* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បានផ្សព្វផ្សាយពីប្រទេសកម្ពុជា យ៉ាងទូលំទូលាយទៅកាន់ពិភពលោក (Video inside)

19-11-2026 12:15

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា តាមរយៈការរៀបចំកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនីលើកទី២០នៅកម្ពុជា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយអំពីប្រទេសកម្ពុជា ទៅកាន់សហគមន៍អន្តរជាតិ និងពិភពលោកយ៉ាងទូលំទូលាយ។

ការលើកឡើងដូច្នេះរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសសម្ដេច អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​សមិទ្ធផលកែ​លំអហេដ្ឋារ​ចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រមន្ទីរពេទ្យបង្អែកស្រុកចំនួន៦១កន្លែង នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ បានបង្ហាញសក្ដានុពលនៃប្រទេសកម្ពុជា តាមរយៈអ្នកចូលរួមផ្ទាល់នៃព្រឹត្តការណ៍កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមកពី៥ទ្វីបដូចជា អឺរ៉ុបខាងលិច អឺរ៉ុបខាងកើត, អាស៊ី ឲ្យបានស្គាល់ប្រទេសកម្ពុជា។ កម្ពុជាជាប្រទេសតូចមួយ ប៉ុន្ដែអាចហៅថ្នាក់ដឹកនាំទាំងអស់មកបាន នេះពិតជាធំណាស់ក្នុងនាមជាប្រទេសមួយ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ដថា តាមរយ:កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះបានបង្ហាញពីការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា ដល់អ្នកដែលបានចូលរួមព្រឹត្តការណ៍ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ឲ្យបានឃើញផ្ទាល់ពីការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា តាមរយៈសំណង់អគារខ្ពស់ៗ និងទំនើប ហេដ្ឋារចនាសម្ព័ន្ធនានា និងការប្រើប្រាស់យានយន្តទំនើបៗ ព្រមទាំងភាពរស់រវើកនៃ សកម្មភាពសេដ្ឋកិច្ច។ ក្នុងនោះមានអ្នកចាប់អារម្មណ៍ពីប្រទេសកម្ពុជា ដោយគ្រោងនាំក្រុងគ្រួសារឲ្យមកស្គាល់ប្រទេសកម្ពុជាផងដែរ។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា គណៈប្រតិភូ៨១ប្រទេសរដ្ឋ ក្នុងនោះមានប្រមុខរដ្ឋាភិបាល១៧រូប ដែលជានាយករដ្ឋមន្រ្ដី និងប្រធានាធិបតី មិនតិចនោះទេគឺច្រើនជាងអាស៊ាន ក្នុងនោះក៏មាន២៣រូបជាឧបនាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដី ព្រមទាំងអនុរដ្ឋមន្រ្ដី​ [......]។ តាមរយៈការអញ្ជើញចូលរួមពីសំណាក់ប្រធានាធិបតី ដែលបានអញ្ជើញមកកម្ពុជា នឹងមានអ្នកសារព័ត៌មានតាមបណ្ដាប្រទេសនីមួយៗ អញ្ជើញចូលរួមផងដែរ ហើយតាមរយៈការអញ្ជើញចូលរួមរបស់អ្នកសារព័ត៌មានអន្ដរជាតិ នឹងមានការផ្សព្វផ្សាយពីប្រធានាធិបតី ឬនាយករដ្ឋមន្រ្ដី ហើយការផ្សព្វផ្សាយនេះក៏មានការផ្សព្វផ្សាយពីកម្ពុជាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈការអញ្ជើញចូលរួមកិច្ចប្រជុំហ្វ្រង់កូហ្វូនី ពីសំណាកប្រធានាធិបតី, នាយករដ្ឋមន្រ្ដីជាដើម នឹងមានការអញ្ជើញដើរកំសាន្ដ មើលភូមិវប្បធម៌, អញ្ជើញទស្សនាភូមិហ្វ្រង់កូហ្វូនី, អញ្ជើញទស្សនារបាំខ្មែរ, អញ្ជើញទស្សនាស្បៃរបស់កម្ពុជា ការដើរលំហែរកាយរបស់ប្រធានាធិបតីក្នុងក្រុងភ្នំពេញ ដោយពោរពេញដោយសុខសុវត្ថិភាព មិនមានហានិភ័យជាដើម ការថតផ្សព្វផ្សាយពីសំណាក់អ្នកសារព័ត៌មាន តាមបណ្ដាប្រទេសនីមួយៗ នឹងនាំឲ្យប្រជាពលរដ្ឋជាច្រើន តាមបណ្ដាប្រទេសទាំងនោះ បានស្គាល់ពីប្រទេសកម្ពុជា ដែលកម្ពុជាជាប្រទេសមានសុវត្ថិភាព, កម្ពុជាមានអ្វីៗគ្រប់យ៉ាង ដែលពួកគេអាចមកលេង, មកវិនិយោគបាន ដោយគ្មានក្ដីបារម្ភ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នេះជាអ្វីដែលយើងបាន តាមរយៈកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០នេះ។ តាមរយៈការមានសុវត្ថិភាពនៃការដើរហើររបស់ប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ដោយថ្មើរជើងនៅទីក្រុងភ្នំពេញ, ការដើរកំសាន្ដរបស់នាយករដ្ឋន្រ្ដីប៊ុលហ្គារី, ការជិះកង់ជុំវិញក្រុងភ្នំពេញ ដោយនាយករដ្ឋមន្រ្ដីជាដើម ទាំងនេះហើយដែលសបញ្ជាក់ពី សុខសុវត្ថិភាពនៃប្រទេសកម្ពុជា [......]៕