* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋបាលរាជធានីភ្នំពេញ ប្រារព្ធទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត»

21-11-2026 13:18

(ភ្នំពេញ)៖ លោក ហួត ហៃ អភិបាលរងរាជធានីភ្នំពេញ បានអំពាវនាវឲ្យប្រជាពលរដ្ឋបន្តចូលរួមជាមួយអាជ្ញាធររាជធានីភ្នំពេញ ក្នុងការវេចខ្ចប់ ទុកដាក់ និងញែកសំរាម ដោយអនុវត្តតាមសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ គោរពពេលវេលា និងកាតព្វកិច្ច ដោយបញ្ចេញសំរាមឱ្យបានទៀងទាត់ តាមម៉ោងពេលកំណត់ មិនបោះសំរាមចោលផ្តេសផ្តាសតាមដងផ្លូវ ឬប្រឡាយ-លូ និងចូលរួម បង់ថ្លៃសេវាប្រមូលសំរាមឱ្យបានគ្រប់ៗគ្នា។

ការអំពាវនាវបែបនេះរបស់លោក ហួត ហៃ បានធ្វើឡើងនាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ខណៈលោកបានអញ្ជើញជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកម្មវិធីទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «បរិស្ថានបៃតង ភូមិឋានស្អាត» នៅសួនច្បារតេជោមាស តេជោយ៉ត នៅមុខវត្តឧណ្ណាលោម ក្នុងខណ្ឌដូនពេញ។

លោក ហួត ហៃ បានលើកឡើងថា សម្រាប់រាជធានីភ្នំពេញ របស់យើងនាពេលបច្ចុប្បន្ននេះ មានសោភ័ណភាព ស្រស់បំព្រង និងមានបរិស្ថានល្អ ជាមួយការរក្សាបាននូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ។ ជាក់ស្ដែងសម្រាប់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនី លើកទី២០ នៅកម្ពុជាកន្លងទៅថ្មីៗនេះ ថ្នាក់ដឹកនាំនៃបណ្តាប្រទេសធំៗមួយចំនួនលើពិភពលោក បានមកចូលរួមកិច្ចប្រជុំនេះ និងបានឆ្លៀតដើរលេងនៅតំបន់ផ្សេងៗ នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅផ្លូវថ្មីជើងចតុមុខដោយថ្នាក់ដឹកនាំទាំងនោះ មិនខ្វល់ពីសន្តិសុខសុវត្ថិភាពឡើយ។ បន្ថែមពីនេះ ការរៀបចំកិច្ចប្រជុំនេះ ក៏ទទួលបាននូវការកោតសរសើរពីថ្នាក់ដឹកនាំកំពូលរបស់កម្ពុជាផងដែរ ជុំវិញការរក្សាសន្តិសុខសុវត្ថិភាព និងការសំអាតបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។

លោក ហួត ហៃ បានបន្តថា ការរៀបចំកម្មវិធីនេះឡើង គឺក្នុងគោលបំណងលើកកម្ពស់ការអប់រំផ្សព្វផ្សាយនិងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស ទីផ្សារ និងមជ្ឈមណ្ឌលសេដ្ឋកិច្ច សំដៅរួមចំណែកកសាងសង្គម កម្ពុជាឱ្យមានបរិស្ថានបៃតងស្អាត និងភាពស្រស់បំព្រង។

លោក ហួត ហៃ បានបន្ថែមទៀតថា ក្រៅពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ផ្លូវថ្នល់ ប្រឡាយ-ប្រព័ន្ធលូ ភ្លើងបំភ្លឺសាធារណៈ និងការពង្រីកសួនច្បារលំហបៃតង រដ្ឋបាលរាជធានីភ្នំពេញក៏បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅលើ ការគ្រប់គ្រងសំណល់រឹង តាមរយៈការជ្រើសរើសក្រុមហ៊ុនចំនួន៣ ក្នុងការសម្អាត ប្រមូល និងដឹកជញ្ជូនសំរាម សំណល់រឹងនៅក្នុង ភូមិសាស្រ្តរាជធានីភ្នំពេញ យកទៅទុកដាក់នៅទីលានទុកដាក់។សកម្មភាពដ៏ផុលផុសនេះ នឹងក្លាយជាចលករជំរុញស្មារតីស្រឡាញ់បរិស្ថានឱ្យជ្រាបចូលទៅ ក្នុងបេះដូងប្រជាពលរដ្ឋគ្រប់រូប ដើម្បីប្រែក្លាយរាជធានីភ្នំពេញ ឱ្យទៅជាទីក្រុង ដែលគ្មានសំរាមរាយប៉ាយ មានសោភ័ណភាពស្រស់ បំព្រង ស័ក្តិសមជារាជធានី នៃព្រះរាជាណាចក្រកម្ពុជាដ៏ស្រស់បំព្រង៕