* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក (Video inside)

21-11-2026 12:44

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងថៃ មានប្រមាណ ៤ ០០០លានដុល្លារក្នុងមួយឆ្នាំ, កម្ពុជាបានចំណាយលើការនាំចូលជាង ៣ ០០០លានដុល្លារ ហើយប្រសិនបើយើងអាចទាញយកចំណែកត្រឹម ១០ភាគរយ ពីការនាំចូលនេះ ក៏មានទំហំទុនជាង ៣០០លានដុល្លារ ហូរចូលមកគាំទ្រ និងជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុកឱ្យកាន់តែរីកចម្រើនផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្តេចបានអញ្ជើញបើកពិព័រណ៍ផលិត​ផល​ខ្មែរលើកទី៤ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិត​ផលជាតិ» រៀបចំឡើងដោយសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និង​មធ្យម​នៅកម្ពុជា និងសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC)។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា «កន្លងទៅការនាំចូលមួយចំនួនមកពីប្រទេសថៃ ពិតណាស់ ៤ ០០០លានពាណិជ្ជកម្មប្រចាំឆ្នាំ, ៣ ០០០លានជាងគឺកម្ពុជាចំណាយទៅលើការនាំចូល អញ្ចឹង ៣ ០០០លានជាងនេះ បើយកតែ ១០% នៃ ៣ ០០០លានជាងក្នុងមួយឆ្នាំ យកមកចាក់ចូលនៅក្នុងផលិតផលខ្មែរ ក៏មាន ៣០០លានជាងដែរ ហើយបើ ៣០០លានជាងនេះសម្រាប់ផលិតផលមួយចំនួនគឺធំណាស់»។

ស្របពេលដែលកម្ពុជា ទប់ស្កាត់ការនាំចូលទំនិញពីថៃ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ដែរថា នេះហើយគឺជាឱកាសសម្រាប់ជំរុញខ្សែច្រវាក់ផលិតកម្មក្នុងស្រុក ប៉ុន្តែឱកាសនេះក៏មិនអាចរស់បានដោយសារការខ្វះភាពប្រកួតប្រជែងនោះដែរ, សម្តេចក៏បានបញ្ជាក់ដែរថា ឱកាសនេះក៏វាអាស្រ័យទៅលើគុណភាព និងអាចស្រ័យទៅលើការពង្រឹងទំនុកទុកចិត្តពីអតិថិជនផងដែរ ទោះបីជាយើងមិនធ្វើការប្រកួតប្រជែងជាមួយថៃ ក៏យើងនៅមានប្រទេសជាច្រើនដែលកំពុងធ្វើការលក់ផលិតផលប្រកួតប្រជែងជាមួយយើងផងដែរ។

ជុំវិញការចាប់យកឱកាសដែលកម្ពុជាទប់ស្កាត់ការនាំ​ចូលទំនិញមកពីថៃ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ដែរថា បើតាមការបញ្ជាក់របស់លោកហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះ កំណើននៃផលិតផលក្នុងស្រុកមានការកើនឡើង បានន័យថា វិស័យឯកជនបានចាប់យកឱកាសនេះដើម្បីពង្រឹងខ្លួនយើង ស្របពេលដែលប្រជាពលរដ្ឋយើងបែរមកគាំទ្រផលិតផលក្នុងស្រុក ឈប់គាំទ្រផលិតផលរបស់ប្រទេសថៃ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា ស្របពលនៃការចាប់យកឱកាសពង្រីកនូវផលិតផលក្នុងស្រុកនេះ ក៏ត្រូវធ្វើយ៉ាងណាពង្រឹងគុណភាពឱ្យបានល្អដូចគ្នាដែរ ដើម្បីទាក់ទាញអតិថិជន ដោយសម្តេចបញ្ជាក់ថា ទោះបីផលិតផលមានតម្លៃធូរថ្លៃបន្តិច តែមិនមានគុណភាពល្អនោះ ក៏មិនអាចទាក់ទាញអតិថិជនបាននោះដែរ។

សូមបញ្ជាក់ដែរថា គិតចាប់ពីកម្ពុជា មានបញ្ហាជម្លោះព្រំដែនជាមួយប្រទេសថៃ វិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា បានហាមឃាត់ និងទប់ស្កាត់ការនាំចូលទំនិញពីប្រទេសថៃរួមមាន បន្លែ និងផ្លែឈើ ព្រមទាំង ប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ដែលត្រូវបានផ្អាកការនាំចូលទាំងស្រុងតាមបណ្ដាច្រកព្រំដែន។ លើសពីនេះ ដោយសារស្ថានភាពនៃការបិទព្រំដែនគោក រាល់គ្រប់មុខទំនិញទាំងអស់ដែលព្យាយាមលួចនាំចូលឆ្លងកាត់ព្រំដែនគោក ត្រូវចាត់ទុកជាទំនិញរត់ពន្ធខុសច្បាប់ និងត្រូវបានទប់ស្កាត់យ៉ាងម៉ឺងម៉ាត់បំផុត។ ជាមួយគ្នានេះកម្ពុជាក៏បានបន្តសហការត្រួតពិនិត្យ និងទប់ស្កាត់យ៉ាងតឹងរ៉ឹងនូវសារធាតុគីមីផ្សំខុសច្បាប់ ដែលអាចយកទៅកែច្នៃជាគ្រឿងញៀន និងការអនុវត្តបម្រាមលើ ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ និងស៊ីស្សា ផងដែរ។

ជាមួយគ្នានោះក្នុងរយៈពេល៩ខែ ឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងថៃ សម្រេចបានទឹកប្រាក់ ២ ០៨១លានដុល្លារ ថយចុះចំនួន ២៨.៤៦% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥ ដែលមានទឹកប្រាក់ ២ ៩០៩លានដុល្លារអាមេរិកផងដែរ៕