* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាបណ្តាលពីជម្លោះព្រំដែនជាមួយថៃ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការសម្រេចរបស់អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បើកការិយាល័យសហប្រតិបត្តិការសេដ្ឋកិច្ចនៅកម្ពុជា ដើម្បីជាច្រកអាស៊ាន និងហ្វ្រង់កូហ្វូនី គឺជាផលប្រយោជន៍ដ៏ធំសម្រាប់កម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ថវិកាដែលចំណាយ១៥លានដុល្លារនេះ គឺចាយដើម្បីពង្រឹងកម្ពុជា។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ រដ្ឋចាយអស់ ១៥លានដុល្លារ ក្រៅពីនោះមានការចូលរួមពីអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី កាណាដា និងវិស័យឯកជន។ សម្តេចមហាបវរធិបតី មានប្រសាសន៍ថា ការរៀបចំត្រូវបានរឹតត្បិតការចំណាយ ហើយធ្វើឱ្យចំគោលដៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្តែងការហួសចិត្តចំពោះលោក សម រង្ស៊ី ដែលចុះផ្សាយវាយប្រហារលើការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី រហូតដល់សារព័ត៌មានថៃយកទៅចុះផ្សាយបន្ត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ព្រឹត្តិការណ៍ហ្វ្រង់កូហ្វូនី ជារឿងមោទនភាពសម្រាប់កម្ពុជា ហើយជាកេរដំណែលប្រវត្តិសាស្ត្រ ដែលសម្តេចព្រះបរមរតនកោដ្ឋជាស្ថាបនិកមួយអង្គ ជាមួយស្ថាបនិក៣រូបផ្សេងទៀត។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលបានចូលរួមគាំទ្រ អបអរសាទរ និងរួមគ្នាបដិសណ្ឋារកិច្ចមេដឹកនាំប្រទេសនានាក្នុងឱកាសកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលទើបនឹងបញ្ចប់ទៅថ្មីៗនេះ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំគ្រូពេទ្យ និងបុគ្គលិកបច្ចេកទេស, ទាំងក្នុងវិស័យសាធារណៈ និងឯកជន ត្រូវបង្កើនការយកចិត្តទុកដាក់លើសេវាបង្ការ និងសេវាព្យាបាលបឋម ដើម្បីទប់ស្កាត់ការវិវត្តនៃជំងឺទៅកាន់ស្ថានភាពធ្ងន់ធ្ងរ ឬ រ៉ាំរ៉ៃ ដែលធ្វើឱ្យអ្នកជំងឺ ឬ គ្រួសារអ្នកជំងឺត្រូវចំណាយច្រើន ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ឯកទេសព្យាបាលជំងឺមួយចំនួន ដូចជាការវះកាត់បេះដូងជាដើម គឺអាចវះកាត់នៅកម្ពុជា ដោយមិនបាច់ចេញទៅក្រៅប្រទេសនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងរយៈពេលជិត ៥០ឆ្នាំកន្លងមកនេះ កម្ពុជាសម្រេចបានវឌ្ឍនភាពគួរជាទីមោទនៈ, ឆ្លុះបញ្ចាំងតាមរយៈការពង្រីកបណ្តាញមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និង ប៉ុស្តិ៍សុខភាព ព្រមទាំងការបង្កើនសមត្ថភាពពិគ្រោះ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលជំងឺជាលំដាប់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានណែនាំឱ្យក្រុមការងារថ្នាក់ជាតិចុះជួយតាមខេត្តនានា អញ្ជើញទៅសម្ពោធដាក់ឱ្យដំណើរការកែលំអហេដ្ឋារចនាសម្ព័ន្ធ និងការបំពាក់សម្ភារបរិក្ខារនៅតាមមន្ទីរពេទ្យបង្អែកស្រុក ដែលត្រូវបានអនុវត្តក្នុងនីតិកាលថ្មីនេះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ជាឱកាសសម្រាប់កម្ពុជាលើកបង្ហាញពីបញ្ហា និងការរងគ្រោះរបស់កម្ពុជាពីជម្លោះព្រំដែនជាមួយថៃ (Video inside)

19-11-2026 12:49

(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺជាឱកាសដ៏សំខាន់មួយសម្រាប់កម្ពុជា ក្នុងការលើកបង្ហាញពីបញ្ហា និងផលប៉ះពាល់ដែលកម្ពុជាបានរងគ្រោះបណ្តាលមកពីជម្លោះព្រំដែនជាមួយប្រទេសថៃ ឲ្យបណ្តាថ្នាក់ដឹកនាំពិភពលោកបានដឹង។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញសម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់ជាផ្លូវការសមិទ្ធផលកែលំអហេដ្ឋារចនាសម្ព័ន្ធ និងបំពាក់ឧបករណ៍វេជ្ជសាស្ត្រ​មន្ទីរ​ពេទ្យ​បង្អែក​​ស្រុកចំនួន៦១កន្លែង (CPA1 និង CPA2) ក្នុងចំណោមមន្ទីរពេទ្យបង្អែកទាំង​ ២កម្រិត​នេះ ចំនួន ១០៤នៅទូទាំងប្រទេស។

ជុំវិញការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជក់ដូចនេះថា« ជាឱកាសបង្ហាញអំពីបញ្ហាព្រំដែនកម្ពុជា-ថៃ នៅលើវេទិកា ដើម្បីឲ្យថ្នាក់ដឹកនាំពិភពលោកបានដឹង, ប្រទេសថៃថា ម៉េចបានជាយើងយកកម្មវិធីទ្វេភាគី បញ្ហាទ្វេភាគី ទៅបញ្ហាពហុភាគី ខ្ញុំបានប្រាប់នៅហ្វីលីពីន (កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៩) ខ្ញុំជួបជាមួយថ្នាក់ដឹកនាំថៃ និយាយផ្ទាល់គ្នាតែម្តង ខ្ញុំថាឥឡូវខ្ញុំប្រាប់ថាហេតុអីបានជាយើងយកបញ្ហាទ្វេភាគី ទៅដាក់នៅវេទិកាពហុភាគី និងហេតុអីបានជាយើងនិយាយពីរម៉ឺននាក់ ហើយខ្ញុំក៏បានពន្យល់ទៅអ្នកផ្សេង»។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា រឿងមិនមែនរឿងយកបញ្ហាទ្វេភាគី ទៅជជែកនូវបញ្ហានៅវេទិកាពហុភាគីទេ សម្តេចបញ្ជាក់ថា វេទិកាពហុភាគី គឺជាវេទិកាដែលប្រទេសសមាជិកទាំងអស់មានសិទ្ធិស្មើគ្នា មិនថាប្រទេសតូច ប្រទេសធំ ដើម្បីលើកយកនូវបញ្ហាផ្សេងៗ ជាពិសេសបញ្ហាដែលពាក់ព័ន្ធជាមួយនឹងខ្លួនឯង ដើម្បីចែកឲ្យគ្រួសារដែលនៅក្នុងសហគមន៍ឲ្យបានដឹង, កម្ពុជាគឺយករឿងដែលពាក់ព័ន្ធបញ្ហាដែលយើងក្នុងនាមជាប្រទេសជាសមាជិកពេញសិទ្ធិមួយ ដែលកម្ពុជាកំពុងប្រឈម ហើយឲ្យសមាជិកគ្រួសារអាស៊ាន និងសមាជិកហ្វ្រង់កូហ្វូនី បានដឹងពីបញ្ហារបស់យើងនៅក្នុងវេទិកាហ្នឹង ហើយគ្រាន់តែរឿងហ្នឹងវាទាក់ទងជាមួយនឹងបញ្ហាកម្ពុជា-ថៃ តែប៉ុណ្ណឹង អញ្ចឹងហើយគឺជាសិទ្ធិរបស់កម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ទៀតថា ប្រធានបទធំនៃកិច្ច​ប្រជុំគឺ «សន្តិភាព» ដូចនេះគឺគេឱ្យលើកពីបញ្ហាពាក់ព័ន្ធនឹងសន្តិភាព និងការចែករំលែកពីផលនៃសន្តិភាព និងការថែទាំងសន្តិភាព ដូចនេះការលើកឡើងពីរឿងជម្លោះព្រំដែនកម្ពុជា-ថៃ កម្ពុជាដែលផលប៉ះពាល់ជាអវិជ្ជមាននៅពីជម្លោះព្រំដែនកម្ពុជាថៃ នៅក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅកម្ពុជា គឺគ្រាន់តែឱ្យបណ្តាថ្នាក់ដឹកនាំទាំងអស់ជុំវិញពិភពលោក បានដឹងពីបញ្ហារបស់កម្ពុជាដែលបង្ករដោយសារសង្គ្រាម។

ជាមួយនឹងការបញ្ជាក់ពីប្រាប់ដល់បណ្តាថ្នាក់ដឹកនាំទាំងអស់ជុំវិញពិភពលោក បានដឹងពីបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងទៀតថា « ក៏បានបញ្ជាក់ពីជំហររបស់កម្ពុជានៅក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធីជាមួយប្រទេសថៃ យើងផ្អែកទៅលើកិច្ចព្រមព្រៀង ទៅលើច្បាប់អន្តរជាតិ យើងមិនត្រឹមតែលើកអំពីអ្វីដែលកម្ពុជាប្រឈមទេ ប៉ុន្តែក៏លើកនូវជំហរដំណោះស្រាយគឺការវាស់វែងដែលបានឯកភាពគ្នាហើយនោះ ដើម្បីឲ្យពិភពលោក ឲ្យអង្គការផ្សេងៗ ហើយនិយាយចំៗគ្នា ដើម្បីឱ្យភាគីថៃបានដឹង»។

ជាមួយគ្នានោះជុំវិញបញ្ហាជនភៀសសឹក ដែលមិនទាន់បានត្រឡប់ទៅផ្ទះវិញនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ថា កម្ពុជានៅតែទាមទារជាមួយថៃ ឲ្យមានការវាស់វែង ដើម្បីបញ្ជាក់គ្នាឱ្យបានច្បាស់ និងបង្កើតជាតំបន់សុវត្ថិភាពឲ្យប្រជាជនត្រឡប់ទៅវិញ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា កិច្ចប្រជុំកំពូលនេះក៏ជាឱកាសដើម្បីឱ្យយើងធ្វើការងារការទូតបន្ថែមទៀត ក្នុងការចរចាទឹកដី មិនមែនភ្លេចរឿងទឹកដីទេ តែវាជាឱកាសនៅក្នុងការបញ្ជាក់ពីជំហររបស់យើង និងបង្ហាញស្ថានភាពពិតរបស់កម្ពុជា ពាក់ព័ន្ធព្រំដែនកម្ពុជា-ថៃ ទៅដល់ក្នុងវេទិកាអន្តរជាតិ៕