* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កម្លាំងអាវុធហត្ថខេត្តកំពង់ធំ បើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ៧នាក់ នៅក្រុងស្ទឹងសែន

18-11-2026 17:23

(កំពង់ធំ)៖ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយឃាត់ខ្លួនជនសង្ស័យចំនួន ៧នាក់ នៅចំណុចភូមិកំពង់រទេះ សង្កាត់កំពង់រទេះ និងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

ប្រតិបត្តិការនេះបានធ្វើឡើងក្រោមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា និងការចង្អុលបង្ហាញពីលោក នួន ផារ័ត្ន អភិបាលខេត្ត ដោយមានការសម្របសម្រួលពីលោក ផៃ តុងហួរ ព្រះអាជ្ញារងអមសាលាដំបូងខេត្ត។

លោកវរសេនីយ៍ឯក ឃុន ប៊ុនហូ មេបញ្ជាការស្តីទី កងរាជអាវុធហត្ថខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ធំ​ នារសៀលថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៦ថា​ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តកំពង់ធំ បានចេញប្រតិបត្តិការបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន០៧នាក់ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ ដោយកម្លាំងកង រាជអាវុធហត្ថខេត្ត ចំនួន០៦នាក់ មធ្យោបាយ រថយន្តចំនួន០១គ្រឿង ម៉ូតូចំនួន០២គ្រឿង ដឹកនាំដោយលោកអនុសេនីយ៍ទោ ជា គឹមលេង នាយរងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីជួញដូរ ចាត់ចែង និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិកំពង់រទេះ សង្កាត់កំពង់រទេះ និងភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោកបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការនេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៧នាក់ រួមមាន៖

១-ឈ្មោះ ហុង ចំរើន ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិកំពង់រទេះ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
២-ឈ្មោះ លន គន្ធា ភេទស្រី អាយុ៣១ឆ្នាំ រស់នៅភូមិព្រៃព្រាល ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៣-ឈ្មោះ ប៊ូ ម៉េងរាជ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៤-ឈ្មោះ ហេង ធារ៉ា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៥-ឈ្មោះ ញ៉ច ដារ៉ូ ភេតប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិព្រៃគុយ ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ
៦-ឈ្មោះ ជឹម ចាន់តុលា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ
៧-ឈ្មោះ យូ សុវណ្ណសំរិត ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

វត្ថុតាងដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន ចំនួន០៥កញ្ចប់តូច ទម្ងន់២,៨៨ក្រាម (ថ្លឹងទាំងសំបកថង់) ម៉ូតូចំនួន០២គ្រឿង ទូរស័ព្ទដៃចំនួន០៦គ្រឿង ដែកកេះចំនួន០៤ ប្រាក់រៀលចំនួន ២៥,៧០០រៀល និងសម្ភារប្រើប្រាស់សារធាតុញៀនមួយចំនួនទៀត។

ជនសង្ស័យ​ និងវត្ថុតាង កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្តបានកសាងសំណុំរឿង តាមនីតិវិធីបញ្ជូនទៅតុលាការ៕