* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធពិធីបុណ្យកឋិនទាន និងសិតព្រះពុទ្ធមារវិជ័យ នៅវត្តប្រសិទ្ធីរីម្មារាម

18-11-2026 21:37

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ គណៈអភិបាលរាជធានីភ្នំពេញ ក្រុមប្រឹក្សារាជធានីភ្នំពេញ រួមជាមួយមន្ត្រីរាជការ និងពុទ្ធបរិស័ទជិតឆ្ងាយ បានរួមគ្នាប្រារព្ធពិធីបុណ្យកឋិនទានដង្ហែរទៅវេប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពង្សាំង ខណ្ឌព្រែកព្នៅ។ ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ក៏មានរៀបចំពិធីសិតព្រះពុទ្ធមារវិជ័យ (ព្រះជីរ៍ធំ) យ៉ាងអធិកអធមផងដែរ។

ពិធីបុណ្យនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកស្រី ព្រមទាំងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងលោកស្រី។ វត្តមានរបស់ថ្នាក់ដឹកនាំ និងពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានបង្ហាញពីសទ្ធាជ្រះថ្លា និងការរួបរួមសាមគ្គីគ្នា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ញាតិការទាំង៧សណ្តាន និងដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បុណ្យកឋិនទាន គឺជាមហាកុសលដ៏វិសេសមួយ ដែលប្រារព្ធឡើងក្នុងរយៈពេលកំណត់ត្រឹមតែ ២៩ថ្ងៃប៉ុណ្ណោះ គឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ពេញបូណ៌មី ខែកត្តិក។ គោលបំណងសំខាន់គឺដើម្បីវេរប្រគេនចីវរថ្មីដល់ព្រះសង្ឃដែលបានគង់ចាំព្រះវស្សាអស់រយៈពេល ៣ខែ ដោយមិនដាច់វស្សា ព្រមទាំងជាការឧបត្ថម្ភ និងទំនុកបម្រុងដល់ព្រះសង្ឃ និងជួយកសាងសមិទ្ធផលនានាក្នុងវត្តអារាម ដើម្បីបម្រើផលប្រយោជន៍ដល់ព្រះពុទ្ធសាសនា និងសង្គមជាតិ៕