* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចតេជោ ហ៊ុន សែន រំលែកមរណទុក្ខចំពោះមរណភាព លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA អ្នកជំនាញជប៉ុន ដែលបានជួយស្តារវប្បធម៌កម្ពុជា

19-11-2026 09:41

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានសម្តែងនូវសេចក្តីរន្ធត់តក់ស្លុត និងសោកស្តាយឥតឧបមា បន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំថា លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA អតីតសាកលវិទ្យាធិការនៃសាកលវិទ្យាល័យសូហ្វីយ៉ា ប្រទេសជប៉ុន បានទទួលមរណភាព កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៩ឆ្នាំ ដោយជរាពាធ។

សម្តេចតេជោបានលើកឡើងថា មរណភាពរបស់លោកសាស្ត្រាចារ្យ ISHIZAWA គឺជាការបាត់បង់ដ៏ធំធេង នូវអ្នកជំនាញដ៏ឆ្នើមមួយរូប ដែលបានចូលមកជួយស្តារវប្បធម៌កម្ពុជា មុនគេនៅឆ្នាំ១៩៨០ ខណៈពេលនោះកម្ពុជាកំពុងរងភ្លើងសង្គ្រាមនៅឡើយ។ តាមរយៈទឹកចិត្តស្រឡាញ់លើវិស័យវប្បធម៌ និងការអភិរក្ស លោកសាស្ត្រាចារ្យបានចូលរួមសិក្សា ស្រាវជ្រាវ និងធ្វើការងារអភិរក្ស ព្រមទាំងបានស្តារឡើងវិញ នូវបូជនីយដ្ឋានអង្គរ តាមរយៈគម្រោងសំខាន់ៗ ដូចជាគម្រោងជួសជុលស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត។

ក្នុងនាមជាថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យសូហ្វីយ៉ា លោកសាស្ត្រាចារ្យក៏បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកស្រាវជ្រាវ ផ្សព្វផ្សាយ និងកិច្ចការអភិរក្សដល់និស្សិតបុរាណវិទ្យា និងស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជាបន្តបន្ទាប់។ ការលះបង់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតីរបស់លោកសាស្ត្រាចារ្យ ដើម្បីបុព្វហេតុថែរក្សា ការពារ និងបណ្តុះបណ្តាលធនធានមនុស្សទាំងនេះ នឹងស្ថិតនៅក្នុងការចងចាំជានិច្ចនៃប្រវត្តិសាស្ត្រមរតកវប្បធម៌ខ្មែរតរៀងទៅ។

សម្តេចតេជោ សូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជះបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ លោកសាស្ត្រាចារ្យ Yoshiaki ISHIZAWA បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕