* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ធនាគារជាតិនៃកម្ពុជា និងធនាគារ JBIC ជប៉ុន ពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យថាមពលកកើតឡើងវិញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ

18-11-2026 20:36

(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានទទួលជួបលោក KIKUCHI Yo នាយកគ្រប់គ្រងជាន់ខ្ពស់ នៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ (JBIC) និងសហការី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅធនាគារជាតិនៃកម្ពុជា អគារវត្តភ្នំ។

ជំនួបនេះមានគោលបំណងស្វែងយល់ពីឱកាស ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័នទាំងពីរ ដើម្បីរួមចំណែកគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើវិស័យថាមពលកកើតឡើងវិញ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។

លោក KIKUCHI Yo បានសម្តែងការកោតសរសើរចំពោះវឌ្ឍនភាពរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ជាពិសេសប្រព័ន្ធបាគង ដែលសមិទ្ធផលនេះក៏ត្រូវបានសារព័ត៌មានសេដ្ឋកិច្ចធំៗនៅប្រទេសជប៉ុនចាប់អារម្មណ៍ និងផ្សព្វផ្សាយជាបន្តបន្ទាប់ផងដែរ។

លោកក៏បានចែករំលែកបទពិសោធន៍ របស់ប្រទេសជប៉ុនក្នុងការគាំទ្រសហគ្រាសធុនតូច និងមធ្យម តាមរយៈកិច្ចសហការជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងតំបន់។

លោកស្រីបណ្ឌិត ជា សិរី បានគូសបញ្ជាក់អំពីវឌ្ឍនភាពរបស់កម្ពុជាក្នុងការលើកកម្ពស់ ការផ្តល់ហិរញ្ញប្បទានបៃតង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធទូទាត់ឌីជីថល និងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ។

លោកស្រីបណ្ឌិត ក៏បានលើកឡើងន ពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយស្ថាប័នហិរញ្ញវត្ថុជប៉ុននាពេលកន្លងមក ព្រមទាំងគំនិតផ្តួចផ្តើមថ្មីៗ ដែលបានប្រកាសដាក់ឱ្យអនុវត្ត ក្នុងវេទិកាហិរញ្ញវត្ថុអន្តរជាតិ Black Swan Summit Cambodia។

គំនិតផ្តួចផ្តើមទាំងនោះរួមមាន ការចាប់ផ្តើមធ្វើតេស្តសាកល្បងលើការផ្ទេរប្រាក់ឆ្លងដែនរវាងកម្ពុជា និងជប៉ុន ដោយប្រើប្រាស់ស្តេប៊លខ័ញ (Stablecoins) ព្រមទាំងការធ្វើថូខិនណាយមូលបត្ររដ្ឋនៅកម្ពុជា ដែលជាផ្នែកមួយនៃការជំរុញនវានុវត្តន៍ក្នុងវិស័យហិរញ្ញវត្ថុ។

ជាលទ្ធផល ភាគីទាំងពីរបានបង្ហាញឆន្ទៈក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំ ដើម្បីចូលរួមគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសក្នុងវិស័យហិរញ្ញវត្ថុ ថាមពលកកើតឡើងវិញ និងហេដ្ឋារចនាសម្ព័ន្ធ៕