* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងវប្បធម៌ បង្ហាញការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅភ្នំព្រះរាជទ្រព្យ

18-11-2026 11:09

(ភ្នំពេញ)៖ នារយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ អគ្គនាយកដ្ឋានបេតិកភណ្ឌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបន្តការអភិរក្ស និងជួសជុលបេតិកភណ្ឌមួយចំនួននៅភ្នំព្រះរាជទ្រព្យដូចភ្លៀងរលឹម។
លទ្ធផលនៃការជួសជុលទាំងនោះ រួមមាន៖

* ព្រះវិហារអដ្ឋរស្ស ទទួលបានថវិកាពីបដិភាគរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រីឧកញ៉ា ស៊ុយ សុផាន និងលោក តាំង គីមថុង និងសប្បុរសជនផ្សេងៗទៀត កាលពីឆ្នាំ២០១៩
* ព្រះពុទ្ធរូបចូលបរិនិព្វាន ទទួលបានថវិកាបដិភាគរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកស្រីឧកញ៉ា នាង វិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនានូបត្ថម្ភកិត្តិបណ្ឌិត សៀង ចាន់ហេង កាលពីឆ្នាំ២០២២
* ជួសជុលព្រះពុទ្ធរូបអដ្ឋរស្ស ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពី លោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកស្រី យី សុភា កាលពីឆ្នាំ២០២៥
* ជួសជុលព្រះចេតិយព្រះបាទចន្ទរាជា ទទួលបានការឧបត្ថម្ភថវិកាដ៏ថ្លៃថ្លាពីលោកបណ្ឌិត ហ៊ឺ វីរៈ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ឆ្នាំង និងលោកស្រី យី សុភា កាលពីឆ្នាំ២០២៥។

ដោយមើលឃើញពីតម្លៃនៃការអភិរក្សនិងជួសជុលមរតកបុរាណនៅលើភ្នំព្រះរាជទ្រព្យ ជាពិសេសក្រោយបញ្ចប់ការជួសជុលព្រះពុទ្ធរូបចូលនិព្វាន និងព្រះចេតិយរបស់ព្រះបាទចន្ទរាជា សម្តេចព្រះឧត្តមវស្សា គូ សុភាព ទ្រង់សព្វព្រះទ័យជ្រះថ្លាក្នុងការស្វែងរកថវិកាពីសប្បុរសជន ដើម្បីរៀបចំបរិវេណជុំវិញព្រះចេតិយនិងព្រះពុទ្ធរូបចូលនិព្វាន ឲ្យបានស្អាតសមសួនសម្រាប់ពុទ្ធបរិស័ទ្ធងាយស្រួល ក្នុងការប្រារព្ធធ្វើកិច្ចពិធីផ្សេងៗ។

ការរៀបចំកម្រាលឥដ្ឋតាន់ជុំវិញបរិវេណខាងលើភ្នំនេះ មិនត្រឹមតែបានផ្តល់សម្រស់ស្រស់ស្អាតចំពោះទីសក្ការបូជារបស់បុព្វការីជន និងព្រះពុទ្ធសាសនាប៉ុណ្ណោះទេ តែជាផ្នែកមួយ នៃកិច្ចការអភិរក្សគ្រឹះព្រះចេតិយ និងប្រតិមាព្រះពុទ្ធរូបចូលនិព្វាន ដ្បិតកម្រាលឥដ្ឋនេះនឹងជួយទប់ស្កាត់សំណឹកទឹកភ្លៀងហូរច្រោះនារដូវវស្សា។

ក្រោយការអំពាវនាវរបស់ សម្តេចព្រះឧត្តមវស្សា គូ សុភាព លោកស្រី អ៊ូ ធីតាពៅ ជាភរិយារបស់លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានឧបត្ថម្ភថវិកាដើម្បីរៀបចំក្រាលឥដ្ឋនៅបរិវេណជុំវិញព្រះចេតិយ និងព្រះពុទ្ធរូបចូលនិព្វាន ក្នុងគោលដៅលើកស្ទួយតម្លៃទីតាំងបុរាណស្ថាន ដែលជាបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ។

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមថ្លែងអំណរព្រះគុណចំពោះសម្តេចព្រះឧត្តមវស្សា និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីម្ចាស់ទានទាំងអស់ ដែលបានឧបត្ថម្ភថវិកាក្នុងការអភិរក្ស និងជួសជុលបេតិកភណ្ឌនៅលើភ្នំព្រះរាជទ្រព្យនេះនាពេលកន្លងមក។ ការចូលរួមនេះ នឹងជួយឲ្យមរតកដូនតាស្ថិតនៅគង់វង្សយូរអង្វែងសម្រាប់កូនខ្មែរជំនាន់ក្រោយ ហើយសមិទ្ធិផលទាំងនេះ នឹងក្លាយជាមូលដ្ឋាននៃការទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកទស្សនាតំបន់ប្រវត្តិសាស្ត្រនេះកាន់តែច្រើនឡើងនៅថ្ងៃអនាគត៕