* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* ទូរទស្សន៍ Fresh News ផ្សាយផ្ទាល់៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដឹកនាំគណៈប្រតិភូត្រឡប់មកដល់មាតុភូមិវិញ ក្រោយចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅហ្វីលីពីន នាយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* Fresh Exclusive: សេចក្តីសម្រេចហ្វ្រង់កូហ្វូនីទាំង៣៖ តើកម្ពុជាទទួលបានអ្វីខ្លះក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី និងប្រាសាទបុរាណខ្មែរ?
* Fresh Exclusive: ភាពរត់ខ្វែងដៃ ខ្វែងជើងរបស់បាងកក៖ ពេលការពិតក្រោម «ច្បាប់អន្តរជាតិ» ធ្វើឱ្យទីក្រុងថៃភ័យខ្លាចពន្លឺថ្ងៃ!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារទ្វេភាគីជាមួយ នាយករដ្ឋមន្ត្រីសិង្ហបុរី  Lawrence Wong នៅប្រទេសហ្វីលីពីន
* នាយករដ្ឋមន្ត្រីអូស្ត្រាលី រីករាយដែលបានជួប សម្តេចធិបតី ហ៊ុន ម៉ាណែត ម្តងទៀត និងបង្ហាញមោទនភាពចំពោះទំហំពាណិជ្ជកម្មអូស្ត្រាលី-កម្ពុជា កើនឡើង៣ដង ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ
* ព្រឹត្តិការណ៍ហ្វ្រង់កូតិច ២០២៦ ទទួលបានអ្នកចូលរួមជាង ៤ម៉ឺននាក់ មកពី ១១៥ប្រទេស
* ប្រមុខរដ្ឋ និងប្រមុខរាជរដ្ឋាភិបាល នៃអង្គការហ្វ្រង់កូហ្វូនី សម្ដែងការព្រួយបារម្ភពីភាពតានតឹងលើបញ្ហាព្រំដែនកម្ពុជា-ថៃ និងគាំទ្រកម្ពុជាក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដី
* កម្ពុជាបញ្ជូនសារពីរាជធានីភ្នំពេញទៅកាន់ពិភពលោក៖ សន្តិភាព ការគោរពច្បាប់អន្តរជាតិ និងកិច្ចសន្ទនា គឺជាគ្រឹះនៃវិបុលភាពរួម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនៅខេត្តព្រះវិហារ ក្រោមជំនួយឥតសំណងពីបារាំង

17-11-2026 21:22

(ព្រះវិហារ)៖ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតមួយកន្លែង ស្ថិតនៅភូមិក្រឡាពាស ឃុំព្រីងធំ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់សេវាទឹកស្អាតប្រើប្រាស់ប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

ពិធីនេះប្រព្រឹត្តទៅក្រោមវត្តមានលោក លឹម ពុយ អនុប្រធានអាជ្ញាធរទន្លេសាប និងលោក អ៊ុក គឹមសាន អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្ត ដោយមានការចូលរួមពីលោក Denis Schultz និងលោក Serge អនុប្រធានសហគមន៍ទឹកស្អាត និងអនាម័យ នៃប្រទេសបារាំង ព្រមទាំងតំណាងអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។

ថ្លែងក្នុងឱកាសនោះលោក អ៊ុក គឹមសាន បានបង្ហាញក្តីសោមនស្សរីករាយចំពោះសមិទ្ធផលថ្មីនេះ ដោយចាត់ទុកថា ជាសមិទ្ធផលដ៏មានសារៈសំខាន់មួយ ដែលបានកើតចេញពីកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរមូលដ្ឋាន និងដៃគូអភិវឌ្ឍន៍បារាំង ក្នុងការរួមចំណែកដោះស្រាយតម្រូវការទឹកស្អាតរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។

លោកអភិបាលរងខេត្ត បានបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋក្នុងឃុំព្រីងធំ តែងប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ ជាពិសេសនៅរដូវប្រាំង ដោយត្រូវពឹងផ្អែកលើទឹកអណ្តូង ទឹកស្រះ ទឹកស្ទឹង ឬទិញទឹកតាមរថយន្ត ដែលមិនទាន់បានឆ្លងកាត់ការចម្រោះតាមស្តង់ដារអនាម័យ។ ដោយមើលឃើញពីតម្រូវការចាំបាច់នេះ និងដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការពង្រីកសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យនៅតំបន់ជនបទ ទើបគម្រោងសាងសង់ស្ថានីយទឹកស្អាតនេះត្រូវបានផ្តួចផ្តើមឡើង។

លោកអភិបាលរងខេត្តព្រះវិហារ បានបញ្ជាក់ថា ស្ថានីយផ្គត់ផ្គង់ទឹកស្អាតនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែធ្នូ ឆ្នាំ២០២៤ ក្រោមជំនួយឥតសំណងរបស់ទីភ្នាក់ងារទឹកបារាំង Rhin-Meuse SDEA និង TEM ដោយប្រើប្រាស់ថវិកាសាងសង់ប្រមាណ ៥៣០,០០០អឺរ៉ូ។ ការសាងសង់បានបញ្ចប់ជាស្ថាពរនៅខែមីនា ឆ្នាំ២០២៦ បន្ទាប់ពីចំណាយពេលអនុវត្តការងារបច្ចេកទេសអស់រយៈពេល១៦ខែ។

តាមរយៈសមិទ្ធផលនេះ ស្ថានីយមានប៉មស្តុកទឹកកម្ពស់២០ម៉ែត្រ អាចផ្ទុកទឹកបាន៤០ម៉ែត្រគូប ដោយប្រើប្រាស់ប្រភពទឹកក្រោមដីដែលមានជម្រៅ៨៥ម៉ែត្រ និងបំពាក់ប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យ និងអគ្គិសនី ព្រមទាំងប្រព័ន្ធបន្សុទ្ធទឹកដោយប្រើក្លរ ដើម្បីធានាគុណភាព និងសុវត្ថិភាពទឹកសម្រាប់ប្រជាពលរដ្ឋ។

ស្ថានីយនេះមានសមត្ថភាពផលិតទឹកបានប្រមាណ៧,៥ម៉ែត្រគូបក្នុងមួយម៉ោង និងបានតភ្ជាប់បណ្តាញទុយោមេប្រវែង៩,០០០ម៉ែត្រ ព្រមទាំងបណ្តាញចែកចាយទៅតាមខ្នងផ្ទះ និងទីតាំងសាធារណៈចំនួន ១១០តំណរ ជាមួយគ្នានេះ គម្រោងក៏បានបន្ថែមការសាងសង់បង្គន់អនាម័យនៅក្នុងវត្ត និងកន្លែងលាងដៃនៅតាមសាលារៀនផងដែរ។

គួរបញ្ជាក់ថា ស្ថានីយនេះបានចាប់ផ្តើមដំណើរការសាកល្បងតាំងពីខែមេសា ឆ្នាំ២០២៦ ដោយបានផ្តល់សេវាទឹកស្អាតជូនប្រជាពលរដ្ឋប្រមាណ១៥០គ្រួសារ ក្នុងភូមិក្រឡាពាស ឱ្យមានទឹកប្រើប្រាស់ប្រចាំថ្ងៃប្រកបដោយសុវត្ថិភាព គុណភាព និងតម្លៃសមរម្យ។

លោក អ៊ុក គឹមសាន បានបន្ថែមថា សមិទ្ធផលនេះមិនត្រឹមតែជួយដោះស្រាយបញ្ហាខ្វះខាតទឹកស្អាតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់សុខភាពសាធារណៈ កាត់បន្ថយហានិភ័យនៃជំងឺឆ្លងដែលបង្កឡើងដោយការប្រើប្រាស់ទឹកមិនមានសុវត្ថិភាព និងជួយសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋ ដើម្បីយកទៅប្រកបរបរចិញ្ចឹមជីវិត និងសកម្មភាពផលិតកម្មផ្សេងៗ។

ក្នុងនាមលោក គីម រិទ្ធី លោក អ៊ុក គឹមសាន បានថ្លែងអំណរគុណសហគមន៍ទឹកស្អាត និងអនាម័យ នៃប្រទេសបារាំង និងក្រសួងធនធានទឹក និងឧត្តុនិយម តាមរយៈលោក លឹម ពុយ ដែលបានកសាងស្ថានីយ៍ទឹកស្អាតនេះជូនប្រជាពលរដ្ឋនៅឃុំព្រីងធំ ដែលជាឃុំដាច់ស្រយ៉ាល ប្រឈមនិងការខ្វះខាតទឹកស្អាត។

លោកក៏សំណូមពរដល់ប្រជាពលរដ្ឋ និងសហគមន៍ទឹកស្អាត សូមធ្វើការគ្រប់គ្រង ចែកចាយទឹកស្អាតនេះឱ្យមាននិរន្តរភាពល្អ ដើម្បីប្រប្រាស់បានយូរអង្វែង។

លោកបានបញ្ជាក់ទៀតថា សមិទ្ធផលនេះ គឺជាការបោះជំហានមួយទៀតក្នុងការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាតនៅតំបន់ជនបទ និងបង្ហាញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរ និងដៃគូអភិវឌ្ឍន៍ ក្នុងការរួមចំណែកកែលម្អជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមជនបទ៕