* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល ប្រកាសគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ (Video inside)

18-11-2026 12:02

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនី ២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ ក្រោមឥណទាន១៨៣លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់របស់លោក កែវ រតនៈ រដ្ឋមន្ដ្រីក្រសួងរ៉ែ និងថាមពល។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងរ៉ែ និងថាមពល មានកិត្ដិយសជួសមុខ ឲ្យរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាសនូវការសាងសង់ ខ្សែបញ្ជូន២៣០គីឡូវ៉ល់ ភ្ជាប់ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់»។

បន្ថែមពីនោះទៀត លោក កែវ រតនៈ បានឲ្យដឹងថា គម្រោងនេះ ធ្វើឡើងក្នុងក្របខ័ណ្ឌឥណទាន ១៨៣លានដុល្លារ រវាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ជាមួយនឹងអគ្គិសនីកម្ពុជា ដែលតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក កែវ រតនៈ, ខេត្តកណ្តាល កំពង់ឆ្នាំង និងពោធិ៍សាត់ នឹងទទួលបានការភ្ជាប់ខ្សែតង់ស្យុងខ្ពស់ និងអនុស្ថានីយរបស់បណ្តាញជាតិបន្ថែម ហើយនឹងមានលទ្ធភាព
(១)៖ ពង្រីកការទទួលថាមពលបៃតង
(២)៖ បន្ថយអត្រាដាច់ភ្លើងនិងបង្កើនគុណភាពអគ្គិសនី
(៣)៖ ជួយបង្កើតការងារថ្មីៗ ជូនប្រជាពលរដ្ឋតាមផែនការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទាំងលើកោះនិងដីគោក៕