* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋសភាកម្ពុជា ចេញសេចក្តីជូនដំណឹងអំពីមរណភាព និងកម្មវិធីបុណ្យសព ឯកឧត្តម ចាន់ យឿន តំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី

18-11-2026 15:00

(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីជូនដំណឹងជាផ្លូវការ ស្តីពីមរណភាព និងកម្មវិធីបុណ្យសពរបស់ ឯកឧត្តម ចាន់ យឿន សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តមណ្ឌលគិរី ដែលបានទទួលមរណភាពនៅវេលាម៉ោង ២:៣៥នាទីទៀបភ្លឺ ថ្ងៃពុធ ៩កើត ខែកត្តិក ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយរោគាពាធ។

យោងតាមសេចក្តីជូនដំណឹងរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានបញ្ជាក់អំពីកម្មវិធីបុណ្យសព ឯកឧត្តម ចាន់ យឿន ដូចខាងក្រោម៖ ទីតាំងតម្កល់សព៖ សពត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណី នៅភូមិមានលាភ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កម្មវិធីគោរពវិញ្ញាណក្ខន្ធ៖ នឹងប្រព្រឹត្តទៅនៅថ្ងៃទី១៩ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយពេលព្រឹកចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង ១៤:០០ ដល់ម៉ោង ១៦:០០នាទី។ ពិធីដង្ហែ និងបញ្ចុះសព៖ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិចំការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់រដ្ឋសភា៖