* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

មន្ទីរព័ត៌មានខេត្តស្ទឹងត្រែង ត្រៀមរៀបចំយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ នៅវិទ្យាល័យចំនួន២ ក្នុងក្រុងស្ទឹងត្រែង

20-11-2026 21:00

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ លោក ស៊ុន ប៊ុនធឿន ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានដឹកនាំកិច្ចប្រជុំពិភាក្សា និងត្រៀមលក្ខណៈសម្រាប់ការរៀបចំអនុវត្តយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយជំហាន២ នៅក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ដែលគ្រោងនឹងប្រព្រឹត្តទៅនៅក្នុងខែធ្នូ ឆ្នាំ២០២៦ ឆាប់ៗខាងមុខនេះ។

ក្នុងកិច្ចប្រជុំនោះ លោក ស៊ុន ប៊ុនធឿន បានគូសបញ្ជាក់ថា វិទ្យាល័យព្រះរាជបូជនីយកិច្ច និងវិទ្យាល័យ ហ៊ុន សែន ស្ទឹងត្រែង ត្រូវបានជ្រើសរើសជាគោលដៅសម្រាប់រៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ។

លោកបានបញ្ជាក់ថា ការរៀបចំយុទ្ធនាការនេះ ធ្វើឡើងស្របតាមគោលនយោបាយ និងផែនការយុទ្ធសាស្ត្ររបស់ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក នេត្រ ភក្ដ្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដែលបានដាក់ចេញនូវយុទ្ធនាការ «និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ក្នុងគោលបំណងពង្រឹងសន្តិសុខព័ត៌មាន ធានានូវសុវត្ថិភាពព័ត៌មានជូនប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពវិស័យព័ត៌មាននៅកម្ពុជា។ លោកបន្ថែមថា មន្ទីរព័ត៌មានខេត្តបានត្រៀមលក្ខណៈរួចរាល់ក្នុងការអនុវត្តយុទ្ធនាការនេះ ហើយទន្ទឹមនឹងនោះ មន្ទីរក៏នឹងស្នើសុំកិច្ចសហការពីបណ្តាអ្នកផលិតមាតិកា និងអ្នកសារព័ត៌មានក្នុងខេត្ត ឱ្យចូលរួមផ្សព្វផ្សាយយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយនេះឱ្យបានទូលំទូលាយផងដែរ។

ពាក់ព័ន្ធនឹងផលប៉ះពាល់នៃបញ្ហានេះ លោកប្រធានមន្ទីរព័ត៌មានបានលើកឡើងយ៉ាងលម្អិតអំពីគ្រោះថ្នាក់នៃព័ត៌មានក្លែងក្លាយថា ព័ត៌មានក្លែងក្លាយគឺជា «មេរោគសង្គម» ដ៏គ្រោះថ្នាក់ក្នុងយុគសម័យឌីជីថល ដែលមិនត្រឹមតែបង្កឱ្យមានភាពចលាចល ការភ័យខ្លាច និងការយល់ច្រឡំនៅក្នុងសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការគំរាមកំហែងដោយផ្ទាល់ដល់សន្តិសុខជាតិផងដែរ។

លោកបន្តថា ព័ត៌មានមិនពិត និងព័ត៌មានប្រឌិតដែលមានចេតនាទុច្ចរិត ត្រូវបានក្រុមជនអគតិប្រើប្រាស់ដើម្បីញុះញង់ បំបែកបំបាក់សាមគ្គីភាពផ្ទៃក្នុងជាតិ បង្ខូចកិត្តិយសស្ថាប័ន និងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលអាចឈានទៅដល់ការបង្កអស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងប៉ះពាល់ដល់សុខសន្តិភាព និងសន្តិសុខជាតិទាំងមូល។ លើសពីនេះ ព័ត៌មានក្លែងក្លាយក៏ជាឧបករណ៍សម្រាប់ការឆបោកតាមប្រព័ន្ធអនឡាញ និងអូសទាញយុវជន ឬសិស្សានុសិស្សឱ្យដើរផ្លូវខុសផងដែរ។

លោក ស៊ុន ប៊ុនធឿន បានសង្កត់ធ្ងន់ផងដែរអំពីអត្ថប្រយោជន៍ដ៏ធំធេងនៃការចូលរួមប្រឆាំងព័ត៌មានក្លែងក្លាយ ដោយលោកបញ្ជាក់ថា ការចូលរួមទប់ស្កាត់ និងបន្សាបព័ត៌មានមិនពិត គឺជាការរួមចំណែកដ៏សំខាន់ក្នុងការការពារសុខសន្តិភាព ស្ថិរភាពសង្គម និងសន្តិសុខជាតិឱ្យបានរឹងមាំ។

ទន្ទឹមនឹងនេះ វានឹងជួយលើកកម្ពស់ចំណេះដឹងផ្នែកអក្ខរកម្មឌីជីថល និងការគិតពិចារណាបែបវិភាគដល់សិស្សានុសិស្ស និងប្រជាពលរដ្ឋ ឱ្យចេះបែងចែករវាងព័ត៌មានពិត និងព័ត៌មានក្លែងក្លាយ ទទួលបានតែព័ត៌មានដែលមានប្រភពច្បាស់លាស់ អាចជឿទុកចិត្តបាន និងការពារខ្លួនឯង ក៏ដូចជាក្រុមគ្រួសារពីការរងគ្រោះដោយសារការញុះញង់ ឬការឆបោកផ្សេងៗ។

លោកប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានអំពាវនាវដល់ប្រជាពលរដ្ឋក៏ដូចជាអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គមទាំងអស់ សូមចូលរួមទាំងអស់គ្នាក្នុងយុទ្ធនាការប្រឆាំងព័ត៌មានក្លែងក្លាយ ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ «ផ្ទៀងផ្ទាត់ប្រភពឱ្យបានច្បាស់លាស់ មុននឹងជឿ និងមុននឹងចែករំលែកបន្ត»។ លោកក៏បានសំណូមពរឱ្យបន្តតាមដានព័ត៌មានពីប្រភពផ្លូវការ និងស្ថាប័នសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ ដើម្បីរួមចំណែកកសាងបរិយាកាសព័ត៌មានដ៏ស្អាតស្អំ សុវត្ថិភាព និងរក្សាបាននូវសន្តិសុខជាតិយូរអង្វែងនៅក្នុងខេត្តស្ទឹងត្រែង ក៏ដូចជានៅទូទាំងប្រទេស៕