* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 រកឃើញជ័យលាភី ៦ ក្រុមឆ្នើមពីសហគមន៍ហ្វ្រង់កូហ្វូនី

18-11-2026 19:31

(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រួមជាមួយក្រសួងកិច្ចការនារី បានរៀបចំពិធីប្រកាសលទ្ធផល និងប្រគល់ពានរង្វាន់យ៉ាងឱឡារិកដល់ម្ចាស់ជ័យលាភី នៃកម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026។

ពិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ដែលជាសហប្រធានគណៈកម្មការរៀបចំកម្មវិធី។

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 គឺជាផ្នែកមួយដ៏សំខាន់នៃព្រឹត្តិការណ៍ FroncoTech លើកទី២ ដែលជាព្រឹត្តិការណ៍អមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០។ ព្រឹត្តិការណ៍នេះមានគោលបំណងប្រមូលផ្តុំសហគ្រាសធុរកិច្ចថ្មី និងសហគ្រិនឌីជីថលប្រកបដោយនវានុវត្តន៍មកពីបណ្តាប្រទេសក្នុងសហគមន៍ហ្វ្រង់កូហ្វូនី ដើម្បីបង្ហាញដំណោះស្រាយឌីជីថលថ្មីៗ ដែលឆ្លើយតបនឹងបញ្ហាប្រឈមជាក់ស្តែងក្នុងសង្គម។

កម្មវិធីនេះបានទទួលពាក្យស្នើសុំចូលរួមសរុបចំនួន ៣៨១ មកពី ២៧ ប្រទេស សម្រាប់ពានរង្វាន់ចំនួន ២ ប្រភេទគឺ ពានរង្វាន់នវានុវត្តន៍ឌីជីថលឆ្នើម និងពានរង្វាន់សហគ្រិនស្រ្តីបច្ចេកវិទ្យាឆ្នើម។ ក្នុងចំណោមបេក្ខជនទាំងអស់ ក្រុមចំនួន ៦ ត្រូវបានជ្រើសរើសជាជ័យលាភី ក្នុងនោះ ជ័យលាភីនៃប្រភេទពានរង្វាន់នវានុវត្តន៍ឌីជីថលឆ្នើម គឺចំណាត់ថ្នាក់លេខ១ ក្រុមHENDDU មកពីប្រទេសបារាំង, ចំណាត់ថ្នាក់លេខ២ គឺ ក្រុម AIProtein មកពីប្រទេសអេហ្ស៊ីប និង ចំណាត់ថ្នាក់លេខ៣គ្រុម E-blood Bank Makila មកពីសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។

ចំណែក ពានរង្វាន់សហគ្រិនស្រ្តីបច្ចេកវិទ្យាឆ្នើម ចំណាត់ថ្នាក់លេខ១ ក្រុុម Bionic Soul មកពីប្រទេសទុយនីស៊ី ចំណាត់ថ្នាក់លេខ២ ក្រុ ម Workingna Co., Ltd. មកពីកម្ពុជា និង ចំណាត់ថ្នាក់លេខ៣ The Map Cambodia មកពីកម្ពុជា។

ជ័យលាភីទាំងអស់ទទួលបានមេដាយ ពានរង្វាន់ និងថវិកាគាំទ្រចំនួន ៨,០០០ ដុល្លារអាមេរិក សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ១ សម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ២ ទទួលបានចំនួន ៥,០០០ ដុល្លារអាមេរិក និងសម្រាប់ជ័យលាភីចំណាត់ថ្នាក់លេខ៣ ទទួលបានចំនួន ៣,០០០ ដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការអភិវឌ្ឍបន្ថែម និងការពង្រីកវិសាលភាពនៃដំណោះស្រាយនវានុវត្តន៍របស់ពួកគេ។

ការប្រកួតប្រជែងនវានុវត្តន៍ FrancoTech 2026 បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញនវានុវត្តន៍ឌីជីថល លើកកម្ពស់ធុរកិច្ចថ្មីឌីជីថលជាពិសេសការចូលរួមស្រ្តីក្នុងវិស័យបច្ចេកវិទ្យាឌីជីថលទាំងក្នុងប្រទេសនិងក្នុងសហគមន៍ហ្វ្រង់កូហ្វូនី។ តាមរយៈគំនិតផ្តួចផ្តើមនេះ កម្ពុជាបន្តបង្កើតទំនាក់ទំនង កិច្ចសហការ និងឱកាសថ្មីៗសម្រាប់នវានវត្តន៍ករដើម្បីពង្រីកដំណោះស្រាយ និងពង្រីកទីផ្សាររបស់ខ្លួនក្នុងសហគមន៍ហ្វ្រង់កូហ្វូនី៕

កម្ពុជាមានមោទនភាពដែលធុរកិច្ចថ្មីឌីជីថលកម្ពុជាចំនួន២ បានទទួលជ័យលាភីក្នុងពានរង្វាន់សហគ្រិនស្ត្រីបច្ចេកវិទ្យាឆ្នើម នៃកម្មវិធីពានរង្វាន់ប្រកួតប្រជែងនវានុវត្តន៍ FroncoTech 2026 ដែលនេះបានបង្ហាញឱ្យឃើញសមត្ថភាពលេចធ្លោរបស់ស្ត្រីកម្ពុជាក្នុងតួនាទីជាដឹកនាំនិងសហគ្រិនឆ្នើមផ្នែកនវានុវត្តន៍ និងបច្ចេកវិទ្យាឌីជីថល៕