* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អាជ្ញាធរជាតិអប្សរា ចូលរួមសន្និសីទអន្តរជាតិ ឆ្នាំ២០២៦ ស្តីពីការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌ នៅប្រទេសកូរ៉េ

20-11-2026 17:20

(កូរ៉េ)៖ តបតាមការអញ្ជើញរបស់សាកលវិទ្យាល័យជាតិ Gyeongkuk នៃសាធារណរដ្ឋកូរ៉េ លោកបណ្ឌិត ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានអញ្ជើញចូលរួមជាវាគ្មិន ក្នុងសន្និសីទអន្តរជាតិ ឆ្នាំ២០២៦ ស្តីពី «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌» (2026 International Conference on Convergence of Artificial Intelligence and Cultural Heritage) ដែលប្រព្រឹត្តទៅនៅថ្ងៃទី២០ ដល់ទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាកលវិទ្យាល័យជាតិ Gyeongkuk ក្នុងទីក្រុង Andong សាធារណរដ្ឋកូរ៉េ។

សន្និសីទអន្តរជាតិនេះ ត្រូវបានរៀបចំឡើងក្រោមកិច្ចសហការរវាងសមាគមសេដ្ឋកិច្ចវប្បធម៌កូរ៉េ (Korea Association for Cultural Economics) សមាគមអន្តរជាតិសម្រាប់វប្បធម៌សកល-មូលដ្ឋាន (International Association for Glocal Culture) និងមជ្ឈមណ្ឌលស្រាវជ្រាវឧស្សាហកម្មវប្បធម៌ (Research Center for Cultural Industry)។

ក្រោមប្រធានបទសំខាន់ «ការរួមបញ្ចូលគ្នារវាងបញ្ញាសិប្បនិម្មិត និងបេតិកភណ្ឌវប្បធម៌» សន្និសីទនេះបានផ្តោតលើការសិក្សាស្វែងយល់អំពីកាលានុវត្តភាព បញ្ហាប្រឈម និងទស្សនវិស័យនៃការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតក្នុងវិស័យបេតិកភណ្ឌវប្បធម៌។ ជាពិសេស កិច្ចពិភាក្សាបានផ្តោតលើការស្វែងរកវិធីសាស្ត្រថ្មីៗក្នុងការអភិរក្ស ការលើកតម្លៃ ការគ្រប់គ្រង និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌ឱ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយចីរភាព។

ជាមួយគ្នានេះ សន្និសីទក៏ជាវេទិកាអន្តរជាតិដ៏សំខាន់មួយ ដែលផ្តល់ឱកាសដល់អ្នកជំនាញ អ្នកស្រាវជ្រាវ និងតំណាងស្ថាប័នពាក់ព័ន្ធមកពីបណ្តាប្រទេសនានា បានជួបជុំ ផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ និងទស្សនៈ ព្រមទាំងពិភាក្សាលើបញ្ហាគោលនយោបាយសាធារណៈពាក់ព័ន្ធនឹងការការពារ ការអភិរក្ស ការលើកកម្ពស់ ការគ្រប់គ្រង និងការប្រើប្រាស់បេតិកភណ្ឌវប្បធម៌ប្រកបដោយចីរភាព ក្នុងបរិបទនៃការរីកចម្រើនផ្នែកបច្ចេកវិទ្យាឌីជីថល៕