* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦
* បង់ក្លាដែសដាក់ពង្រាយកងកម្លាំង ទប់ស្កាត់ភាពវឹកវរជុំវិញគម្រោងវិលត្រឡប់របស់លោកស្រី ហាស៊ីណា
* វិភាគអន្តរជាតិ៖ ហេតុអ្វីចិនប្រកែកមិនចង់ចូលរួមសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាមេរិក និងរុស្ស៉ី?
* «ភូមិហ្វ្រង់កូហ្វូនី» រយៈពេល៥ថ្ងៃ មានភ្ញៀវទេសចរជាង៦៦ម៉ឺននាក់ ចូលរួមទស្សនា
* Fresh Exclusive: សម្ពាធការទូតពីភ្នំពេញដល់ម៉ានីល៖ ការមិនគោរពកិច្ចព្រមព្រៀង និងការគេចវេសរបស់ថៃ ត្រូវបានលាតត្រដាងលើឆាកអន្តរជាតិ
* ជួបសម្តេចមហាបវរធិបតី, ឯកអគ្គរដ្ឋទូតអាមេរិក បានបញ្ជាក់ថា អាមេរិក នៅតែបន្តជំរុញការអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួលើបញ្ហាព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* ជួបអនុប្រធានព្រឹទ្ធសភាម៉ាឡេស៊ី, សម្តេចមហាបវរធិបតី បង្ហាញការពេញលើចំណងមិត្តភាពប្រទេសទាំងពីរ និងឆ្លៀតលើកពីស្ថានភាពព្រំដែនកម្ពុជា-ថៃ
* លោក ដូណាល់ ត្រាំ ថាអាមេរិកកំពុងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាមួយហ្វីលីពីន
* ទោះបីជាពេលវេលាតែមួយថ្ងៃ តែសម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមកិច្ចប្រជុំកំពូលរហូតដល់៧ និងជំនួបទ្វេភាគីចំនួន២ ដោយគ្រប់នាទីសុទ្ធតែមានតម្លៃ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សៀវភៅ «យុទ្ធសាស្ត្រត្រីកោណឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា» និងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី» បានប្រគល់ជូនស្ថានទូតកម្ពុជា និងនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្ស៉ី

18-11-2026 23:55

(ភ្នំពេញ)៖ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណឆ្អឹងខ្នងសេដ្ឋកិច្ចកម្ពុជា» និងសៀវភៅ «កូនប្រុសច្បងនាយករដ្ឋមន្ត្រី» ត្រូវបានប្រគល់ជូនស្ថានទូតកម្ពុជាប្រចាំសហព័ន្ធរុស្ស៉ី និងនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្ស៉ី នាល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា​ ឆ្នាំ២០២៦​។

សៀវភៅនេះ ត្រូវបានប្រគល់ដោយលោកបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល និងជាអនុប្រធានគណៈប្រចាំការនៃគណៈអចិន្ត្រៃយ៍យុវជនគណបក្សថ្នាក់កណ្តាល ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល អញ្ជើញជួបសំណេះសំណាលជាមួយប្រធានសមាគមនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្សី ដែលរៀបចំដោយលោក អៀម ពុឌ្ឍវិរោ​ ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី និងមានការចូលរួមពី លោកបណ្ឌិត ស៊ូនី វង្សវិសិដ្ឋ សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាប្រធានផ្នែកទំនាក់ទំនង និងសហប្រតិបត្តិការជាតិ-អន្តរជាតិ នៃយុវជនគណបក្សថ្នាក់កណ្តាល, បណ្ឌិត កៅ ថាច សមាជិកគណៈកម្មាធិការកណ្តាលគណបក្ស និងជាអនុប្រធានផ្នែកសហគ្រិនវ័យក្មេងនៃយុវជនគណបក្សថ្នាក់កណ្តាល​ ព្រមទាំងជំនួយការយុវជនគណបក្សថ្នាក់កណ្តាល​។

​ក្នុងជំនួបនោះ លោកបណ្ឌិតបានសាកសួរពីសុខទុក្ខ និងការសិក្សារបស់ប្អូនៗនិស្សិតខ្មែរដែលកំពុងក្រេបជញ្ជក់ចំណេះដឹងនៅសហព័ន្ធរុស្ស៊ី ព្រមទាំងបានលើកទឹកចិត្តឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីយកចំណេះដឹង និងជំនាញទាំងនោះ មកចូលរួមអភិវឌ្ឍមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាមួយគ្នានេះ លោកបណ្ឌិតក៏បាននាំយកនូវសៀវភៅរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ជាច្រើនច្បាប់ មកប្រគល់ជូនដល់ប្រធានសាខាគណបក្សប្រជាជនកម្ពុជាប្រចាំសហព័ន្ធរុស្ស៊ី ព្រមទាំងតំណាងសមាគមនិស្សិតខ្មែរសិក្សានៅសហព័ន្ធរុស្សីផងដែរ។

ជាកិច្ចបញ្ចប់ មានកម្មវិធីទទួលទានអាហារសាមគ្គី ដោយក្តីសោមន្ស ខណៈលោក រ៉ូម៉ាន់ ម៉ាលីណូវស្តី (Роман Сергеевич Малиновский) ប្រធានសហភាពនៃក្រុមហ៊ុនពាណិជ្ជកម្មអន្តរជាតិ ក៏បានចូលរួម៕