* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* តុលាការយុត្តិធម៌អន្តរជាតិ រកឃើញថាកងកម្លាំងមីយ៉ាន់ម៉ាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់
* វិភាគអន្តរជាតិ៖ ដាក់ពង្រាយយន្ដហោះយោធាហោះឆ្វែលអាស៊ី អ្វីទៅជាសារដែលរុស្ស៉ីចង់បញ្ជូន?
* មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភសិទ្ធិមនុស្ស របស់យោធាថៃ មកលើពលរដ្ឋស្លូតត្រង់កម្ពុជា ប្រាប់អង្គការពិភពលោកប្រឆាំងទារុណកម្ម
* លោក ស៊ី ជីនពីង អំពាវនាវឱ្យចិន រុស្ស៊ី និងអាមេរិក គួរធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបបញ្ហាប្រឈមសកល ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក
* លោក ត្រាំ ប្រាប់លោក ស៉ី និងលោក ពូទីន៖ «ក្នុងនាមជាកំពូលមហាអំណាចទាំង៣ យើងមានទំនួលខុសត្រូវពិសេស មិនមែនសម្រាប់ត្រឹមប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ
* លោក ពូទីន៖ មហាអំណាចរុស្ស៉ី-ចិន-អាមេរិក មានការទទួលខុសត្រូវរួម ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ
* ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទររបស់សម្តេច ក្នុងឱកាសលើកទី៤៣៥៨ ទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
* អ៉ីរ៉ាក់សម្រេចប្រកាសបិទការប្រើប្រាស់ Telegram ជាលើកទី២នៅក្នុងឆ្នាំនេះ
* កម្ពុជា-ថៃ នឹងជួបប្រជុំលើកទី៣ ក្រោមយន្តការផ្សះផ្សា UNCLOS នៅម៉ាឡេស៊ី ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បីពិភាក្សាបច្ចេកទេសកំណត់ព្រំដែនសមុទ្រ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ

19-11-2026 17:03

(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានសង្កត់ធ្ងន់ថា ក្រសួងនឹងមិនអនុញ្ញាតឱ្យជនទុច្ចរិតមួយចំនួនកាន់អាជ្ញាបណ្ណព័ត៌មានយកទៅបង្កបញ្ហា និងបង្កើតចលាចលសង្គមនោះឡើយ។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាង «គោលនយោបាយជាតិស្តីពីការអភិវឌ្ឍទូរទស្សន៍ឌីជីថល» នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ពីការខិតខំទប់ស្កាត់ បង្ក្រាប និងលុបបំបាត់រាល់សកម្មភាពប្រើប្រាស់ព័ត៌មានដើម្បីកំហែងទារប្រាក់ពីអ្នកដទៃ។ ជាក់ស្តែងថ្មីៗនេះ ក្រសួងបានសហការជាមួយកម្លាំងសមត្ថកិច្ច ចាត់វិធានការលើបុគ្គលដែលក្លែងបន្លំជាអ្នកសារព័ត៌មាន ហើយអុកឡុកបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋស្លូតត្រង់។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានគូសបញ្ជាក់ថា៖​ «ខ្ញុំស្នើសុំដល់អគ្គនាយកដ្ឋានព័ត៌មាន ​និងសោតទស្សន៍ នាយកដ្ឋានច្បាប់ មណ្ឌលព័ត៌មាន​ គឺត្រូវធ្វើកិច្ចការងារឱ្យសកម្មមែនទែន កុំបិទភ្នែក​ ហើយកុំបិទត្រចៀក​ ពីព្រោះយើងមិនអនុញ្ញាតឱ្យនៅស្ងៀមទៀតទេ។​ ដែលសង្គមរបស់យើងបង្កឱ្យមានភាពអនាធិបតេយ្យដោយសារអ្នកសារព័ត៌មាន​ Online មួយចំនួនមិនគោរពក្រមសីលធម៌ វិជ្ជាជីវៈ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ​បានបន្ថែមថា​ សុំឱ្យអគ្គនាយកដ្ឋានព័ត៌មាន ​និងសោតទស្សន៍ និងនាយកដ្ឋានពាក់ព័ន្ធទាំងអស់ជាអាណាព្យាបាលលើវិស័យព័ត៌មាន ត្រូវពង្រឹងឱ្យម៉ឹងម៉ាត់លើការងារអនុវត្តតួនាទី ក្រមសីលធម៌​ និងវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា៖​ «យើងមិនអាចអនុញ្ញាតឱ្យជនទុច្ចរិតមួយចំនួនកាន់នូវអាជ្ញាបណ្ណរបស់ក្រសួងយកទៅបង្កបញ្ហា និងបង្កើតនូវចលាចលសង្គមនោះទេ​ ខ្ញុំសូមជម្រាបជូនឱ្យហើយ បើសិនជាលេចធ្លាយ​​​ យើងនឹងចាត់វិធានការច្បាប់ និងវិធានការជាមួយសមត្ថកិច្ច ហើយករណី សួន​ ចំរើន មួយយើងបានដកអាជ្ញាបណ្ណតាំងពីខែធ្នូ ហើយបានដើរធ្វើអាណាធិបតេយ្យ តែត្រូវបានចាប់អនុវត្តច្បាប់រួចទៅហើយ»។

រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្រសួងព័ត៌មាន ចាំបាច់ត្រូវតែពង្រឹងវិធានសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។ បច្ចុប្បន្ននេះ នៅពេលដែលមានការផលិតព័ត៌មានក្លែងក្លាយច្រើន ធ្វើឱ្យប្រជាពលរដ្ឋហាក់ដូចជាពុលនឹងអ្វីដែលជាការផ្សព្វផ្សាយជារួម ហើយធ្វើឱ្យប្រជាពលរដ្ឋបាត់បង់នូវជំនឿទុកចិត្តទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន។ ត្រង់ចំណុចនេះ អ្វីដែលជាការចោទសួរនៅជុំវិញប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺសំណួរថា តើអ្វីជាព័ត៌មានពិត ឬក៏ក្លែងក្លាយ? ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់មួយផ្នែកនៃជំនឿទុកចិត្តនៃការផ្សព្វផ្សាយព័ត៌មាន៕