* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី​, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេស​ទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ (Video inside)

18-11-2026 16:11

(ភ្នំពេញ)៖ ជួបជាមួយអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី​​កម្ពុជា បានបង្ហាញការពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី​រវាងកម្ពុជា និងម៉ាឡេស៊ី ហើយក៏ឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ។

នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក ដាតុ នួរ ចាហ្ស្លាន ប៊ីន តាន់ស្រ៊ី ម៉ូហាម៉េដ (Datuk Nur Jazlan bin Tan Sri Mohamed) អនុប្រធាន​ព្រឹទ្ធសភាម៉ាឡេស៊ី ជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងជំនួបនោះ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី បានវាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ រវាងម៉ាឡេស៊ី និងកម្ពុជា។ អនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានគូសបញ្ជាក់​ពីគោលបំណងនៃដំណើរទស្សនកិច្ចនាពេលនេះ គឺដើម្បីបន្តពង្រឹង និងពង្រីកកិច្ចសហ​ប្រតិបត្តិការ​រវាង​ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

លោកអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី ក៏បានបន្ថែមថា ដោយឆ្នាំ២០២៧ ខាងមុខនេះ គឺជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង​ការ​ទូតរវាងកម្ពុជា និងម៉ាឡេស៊ី លោក​សង្ឃឹមថាប្រទេសទាំងពីរ​ នឹងរៀបចំសកម្មភាពនានា​ដើម្បីអបអរ​សាទរ​ព្រឹត្តិការណ៍ដ៏សំខាន់នេះ។ ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ លោកអនុ​ប្រធានព្រឹទ្ធសភា សម្ដែងនូវការពេញចិត្តចំពោះវឌ្ឍនភាពជាវិជ្ជមាន ស្របពេលដែលវិនិយោគិន​ម៉ាឡេ​ស៊ី​ ពេញចិត្តចំពោះបរិយាកាសវិនិយោគនៅកម្ពុជា និងកំពុងពង្រីកឱកាសវិនិយោគថ្មីៗ​បន្ថែមទៀតនៅ​កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហប្រតិ​បត្តិ​ការដ៏រឹងមាំរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ ព្រមទាំងបានបង្ហាញជំនឿ​ជាក់​ថា ស្ថាប័ននីតិ​ប្បញ្ញត្តិ​ទាំងពីរ នឹងបន្តស្វែងរកកាលានុវត្តភាពថ្មីបន្ថែមទៀត ដើម្បីពង្រឹង និងពង្រីក​ចំណង​ទាក់ទង និង​កិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែស៊ីជម្រៅ និងរឹងមាំថែមទៀត។

សម្ដេចមហាបវរធិបតី ក៏បានសម្ដែងការពេញចិត្តចំពោះភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការដ៏ល្អរវាងកម្ពុជា និងម៉ាឡេស៊ី។ សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ពីការដាក់​ចេញនូវគោលនយោបាយ និងវិធានការចាំបាច់នានារបស់រាជ​រដ្ឋាភិបាល​ សំដៅធានាឱ្យបាន​បរិយាកាស​ធុរកិច្ចប្រកបដោយភាពប្រកួតប្រជែង និងភាពជោគជ័យរបស់វិនិយោគិននៅកម្ពុជា រួមទាំងវិនិយោគិន​ម៉ាឡេស៊ីផងដែរ។ ផ្អែកលើកំណើននៃទំហំពាណិជ្ជកម្មទ្វេភាគី ក៏ដូចជាសក្ដានុពលលើវិស័យកសិកម្ម និងកសិឧស្សាហកម្មរបស់កម្ពុជា សម្តេចមហាបវរធិបតី បានគូសរំលេចថា កម្ពុជា និងម៉ាឡេស៊ី នៅ​មាន​កាលា​នុវត្ត​ភាពដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមទៀតឱ្យកាន់តែខ្លាំងក្លាថែមទៀត ជាពិសេសការជំរុញ​ការបង្កើតឧស្សាហកម្មហាឡាល (Halal) ដើម្បីរួមចំណែកធានាដល់ការរក្សា​បាន​នូវ​សន្តិ​សុខស្បៀង។

ក្នុងកិច្ចពិភាក្សានេះ សម្តេចមហាបវរធិបតី ក៏បានជម្រាបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី អំពីការវិវត្តថ្មីៗ​នៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការ​ដោះ​ស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុ​សញ្ញា សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕