* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បន្ដផ្សព្វផ្សាយច្បាប់មនុស្សធម៌អន្តរជាតិក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់ អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា

20-11-2026 21:26

(ភ្នំពេញ)៖ យោងតាមមាត្រា៦ នៃលក្ខន្តិកៈរបស់កាកបាទក្រហមកម្ពុជា ដែលចែងពីភារកិច្ចក្នុងការលើកកម្ពស់ការយល់ដឹងស្តីពីគោលការណ៍គ្រឹះរបស់ចលនា និងគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានបន្តសហការជាមួយគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (អាយ.ស៊ី.អរ.ស៊ី.) បានបើកវគ្គផ្សព្វផ្សាយស្តីពី «ច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងបរិការណ៍សកលលោកបច្ចុប្បន្ន និងបេសកកម្មរបស់ អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ» ជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនគរបាល និស្សិតពេទ្យយោធា សរុបប្រមាណ ៤៤០នាក់ ដែលធ្វើឡើងរយៈពេល២ថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៦។

នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបើកវគ្គផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតនគរបាល ចំនួន ១៧៥នាក់ នៃបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ក្រោមវត្តមានលោកស្រី ហួន ចន្ទបូរ៉ា នាយិកា នាយកដ្ឋានទំនាក់ទំនង តំណាងលោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងឧត្តមសេនីយ៍ឯក សួន ផល្លា អនុប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា តំណាង នាយឧត្តមសេនីយ៍សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា។

ដោយឡែក នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ បានបន្តបើកវគ្គផ្សព្វផ្សាយជូនដល់ថ្នាក់ដឹកនាំ និងនិស្សិតពេទ្យយោធាចំនួន ២៦៥នាក់ទៀត នៃវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម ស្ថិតនៅភូមិក្រាំងដូនតី សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានការអញ្ជើញចូលរួមលោកស្រីវរសេនីយ៍ឯក សាន ស្រីណុច នាយករងវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល ខ.ភ.ម តំណាងឧត្តមសេនីយ៍ឯក សាស្ត្រាចារ្យ នឹម មាលា នាយកវិទ្យាស្ថានវិទ្យាសាស្ត្រសុខាភិបាល
ខ.ភ.ម និងលោក យុន បញ្ញាវ័ន្ត មន្ត្រីប្រតិបត្តិការ អាយ.ស៊ី.អរ.ស៊ី. ប្រចាំកម្ពុជា។

ការរៀបចំវគ្គផ្សព្វផ្សាយខាងលើ ឆ្លុះបញ្ចាំងពីគោលបំណងនិងភារកិច្ចរបស់កាកបាទក្រហមកម្ពុជា ក្នុងនាមជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ដែលត្រូវបំពេញភារកិច្ចក្នុងគ្រប់កាលៈទេសៈ ទាំងពេលមានជម្លោះប្រដាប់អាវុធ ក៏ដូចជាក្នុងពេលមានសន្តិភាព ដូចមានចែងក្នុងអនុសញ្ញាទីក្រុងហ្សឺណែវ ដើម្បីលើកកម្ពស់ការយល់ដឹងស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ (IHL) ដែលមានកម្រងអនុសញ្ញាទីក្រុងហ្សឺណែវ ១២ សីហា ១៩៤៩ ទាំង៤ និងពិធីសារបន្ថែម
ឆ្នាំ១៩៧៧ ស្តីពីការការពារយុទ្ធជនរងរបួស និងមានជំងឺក្នុងសមរភូមិដែនគោក/ដែនទឹក, ឈ្លើយសឹក, ជាពិសេសការពារដល់ជនស៊ីវិល ក្នុងពេលមានសង្គ្រាម ឬជម្លោះប្រដាប់អាវុធកើតឡើង។

ទន្ទឹមនឹងនេះ វគ្គផ្សព្វផ្សាយក៏បានលើកកម្ពស់ការយល់ដឹងស្តីពីការការពារ និងការប្រើប្រាស់បដិរូបកាកបាទក្រហម និងអឌ្ឍចន្ទក្រហម ឱ្យបានត្រឹមត្រូវ ស្របតាមអនុសញ្ញាទីក្រុងហ្សឺណែវ ដែលបដិរូបនេះ ប្រើក្នុងគោលបំណងសម្រាប់ “ការពារក្នុងពេលមានជម្លោះប្រដាប់អាវុធ” និងសម្រាប់ “សម្គាល់បុគ្គល វត្ថុ ឬសម្ភារៈដែលមានទំនាក់ទំនងជាមួយចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម”។ សូមបញ្ជាក់ជូនថា យោងតាមច្បាប់ជាតិ និងអន្តរជាតិ
មានស្ថាប័នតែ ៤គត់ ដែលមានសិទ្ធិប្រើប្រាស់បដិរូបកាកបាទក្រហមនេះបាន គឺ៖ (១) អាយ.ស៊ី.អរ.ស៊ី. (២) សហព័ន្ធអន្តរជាតិ - IFRC (៣) សមាគមជាតិកាកបាទក្រហមកម្ពុជា និង(៤) សេវាកម្មពេទ្យយោធា។

អ្នកចូលរួមទាំងអស់ ក៏បានជ្រួតជ្រាបពី អាណត្តិ បេសកកម្ម និងសកម្មភាពរបស់ អាយ.ស៊ី.អរ.ស៊ី. និងកាកបាទក្រហមកម្ពុជា ក្នុងការបំពេញភារកិច្ចស្របតាមគោលការណ៍គ្រឹះទាំង៧របស់ចលនាអន្តរជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម, មានឋានៈស្របច្បាប់ ដែលទទួលស្គាល់ដោយច្បាប់ជាតិ និងច្បាប់អន្តរជាតិ ក្នុងការបំពេញបេសកកម្មមនុស្សធម៌ជួយដល់ជនរងគ្រោះដោយសារសង្គ្រាម/ជម្លោះប្រដាប់អាវុធ គ្រោះមហន្តរាយ និងជនងាយរងគ្រោះបំផុត៕