* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* តុលាការយុត្តិធម៌អន្តរជាតិ រកឃើញថាកងកម្លាំងមីយ៉ាន់ម៉ាសម្លាប់ជនជាតិរ៉ូហ៊ីងយ៉ារាប់ពាន់នាក់
* វិភាគអន្តរជាតិ៖ ដាក់ពង្រាយយន្ដហោះយោធាហោះឆ្វែលអាស៊ី អ្វីទៅជាសារដែលរុស្ស៉ីចង់បញ្ជូន?
* មេសិទ្ធិមនុស្សកម្ពុជា បន្តលាតត្រដាងទង្វើរំលោភសិទ្ធិមនុស្ស របស់យោធាថៃ មកលើពលរដ្ឋស្លូតត្រង់កម្ពុជា ប្រាប់អង្គការពិភពលោកប្រឆាំងទារុណកម្ម
* លោក ស៊ី ជីនពីង អំពាវនាវឱ្យចិន រុស្ស៊ី និងអាមេរិក គួរធ្វើជាគំរូនៃកិច្ចសហប្រតិបត្តិការ ដើម្បីឆ្លើយតបបញ្ហាប្រឈមសកល ហើយរួមគ្នាថែរក្សាសន្តិភាព និងស្ថិរភាពពិភពលោក
* លោក ត្រាំ ប្រាប់លោក ស៉ី និងលោក ពូទីន៖ «ក្នុងនាមជាកំពូលមហាអំណាចទាំង៣ យើងមានទំនួលខុសត្រូវពិសេស មិនមែនសម្រាប់ត្រឹមប្រជាជនយើងទេ ប៉ុន្តែសម្រាប់ពិភពលោកទាំងមូល»
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រសួងព័ត៌មាននឹងមិនអនុញ្ញាតឱ្យជនទុច្ចរិត ប្រើអាជ្ញាបណ្ណសារព័ត៌មានដើរបង្កចលាចលសង្គមឡើយ
* លោក ពូទីន៖ មហាអំណាចរុស្ស៉ី-ចិន-អាមេរិក មានការទទួលខុសត្រូវរួម ក្នុងការថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ
* ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ ថ្លែងអំណរគុណសម្តេចតេជោ ហ៊ុន សែន ចំពោះសារអបអរសាទររបស់សម្តេច ក្នុងឱកាសលើកទី៤៣៥៨ ទិវាបង្កើតជាតិនៃសាធារណរដ្ឋកូរ៉េ
* អ៉ីរ៉ាក់សម្រេចប្រកាសបិទការប្រើប្រាស់ Telegram ជាលើកទី២នៅក្នុងឆ្នាំនេះ
* កម្ពុជា-ថៃ នឹងជួបប្រជុំលើកទី៣ ក្រោមយន្តការផ្សះផ្សា UNCLOS នៅម៉ាឡេស៊ី ពីថ្ងៃទី២៤-២៦ ខែវិច្ឆិកា ដើម្បីពិភាក្សាបច្ចេកទេសកំណត់ព្រំដែនសមុទ្រ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បានបង្ហាញការព្រួយបារម្ភចំពោះស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ជាពិសេសគាំទ្រជំហកម្ពុជា ក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី និងផ្អែកលើច្បាប់អន្តរជាតិ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្រុមហ៊ុនជប៉ុន បានសម្រេចបោះទុនវិនិយោគផលិតគ្រាប់ខ្ចៅផ្តាច់មុខ ដើម្បីចែកចាយទៅប្រទេសផ្សេងៗនៅក្នុងតំបន់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែទ មានប្រសាសន៍ថា កម្ពុជា បានចរចាពន្ធជាមួយអាមេរិកតាំងពីមួយឆ្នាំមុន។ សម្តេចបញ្ជាក់តបទៅនឹងចម្ងល់ពលរដ្ឋមួយចំនួន ពេលឃើញអាមេរិក និងថៃ ចុះកិច្ចព្រមព្រៀងលើបញ្ហាពន្ធនៅប្រទេសហ្វីលីពីន។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងពិធីជប់លៀងជាងមួយម៉ោងរវាងមេដឹកនាំអាស៊ាន និងលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅប្រទេសហ្វីលីពីន សម្តេចបានអរគុណលោក ដូណាល់ ត្រាំ សម្រាប់ការជួយឱ្យមានសេចក្តីថ្លែងការណ៍រួមនៅកូឡាឡាំពួរ។ សម្តេចបន្តថា លោក ត្រាំ ប្រកាសបន្តជួយឱ្យមានការអនុវត្តពេញលេញលើសេចក្តីថ្លែងការណ៍រួមនោះ។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាង គោលការណ៍ណែនាំស្តីពីវិធាន និងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួងស្ថាប័ន

19-11-2026 19:07

(ភ្នំពេញ)៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាននិងនីតិវិធីនៃការរៀបចំប្រកា ស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួងស្ថាប័ន ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន និងមន្រ្តីជំនាញការងារនីតិកម្មជាច្រើនរូប។

លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត មានប្រសាសន៍ថាកិច្ចប្រជុំនាថ្ងៃនេះ មានគោលបំណងបន្តធ្វើការពិគ្រោះយោបល់លើសេចក្តីព្រាងគោលការណ៍ណែនាំស្តីពីវិធាននិងនីតិវិធីនៃការរៀបចំប្រកាស ប្រកាសអន្តរក្រសួង និងប្រកាសរួមរបស់ក្រសួងស្ថាប័ន ពាក់ព័ន្ធនឹងវិនិយោគ ធុរកិច្ច និងសេវាសាធារណៈ ដោយផ្អែកលើស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងចង្អៀតកាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ កន្លងទៅ។

ក្នុងន័យនេះលោកឧបនាយករដ្ឋមន្រ្តីប្រចាំការ បានស្នើដល់តំណាងក្រសួងស្ថាប័នទាំងអស់ រួមគ្នាពិនិត្យ និងផ្តល់ធាតុចូលបន្ថែម ដើម្បីធ្វើការកែសម្រួល លើសេចក្តីព្រាងគោលការណ៍ណែនាំនេះ ឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងអាចក្លាយជាឧបករណ៍មួយជួយដោះស្រាយបញ្ហាជូនប្រជាជន វិនិយោគិន និងធុរជន ជាពិសេសអាចចៀសវាងនូវការជាន់សមត្ថកិច្ចនិងសិទ្ធិអំណាចគ្នា ក៏ដូចជាដើម្បីពង្រឹងសណ្តាប់ធ្នាប់គតិយុត្ត ដែលនាំទៅរកសណ្តាប់ធ្នាប់ស្ថាប័ន។

អង្គប្រជុំបានធ្វើការពិភាក្សាយ៉ាងផុលផុសលើគោលការណ៍គ្រឹះសំខាន់ៗមុននឹងរៀបចំចេញប្រកាស ដូចជា ភាពចាំបាច់ផ្អែកលើភស្តុតាង នីត្យានុកូលភាព និងផលប៉ះពាល់ ព្រមទាំងការកំណត់វិសាលភាពអំពីប្រភេទប្រកាស ដែលត្រូវឆ្លងកាត់យន្តការពិនិត្យជាមុន (Prior Review) និងពិនិត្យតាមក្រោយ (Post Review) ដោយរួមទាំងករណីលើកលែង។

ជារួម អង្គប្រជុំគាំទ្រការរៀបចំសេចក្តីព្រាងគោលការណ៍ណែនាំនេះ និងបានផ្តល់មតិល្អៗ ដើម្បីកែលម្អសេចក្តីព្រាងគោលការណ៍ណែនាំនេះឱ្យកាន់តែមានគុណតម្លៃ គុណភាព អាចអនុវត្តបាន និងគ្មានភាពស្រពេចស្រពិល។

មុននឹងបញ្ចប់លោកឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បានផ្តល់ការណែនាំដល់ក្រុមការងារនៃក្រុម ក្រុមប្រឹក្សាអ្នកច្បាប់ ឱ្យបន្តធ្វើការពិគ្រោះយោបល់ក្នុងទិដ្ឋភាពបច្ចេកទេសជាមួយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងគណៈកម្មការជំនាញទទួលបន្ទុកតាមវិស័យ នៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ព្រមទាំងវិស័យឯកជន ពាក់ព័ន្ធនឹងការកំណត់វិសាលភាព និងប្រភេទប្រកាសដែលទាក់ទងនឹងស្តង់ដាបច្ចេកទេស និងលក្ខខណ្ឌសុវត្ថិភាព ដើម្បីកែសម្រួលលើសេចក្ដីព្រាងគោលការណ៍ណែនាំនេះ ឱ្យកាន់តែគ្រប់ជ្រុងជ្រោយ និងឆ្លើយតបទៅតាមការចង់បានរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏ដូចជាតម្រូវការនៃការកែលម្អបរិយាកាសធុរកិច្ចនិងការកាត់បន្ថយបន្ទុកមិនចាំបាច់ដល់ធុរជន និងប្រជាពលរដ្ឋ៕