* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ៖ អត្ថន័យពាក្យ ៦ម៉ាត់ពីសៀវភៅ «មាគ៌ាជីវិត» របស់លោក អ៊ីណាម៉ូរិ គឺជាទ្រឹស្តីដ៏ល្អ និងជួយឱ្យដំណើរជីវិតដើរទៅមុខ កាន់តែប្រសើរថ្លៃថ្លា (Video inside)

18-11-2026 16:13

(ភ្នំពេញ)៖ បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានលើកឡើងអំពីអត្ថន័យពាក្យចំនួន ៦ ម៉ាត់ ដកស្រង់ចេញពីសៀវភៅ «មាគ៌ាជីវិត» របស់លោក អ៊ីណាម៉ូរិ ដែលជាទ្រឹស្តីដ៏ល្អ និងជួយឱ្យដំណើរជីវិតរបស់លោក លោកស្រី ដើរទៅមុខ កាន់តែប្រសើរថ្លៃថ្លា។

ថ្លែងក្នុងកិច្ចសម្ភាសន៍ជាមួយបណ្ដាញព័ត៌មាន Fresh News បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ បានឱ្យដឹងថា ពាក្យ ៦ ម៉ាត់ ដែលត្រូវចងចាំ និងអនុវត្ត នឹងធ្វើឱ្យជីវិតកាន់តែប្រសើរ រួមមាន៖

* ទី១៖ ការខិតខំប្រឹងប្រែងឱ្យលើសពីអ្នកដទៃ
* ទី២៖ ការចេះដាក់ខ្លួន
* ទី៣៖ ភ្ញាក់រលឹកខ្លួនឯងជាប្រចាំ
* ទី៤៖ ចេះដឹងគុណ និងអរគុណខ្លួនឯង ដែលមានជីវិតរស់នៅ
* ទី៥៖ ធ្វើអំពើល្អ និងចេះជួយអ្នកដទៃ
* ទី៦៖ បំភ្លេចរឿងអតីតកាល ដែលជូរចត់ និងពិបាកចិត្ត។

សូមជម្រាបថា សៀវភៅ «មាគ៌ាជីវិត» គឺជាស្នាដៃនិពន្ធរបស់លោក អ៊ីណាម៉ូរី កាហ៊្សូអូ ដែលជាអ្នកជំនួញ និងទស្សនវិទូជនជាតិជប៉ុនដ៏ល្បីល្បាញ។

សៀវភៅនេះ មានចំណងជើងដើមជាភាសាជប៉ុនថា «Ikikata» ហើយត្រូវបានបកប្រែជាភាសាខ្មែរ ដោយមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) ក្រោមការផ្ដួចផ្ដើមដោយបណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល សមាគមពាណិជ្ជកម្មនិងវិនិយោគកម្ពុជា-ជប៉ុន។

គោលបំណងនៃការបកប្រែ និងបោះពុម្ពផ្សាយសៀវភៅនេះ គឺដើម្បីបញ្រ្ជាបចំណេះដឹងពីការរស់នៅ និងការធ្វើជំនួញប្រកបដោយសីលធម៌ និងគុណធម៌ដល់ប្រជាជនកម្ពុជា ជាពិសេសដល់បណ្ដាសហគ្រិននានា៕

សូមស្តាប់ការលើកឡើងរបស់បណ្ឌិតសេដ្ឋវិទូ ម៉ី កល្យាណ៖