* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញ​ការ​ព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងគាំទ្រជំហកម្ពុជា (Video inside)

19-11-2026 12:07

(កំពង់ចាម)៖​ សម្តេចមហាបវរធិបតី​​​ ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF)​ បានបង្ហាញ​ការ​ព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ បញ្ជាក់ជំហគាំទ្រចំពោះអធិបតេយ្យភាព​ បូរណភាពទឹកដីកម្ពុជា​ ជាពិសេសគាំទ្រជំហរបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ។

ការលើកឡើងបែបនេះរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

សម្តេចមហាបវរធិបតី​​​ ហ៊ុន​ ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖​ «កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០នេះ សម្តែងការព្រួយបារម្ភចំពោះភាពតានតឹងនៅតាមបណ្តោយព្រំដែនកម្ពុជា​ និងថៃ​​ និងបញ្ជាក់ជំហគាំទ្រចំពោះអធិបតេយ្យភាព​ បូរណភាពទឹកដីកម្ពុជា ប្រឆាំដាច់ខាតចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែនដោយការប្រើប្រាស់កម្លាំងប្រដាប់អាវុធ និងគាំទ្រការដោះស្រាយបញ្ហាដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ»។

ត្រង់ចំណុចនេះ ត្រូវបានសម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត​ បានឱ្យដឹងថា​ ខ្លឹមសារពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-ថៃ ត្រូវបានដាក់បញ្ចូលក្នុងសេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលជាការសម្រេចជាឯកច្ឆន្ទរបស់មេដឹកនាំរបស់ប្រទេសដែលជាសមាជិករបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី​ ជាលាយលក្ខ័អក្សរ និងជារឿងដ៏ធំសម្រាប់ប្រទេសកម្ពុជា។​

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា​ ក៏បានសង្កត់ធ្ងន់ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ នៅកម្ពុជា គឺជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ពីមូលហេតុ ដែលកម្ពុជាលើកយកបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ទៅបង្ហាញនៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដោយសារនេះជាសិទ្ធិរបស់កម្ពុជា ក្នុងនាមជាប្រទេសសមាជិក និងជាឱកាសការទូតមួយដើម្បីឱ្យ សហគមន៍អន្តរជាតិបានដឹងពីស្ថានភាពជាក់ស្តែង ព្រមទាំងជំហររបស់កម្ពុជាក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី។

ជុំវិញបញ្ហានេះ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត​ បានបញ្ជាក់ថា វេទិកាពហុភាគី គឺជាវេទិកាដែល ប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ឬប្រទេសធំនោះទេ ក្នុងការលើកយកបញ្ហាដែលពាក់ព័ន្ធនឹងប្រទេសខ្លួនមកចែករំលែកឱ្យសហគមន៍អន្តរជាតិបានដឹង។​ ការលើកបញ្ហាព្រំដែននៅលើវេទិកាអន្តរជាតិ​​​ គឺជាឱកាសក្នុងការពង្រឹងការទូត បង្ហាញស្ថានភាពពិត និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការស្វែងរកដំណោះស្រាយ។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ក៏បានពន្យល់ពីប្រភពនៃតួលេខប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយបញ្ជាក់ថា តួលេខនេះបានមកពីទិន្នន័យជាក់ស្តែងរបស់ប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តចំនួន៣ និងមិនទាន់អាចត្រឡប់ទៅផ្ទះរបស់ខ្លួនបាន ដោយសារតំបន់លំនៅឋានស្ថិតនៅក្នុង ឬក្បែរតំបន់ដែលមានការដាក់បន្លាលួស និងនៅជិតទីតាំងកងទ័ពថៃ។

សម្តេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ក្នុងអំឡុងពេលមានការប្រយុទ្ធគ្នាខ្លាំង ចំនួនប្រជាពលរដ្ឋភៀសសឹកបានកើនឡើងដល់ជិត ៨០ម៉ឺននាក់ ប៉ុន្តែបច្ចុប្បន្ននៅសល់ប្រជាពលរដ្ឋជិត ២ម៉ឺននាក់ ដែលនៅតែជួបការលំបាក ក្នុងការវិលត្រឡប់ទៅលំនៅឋានវិញ។ ដូច្នេះកម្ពុជាទាមទារឱ្យមានការវាស់វែងតាមអ្វីដែលភាគីទាំងពីរបានឯកភាពគ្នា ដើម្បីកំណត់ទីតាំងឱ្យបានច្បាស់លាស់ និងបង្កើតតំបន់សុវត្ថិភាព សំដៅសម្រួលដល់ការវិលត្រឡប់របស់ប្រជាពលរដ្ឋទៅកាន់លំនៅឋានវិញ៕