកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា។ មុខងារ EV Zone គឺជាជំនួយការដ៏ឆ្លាតវៃមួយដែលបង្ហាញចំងាយគីឡូម៉ែត្រពីទីតាំងសាកឡាន EV ដែលនៅជិតអ្នកបំផុត។ មិនថាអ្នកកំពុងឈរនៅទីណាទេ មុខងារឆ្លាតវៃនេះអាចចាប់ទីតាំងសាកថ្មជុំវិញអ្នករហូតដល់ ១០០ គីឡូម៉ែត្រ ដែលធ្វើឱ្យការធ្វើដំណើររបស់អ្នកកាន់តែមានភាពរលូន និងគ្មានកង្វល់។

Fresh AI ក្នុងនាមជាជំនួយការដ៏វៃឆ្លាត នឹងបន្តផ្ដល់ព័ត៌មានអំពីទីតាំងសាកថាមពលនៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីធានាថាអ្នកបើកបររថយន្តអគ្គិសនីទាំងអស់អាចធ្វើដំណើរដោយទំនុកចិត្ត និងភាពងាយស្រួលបំផុត។ ការអភិវឌ្ឍន៍នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់ Fresh AI ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងបច្ចេកវិទ្យាទំនើបនៅក្នុងប្រទេសកម្ពុជា។

Please download:
https://freshai.com.kh/download