* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើជាថ្មីដល់ភាគីថៃ ឱ្យសហការបន្តការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាបន្ទាន់ ដើម្បីលុបបំបាត់ឫសគល់នៃជម្លោះ និងឈានទៅរកសន្តិភាពយូរអង្វែង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូអញ្ជើញដល់ប្រទេសវិញហើយ ក្រោយបញ្ចប់ការងារនៅហ្វីលីពីន
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារទៅថៃ បើចង់ឱ្យកម្ពុជា ឈប់លើករឿងថៃឈ្លានពានលើវេទិកាអន្តរជាតិ ត្រូវគោរពកិច្ចព្រមព្រៀង និងចាប់ផ្តើមដំណើរការវាស់វែងដីព្រំដែន
* វិភាគអន្តរជាតិ៖ តើលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន អាចជួបគ្នាជាថ្មីនៅចិន?
* នៅចំពោះមុខសម្តេចតេជោ, អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ចង់បង្កើតឱ្យមានក្រុមមិត្តភាពនៃសមាជិកព្រឹទ្ធសភាប្រទេសទាំងពីរ ដើម្បីឱ្យមានចំណងមិត្តភាពនៃស្ថាប័ននីតិបញ្ញត្តិកាន់តែរឹងមាំ
* លោក ដូណាល់ ត្រាំ លើកឡើងពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ សម្តែងក្តីសង្ឃឹមចំពោះនិរន្តរភាព
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក និងពិធីលៀងសាយភោជន៍ផ្លូវការនៅប្រទេសហ្វីលីពីន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីបិទកិច្ចប្រជុំកំពូលអាស៊ាននៅហ្វីលីពីន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្ត ករណីលួចម៉ូតូ ទទួលផលចោរកម្ម និងគ្រឿងញៀន

18-11-2026 15:20

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ២០៖៤០នាទី ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៦ ជនរងគ្រោះឈ្មោះ ពេជ្រ និល ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បាននាំខ្លួនឈ្មោះ ឈួង ម៉យ ហៅក្រៅ ង៉ោល ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅមិនពិតប្រាកដក្នុងក្រុងប៉ោយប៉ែត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដោយប្ដឹងចោទប្រកាន់ឈ្មោះ ឈួង ម៉យ រឿងលួចម៉ូតូ ម៉ាកហុងដា ឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ពាក់ផ្លាកលេខបន្ទាយមានជ័យ 1AD-6632 នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើ លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចាត់ឱ្យកម្លាំងជំនាញមូលដ្ឋានធ្វើការសួរចម្លើយតាមនីតិវិធី។
ក្រោយជំនាញសាកសួរ ជនសង្ស័យឈ្មោះ ឈួង ម៉យ (ង៉ោល) បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចការប្ដឹងចោទប្រកាន់របស់ជនរងគ្រោះពិតប្រាកដមែន ដោយខ្លួនបានធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះ ហើយបានយកទៅលក់ឱ្យបក្ខពួកម្នាក់ទៀត ឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) ភេទប្រុស អាយុប្រហែល ៤៦ ឆ្នាំ ក្នុងតម្លៃ ៥០០.០០០ រៀល។ ខ្លួនបានយកលុយពីឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) តែចំនួន ១០០.០០០ រៀល (ដប់ម៉ឺនរៀល) ប៉ុណ្ណោះ ចំណែកលុយនៅសល់ ខ្លួនកាត់យកជាគ្រឿងញៀនប្រភេទម៉ាទឹកកកពីឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) វិញ គឺយកទៅប្រើប្រាស់និងចែកចាយបន្ត។

ដោយទទួលបានតម្រុយបទល្មើសនិងបក្ខពួក កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី គង់ រិទ្ធា មន្ត្រីនគរបាលយុត្តិធម៌ បានចុះបង្ក្រាបទីតាំងស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) នៅវេលាម៉ោង ១០៖៣០នាទី ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅចំណុចម្ដុំដីស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ស្រាប់តែជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) និងបក្ខពួកម្នាក់ទៀត បានរត់គេចខ្លួន។

សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យនៅកន្លែងស្នាក់នៅរបស់ជនសង្ស័យឈ្មោះ ពៅ ក្រហ៊ុប (ចាន់ ពៅ) រកឃើញមានបំណែកម៉ូតូ និងវត្ថុតាងដូចជា៖ ស្រោមសំបុត្រពណ៌គគីរបិទជិត ចំនួន ០១ សំបុត្រ (មានថ្នាំគ្រាប់ពណ៌ក្រហមក្បឿង (WY) ចំនួន ១៤៤ គ្រាប់កន្លះ ទម្ងន់ ១៨,៥៥ ក្រាម, ម្សៅក្រាមពណ៌សថ្លា ចំនួន ១២៨ កូនថង់កិប (០១ ថង់ធំ) ទម្ងន់ ៦១,១០ ក្រាម), ហិប ចំនួន ០៣ (ហិបដែក ០២ ហិបឈើ ០១), ជញ្ជីងថ្លឹងគ្រឿងញៀន ចំនួន ០៣ គ្រឿង, កាំបិតកែច្នៃ ចំនួន ០២ ដើម, ម៉ាស៊ីនសម្រាប់អ៊ុតមាត់ថង់ ចំនួន ០១ គ្រឿង, កូនស្លាបព្រាដែក ចំនួន ០១, កូនកាបូបពណ៌ខ្មៅ ចំនួន ០១, ផ្លាកលេខម៉ូតូ ចំនួន ០១ សន្លឹក, កង់ម៉ូតូ ចំនួន ០១ គូ, បំណែកម៉ូតូមួយចំនួន, កាតគ្រីម៉ូតូ ចំនួន ០១ សន្លឹក, ឯកសារមួយចំនួន, និងថង់សម្រាប់វិចខ្ចប់គ្រឿងញៀនមួយចំនួន។ វត្ថុតាងទាំងអស់ត្រូវបាននាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីចាត់ការតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។ ចំណែកជនសង្ស័យដែលបានរត់គេចខ្លួន សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបន្ត។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស បានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៦ ដើម្បីអនុវត្តតាមនីតិវិធី៕