* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋាភិបាលជប៉ុន ផ្តល់ជំនួយឥតសំណងប្រមាណ ២០ម៉ឺនដុល្លារ ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈចំនួន៤៩មុខ នៅស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

19-11-2026 10:06

(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាផ្តល់ជំនួយឥតសំណងជាថវិកា ចំនួន ២០៤,១០១ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ និងការតម្លើងឧបករណ៍ នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ក្រោមគ្រោង ការណ៍ជំនួយឥតសំណងសម្រាប់គម្រោងថ្នាក់មូលដ្ឋាន (គូសាណូណិ)។

ពិធីចុះហត្ថលេខាផ្តល់ជំនួយនេះបានធ្វើឡើងក្រោមវត្តមានលោក អុីស៊ីហ៊ុគិ ហ៊ីដេអុ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

ថវិកាជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីសាងសង់អគារបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលរួមមានបន្ទប់រៀនចំនួន៤ និងការតម្លើងឧបករណ៍បណ្តុះបណ្តាលវិជ្ជាជីវៈ ចំនួន៤៩មុខ សម្រាប់ដេប៉ាតឺម៉ង់កែច្នៃ និងវិភាគចំណីអាហារ នៅវិទ្យា ស្ថានជាតិវិជ្ជាជីវៈបាត់ដំបង។

បរិក្ខារៈនិងឧបករណ៍ទាំងនេះនឹងជួយឱ្យសិស្សទទួលបានជំនាញជាក់ស្តែង ដែលចាំបាច់ក្នុងការងារ ព្រមទាំងរួមចំណែកក្នុងការធ្វើសមាហរណកម្ម ពលករចំណាកស្រុកដែលត្រឡប់មកវិញ ឱ្យចូលទៅក្នុងសង្គមកម្ពុជា បន្ទាប់ពីជម្លោះព្រំដែន និងគាំទ្រដល់ការអភិវឌ្ឍកម្លាំងពលកម្មជំនាញនៅក្នុងតំបន់។

ឯកអគ្គរាជទូតជប៉ុន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ជំនួយឥតសំណងគូសាណូណិនៅកម្ពុជា ដើម្បីជួយដោយ ផ្ទាល់ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានា ក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ ក្នុងភាសា ជប៉ុន គូសាណូណិ មានន័យថា «ឬសស្មៅ»។ នៅក្នុងរយៈពេលជាង ៣៥ឆ្នាំកន្លងមកនេះ ស្ថានទូតជប៉ុន បាន អនុវត្តជាង ៧០០គម្រោង នៅទូទាំងប្រទេសកម្ពុជា តាមរយៈគ្រោងការណ៍ជំនួយឥតសំណងនេះ។

លោកសង្ឃឹមថា គម្រោងនេះនឹងចូលរួមចំណែកកែលម្អបរិយាកាសបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងខេត្ត បាត់ដំបង និងតំបន់ជុំវិញ ដោយផ្ដល់ឱកាសកាន់តែច្រើនដល់យុវជន និងពលករចំណាកស្រុកដែលវិល ត្រឡប់មកវិញ ក្នុងការទទួលបានជំនាញជាក់ស្តែង ពង្រីកឱកាសការងារ និងជួយសម្រួលដល់ការធ្វើស មាហរកម្ម ពួកគេឱ្យចូលទៅក្នុងសង្គមកម្ពុជាវិញ។ តាមរយៈគម្រោងនេះ សង្ឃឹមថាធនធានមនុស្ស ដែលមានជំនាញក្នុងវិស័យកែច្នៃចំណីអាហារនឹងត្រូវបានអភិវឌ្ឍ ដែលនឹងជួយជំរុញដល់ការធ្វើពិពិធ កម្មឧស្សាហកម្ម និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅក្នុងប្រទេសកម្ពុជា។

បើតាមលោក ហេង ងួនហ៊ត នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះរដ្ឋាភិបាល ប្រជាជនជប៉ុន និងស្ថានទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ការគាំទ្រយ៉ាងថ្លៃថ្លាដល់ការសាងសង់អគារបណ្តុះបណ្តាល ព្រមទាំងបំពាក់ឧបករណ៍ និងបរិក្ខារពិសោធន៍-អនុវត្តសរុបចំនួន ៤៩មុខ ដែលជាផ្នែកមួយ យ៉ាងសំខាន់ក្នុងការភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តជាក់ស្ដែង។

នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានឱ្យដឹងថា វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ត្រូវបានបណ្តុះឡើងចេញពីអង្គការសន្ធិស្ម័គ្រចិត្តជប៉ុនតាំង ពីឆ្នាំ១៩៩២ មកម្ល៉េះ។ នេះជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថាន វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង (NVIB) និងប្រជាជនជប៉ុន បានចាក់គ្រឹះយ៉ាងរឹងមាំអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។ ការដែលរដ្ឋា ភិបាលជប៉ុនផ្តល់ជំនួយបន្ថែមលើការសាងសង់អគារ និងបំពាក់បរិក្ខារបច្ចេកទេស មិនត្រឹមតែជាការគាំទ្រផ្នែកហេដ្ឋា រចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវិនិយោគលើធនធានមនុស្ស ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការកសាងអនាគតដ៏ភ្លឺស្វាងសម្រាប់យុវជនកម្ពុជា។

លោកថាអគារបណ្តុះបណ្តាលថ្មីនេះនឹងបង្កើតនូវបរិយាកាសសិក្សា និងបណ្តុះបណ្តាលប្រកបដោយស្តង់ដា សុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ ទាំងសម្រាប់ការបង្រៀនទ្រឹស្ដី ការអនុវត្តក្នុងមន្ទីរ ពិសោធន៍ និងការបណ្ដុះបណ្តាលជំនាញឯកទេស កែច្នៃ និងវិភាគអាហារ។ នៅក្នុងបរិបទដែលវិស័យកសិកម្ម និងឧស្សាហកម្មកែច្នៃកសិផលកំពុងដើរតួនាទីជាក្បាលម៉ាស៊ីន យ៉ាងសំខាន់ នៃសេដ្ឋកិច្ចជាតិ ការពង្រឹងជំនាញបច្ចេកទេសលើការកែច្នៃអាហារ ការត្រួតពិនិត្យគុណភាព និងសុវត្ថិភាពចំណីអាហារ គឺជាកត្តាចាំបាច់ដែលមិនអាចខ្វះបាន។

នាយកវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង បានបញ្ជាក់ថា អគារ និងបរិក្ខារថ្មីនេះនឹងជួយឱ្យសិក្ខា កាមទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេសជាក់ស្ដែង ឆ្លើយតបចំតម្រូវការទីផ្សារការងារ និងសហគ្រាសក្នុងស្រុក ជាពិសេសវានឹងជួយ ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងគ្រឹះស្ថានបណ្តុះបណ្តាល និងវិស័យឯកជន ព្រមទាំងលើកកម្ពស់ឱកាស ការងារ និងការបង្កើតមុខរបរស្វ័យនិយោជន៍សម្រាប់ សិស្ស-និស្សិតដែលបញ្ចប់ការសិក្សា៕