* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* ឯកអគ្គរដ្ឋទូតបារាំង៖ បារាំង ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការការពារជាតិ ជាមួយកម្ពុជា និងបន្តគាំទ្រការបណ្តុះបណ្តាលកងទ័ពកម្ពុជា
* ដាណឺម៉ាក ផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងជុំវិញកោះ Greenland ជាមួយលោក ត្រាំ ដោយសង្ឃឹមថាវានឹងបិទបញ្ចប់បញ្ហាវិវាទ
* អាមេរិកដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាពចំនួនប្រាំ ដែលធ្វើប្រតិបត្តិការ និងសម្របសម្រួលឱ្យមានមជ្ឈមណ្ឌលបោកប្រាស់តាមប្រព័ន្ធអនឡាញ
* លោក ពូទីន អះអាងថារុស្ស៉ីបបួលអឺរ៉ុបជួបគ្នានៅមូស្គូ ដើម្បីបញ្ជាក់ឱ្យច្បាស់ពីគោលជំហរចំពោះកិច្ចចរចាស្ដីពីសង្រ្គាមអ៊ុយក្រែន
* កម្ពុជា ច្រានចោលការចោទប្រកាន់របស់ក្រសួងការបរទេសថៃ ដែលចោទកម្ពុជាថា ប្រើប្រាស់កិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅភ្នំពេញ ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះថៃ
* ប្រធានាធិបតី ដូណាល់ ត្រាំ ថ្លែងរំលឹកសារជាថ្មីនៅចំពោះមុខប្រជុំ APEC ថា «ថៃត្រូវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ និងត្រូវអនុញ្ញាតឲ្យជនភៀសសឹកកម្ពុជាទាំងអស់វិលត្រឡប់មកលំនៅដ្ឋានវិញ»
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍អូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សហភាពអឺរ៉ុប និងអង់គ្លេស សម្រេចបានកិច្ចព្រមព្រៀងស្តារទំនាក់ទំនងក្រោយ Brexit នៅទីក្រុងព្រុចសែល

20-11-2026 22:26

(ព្រុចសែល)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក អែនឌី ប៊ើនហាំ (Andy Burnham) និងថ្នាក់ដឹកនាំកំពូលនៃសហភាពអឺរ៉ុប (EU) បានឈានដល់កិច្ចព្រមព្រៀងសម្រួលពាណិជ្ជកម្ម និងការធ្វើដំណើររបស់យុវជន ក្នុងកិច្ចប្រជុំកំពូលនៅទីក្រុងព្រុចសែល កាលពីថ្ងៃសុក្រ ដែលចាត់ទុកជាជំហានដំបូងក្នុងការស្តារទំនាក់ទំនងឡើងវិញបន្ទាប់ពីចក្រភពអង់គ្លេសចាកចេញពីប្លុកនេះ (Brexit)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

កិច្ចព្រមព្រៀងសំខាន់ៗទាំង ៣ ដែលភាគីទាំងពីរសម្រេចបាន រួមមាន ការកាត់បន្ថយនីតិវិធីស្មុគស្មាញសម្រាប់ការនាំចេញម្ហូបអាហារ ការតភ្ជាប់ប្រព័ន្ធជួញដូរការបំភាយឧស្ម័ន និងកម្មវិធីបទពិសោធន៍យុវជនដែលអនុញ្ញាតឱ្យយុវជនក្រោមអាយុ ៣០ឆ្នាំ ចំនួន ១០០ ០០០នាក់ ពីភាគីទាំងសងខាង អាចស្នាក់នៅធ្វើការ សិក្សា ឬធ្វើដំណើរក្នុងទឹកដីគ្នាទៅវិញទៅមករយៈពេលរហូតដល់ ៣ឆ្នាំ។ លោក ប៊ើនហាំ បានថ្លែងក្នុងជំនួបជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ួរស៊ូឡា វ៉ុន ឌែរ ឡេយ៉េន (Ursula von der Leyen) និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (Antonio Costa) ថា «នេះជាថ្ងៃដ៏ល្អសម្រាប់ចក្រភពអង់គ្លេស និងជាថ្ងៃដ៏ល្អសម្រាប់អឺរ៉ុប» ខណៈលោកស្រី វ៉ុន ឌែរ ឡេយ៉េន ហៅកិច្ចព្រមព្រៀងនេះថាជា «ចំណុចរបត់» នៃទំនាក់ទំនងទ្វេភាគី។ ទោះជាយ៉ាងណា ភាគីទាំងពីរនៅតែខ្វែងគំនិតគ្នាលើការបញ្ចុះថ្លៃសិក្សាសម្រាប់និស្សិត EU នៅអង់គ្លេស។ ខណៈទីក្រុងឡុងដ៍អះអាងថាកិច្ចព្រមព្រៀងបានសម្រេចរួចរាល់ហើយ ដោយគ្រាន់តែបន្តចរចាថ្លៃសិក្សា ៦ខែទៀតនោះ ប្រទេសសមាជិក EU ទាំង ២៧ បញ្ជាក់ថានឹងមិនទាន់អនុម័តផ្លូវការឡើយ លុះត្រាតែមានកិច្ចព្រមព្រៀងលើបញ្ហាថ្លៃសិក្សានេះជាមុនសិន។

គួរបញ្ជាក់ថា ដប់ឆ្នាំបន្ទាប់ពីការបោះឆ្នោតចាកចេញពី EU កាលពីឆ្នាំ២០១៦ លោក ប៊ើនហាំ ដែលឡើងកាន់តំណែងកាលពីរដូវក្តៅកន្លងទៅ បានប្តេជ្ញាបើកការពិភាក្សាអំពីជម្រើសទំនាក់ទំនងរយៈពេលវែងជាមួយអឺរ៉ុប រាប់ចាប់ពីការចូលរួមក្នុងសហភាពគយ រហូតដល់ការវិលត្រឡប់ចូលជាសមាជិកប្លុកវិញ ស្របពេលដែលការស្ទង់មតិបង្ហាញថាប្រជាជនអង់គ្លេសភាគច្រើនសោកស្តាយចំពោះ Brexit និងចំពេលសេដ្ឋកិច្ចអង់គ្លេសកំពុងជួបបញ្ហាទន់ខ្សោយ។ យុទ្ធសាស្ត្រនេះសំដៅប្រមូលផ្តុំសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតសកលនៅឆ្នាំ២០២៩ ប៉ុន្តែវាក៏រងការរិះគន់ខ្លាំងពីគណបក្សអភិរក្សនិយម និងមេដឹកនាំគណបក្ស Reform UK លោក ណៃជែល ហ្វារ៉ាហ្ស (Nigel Farage) ដែលបានចោទប្រកាន់លោក ប៊ើនហាំ តាមបណ្តាញសង្គម X ថា «លោក អែនឌី ប៊ើនហាំ ដែលឆោតល្ងង់ បានទៅទីក្រុងព្រុចសែល ហើយត្រូវប្រឈមនឹងការពិតដ៏តឹងរ៉ឹងដែលខ្ញុំបានព្រមានអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ»៕