* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍សិក្សានៅអឺរ៉ុប ឆ្នាំ២០២៦»

18-11-2026 20:14

(ភ្នំពេញ)៖ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដឹកនាំដោយលោក ងួន ស្តេចភក្តី ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជារដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ បានអញ្ជើញចូលរួមព្រឹត្តិការណ៍ «ពិព័រណ៍សិក្សានៅអឺរ៉ុប ឆ្នាំ២០២៦» ក្រោមមូលបទ «ពិព័រណ៍មួយ ផ្តល់ឱកាសពីរ» ដែលប្រព្រឹត្តទៅនៅសាលបុរីកោះពេជ្រ រាជធានីភ្នំពេញ។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក Igor Driesmans អគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោកបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស និស្សិត និងយុវជនកម្ពុជា ក្នុងការស្វែងយល់អំពីឱកាសបន្តការសិក្សានៅតំបន់អឺរ៉ុប ព្រមទាំងស្វែងរកលទ្ធភាពការងារជាមួយក្រុមហ៊ុនអឺរ៉ុបដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

ពិព័រណ៍នេះមានការចូលរួមពីសាកលវិទ្យាល័យ ស្ថាប័នអប់រំ និងក្រុមហ៊ុនអឺរ៉ុបសរុបជាង៨០ ដែលបានរួមគ្នាបង្កើតជាវេទិកាផ្តល់ព័ត៌មាន និងឱកាសដ៏សម្បូរបែបសម្រាប់អ្នកចូលរួម ក្នុងការស្វែងយល់ និងរៀបចំផែនការសិក្សា ព្រមទាំងអភិវឌ្ឍអាជីពការងារ។

ជាមួយគ្នានេះ តំណាងស្ថាប័នអប់រំអឺរ៉ុបបានផ្តល់ព័ត៌មាន និងពិភាក្សាផ្ទាល់ជាមួយអ្នកចូលរួមអំពីជម្រើសសិក្សាជាច្រើន រួមមានកម្មវិធីថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ ព្រមទាំងឱកាសអាហារូបករណ៍។ លើសពីនេះ អ្នកចូលរួមក៏មានឱកាសជួបពិភាក្សាជាមួយតំណាងក្រុមហ៊ុនអឺរ៉ុបដែលកំពុងជ្រើសរើសបុគ្គលិកនៅកម្ពុជា ដើម្បីស្វែងយល់អំពីតម្រូវការទីផ្សារការងារ ឱកាសកម្មសិក្សា និងលទ្ធភាពអភិវឌ្ឍអាជីពការងារផងដែរ។

សូមជម្រាបជូនថា ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក៏បានទទួលគម្រោងជំនួយពីសហភាពអឺរ៉ុប ក្នុងចំណោមសាកលវិទ្យាល័យរដ្ឋ និងឯកជនទាំង ១៧ នៅទូទាំងប្រទេសផងដែរ។ ចំពោះការចូលរួមក្នុងព្រឹត្តិការណ៍នេះ គឺជាឱកាសដ៏មានសារៈសំខាន់សម្រាប់គណៈគ្រប់គ្រងពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងការស្វែងយល់បន្ថែមអំពីកិច្ចសហប្រតិបត្តិការអន្តរជាតិ ឱកាសអប់រំ និងការអភិវឌ្ឍវិស័យសិក្សាស្រាវជ្រាវ ព្រមទាំងស្វែងរកលទ្ធភាពក្នុងការភ្ជាប់ទំនាក់ទំនងជាមួយស្ថាប័នអប់រំ និងក្រុមហ៊ុនអឺរ៉ុប ដើម្បីនាំយកឱកាសសិក្សា អាហារូបករណ៍ ការបណ្តុះបណ្តាល និងបទពិសោធន៍ការងារថ្មីៗជូនដល់និស្សិត សំដៅរួមចំណែកលើកកម្ពស់គុណភាពអប់រំ ការអភិវឌ្ឍសមត្ថភាព និងការពង្រីកឱកាសការងារសម្រាប់និស្សិតនាពេលអនាគត៕