* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ធនាគារជាតិនៃកម្ពុជា ជំរុញការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដើម្បីបង្ការហានិភ័យពីកម្ចីខុសច្បាប់

21-11-2026 14:12

(ក្រចេះ)៖ លោក ម៉ែន ភក្ដី អគ្គនាយករងបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ នៃធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ធនាគារជាតិនៃកម្ពុជា បានជំរុញឱ្យប្រជាពលរដ្ឋប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ដែលស្ថិតក្រោមច្បាប់ បទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច ដើម្បីធានាការទទួលបានសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន ព្រមទាំងបង្ការហានិភ័យ ដែលអាចកើតមានពី ការប្រើប្រាស់កម្ចីខុសច្បាប់។

ការលើកឡើងរបស់លោក ម៉ែន ភក្ដី ធ្វើឡើងក្នុងសិក្ខាសាលាស្ដីពី «ការបង្ការទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ និងយន្តការដោះស្រាយបណ្ដឹង» នៅខេត្តក្រចេះ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោក ម៉ែន ភក្ដី បានលើកឡើងថា ធនាគារជាតិនៃកម្ពុជាមានតួនាទី ក្នុងការពង្រឹងក្របខ័ណ្ឌបទប្បញ្ញត្តិ និងការត្រួតពិនិត្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីធានាថា ការផ្ដល់សេវាហិរញ្ញវត្ថុប្រព្រឹត្តទៅប្រកបដោយការទទួលខុសត្រូវ តម្លាភាព និងការគោរពសិទ្ធិអតិថិជន។

លោកបានបន្ថែមថា ធនាគារជាតិនៃកម្ពុជាបាននិងកំពុងយកចិត្តទុកដាក់ លើការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជន ព្រមទាំងពង្រឹងយន្តការទទួល និងដោះស្រាយបណ្ដឹងក្នុងវិស័យធនាគារ ដើម្បីផ្ដល់លទ្ធភាព ឱ្យអតិថិជនអាចស្វែងរកដំណោះស្រាយ ប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងមិនគិតកម្រៃ។

លោកបានបន្ដថា ជាក់ស្ដែងយន្តការដោះស្រាយបណ្ដឹង ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ ដែលកំពុងត្រូវបានពង្រឹងមាន៣កម្រិតរួមមាន៖

ទី១៖ ការដោះស្រាយបណ្ដឹងនៅកម្រិតគ្រឹះស្ថានហិរញ្ញវត្ថុផ្ទាល់។
ទី២៖ ការសម្របសម្រួលដោះស្រាយ តាមរយៈមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ។
ទី៣៖ ការពិនិត្យដោះស្រាយដោយធនាគារជាតិនៃកម្ពុជា មុននឹងឈានទៅរកយន្តការដោះស្រាយវិវាទផ្សេងទៀត ដូចជា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) មជ្ឈត្តការ ឬប្រព័ន្ធតុលាការជាដើម។

លោក ម៉ែន ភក្ដី បានគូសបញ្ជាក់ថា ការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការមានសារៈសំខាន់ ដោយសារសេវាទាំងនេះស្ថិតក្រោម ការគ្រប់គ្រងតាមច្បាប់ និងការត្រួតពិនិត្យរបស់អាជ្ញាធរមានសមត្ថកិច្ច។ ផ្ទុយទៅវិញ អ្នកប្រើប្រាស់កម្ចីខុសច្បាប់អាចប្រឈម នឹងការលំបាកក្នុងការស្វែងរកយន្តការដោះស្រាយបណ្ដឹង ដែលមានភាពច្បាស់លាស់។

លោកបានលើកឡើងពីតួនាទី របស់ភាគីពាក់ព័ន្ធក្នុងការបង្ការ និងទប់ស្កាត់ការផ្ដល់កម្ចីខុសច្បាប់ ដោយអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមផ្សព្វផ្សាយការយល់ដឹង ដល់ប្រជាពលរដ្ឋ ស្វែងយល់ពីបញ្ហាប្រឈមនៅតាមមូលដ្ឋាន និងសម្របសម្រួលបញ្ជូនករណីទៅស្ថាប័នមានសមត្ថកិច្ច។ ចំណែកសមត្ថកិច្ចអនុវត្តច្បាប់ មានតួនាទីស្រាវជ្រាវ និងចាត់វិធានការ ចំពោះសកម្មភាពដែលមានសញ្ញានៃបទល្មើស ស្របតាមច្បាប់ និងនីតិវិធីជាធរមាន។

លោកបានបន្ថែមថា អង្គការសង្គមស៊ីវិលក៏មានតួនាទីសំខាន់ ក្នុងការស្វែងយល់ពីបញ្ហាប្រឈមជាក់ស្ដែង របស់ប្រជាពលរដ្ឋ តាមសហគមន៍ ចែករំលែកព័ត៌មាន និងការរកឃើញដែលផ្អែកលើភស្តុតាង ដើម្បីជាធាតុចូលសម្រាប់ស្ថាប័នពាក់ព័ន្ធ ក្នុងការកំណត់វិធានការបង្ការ ទប់ស្កាត់ និងដោះស្រាយបញ្ហាកម្ចីខុសច្បាប់ ឱ្យកាន់តែមានប្រសិទ្ធភាព។ អង្គការសង្គមស៊ីវិលក៏អាចចូលរួមលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ផ្សព្វផ្សាយសិទ្ធិរបស់ប្រជាពលរដ្ឋ និងយន្តការស្វែងរកជំនួយផងដែរ។

ជាមួយគ្នានេះ តុលាការមានតួនាទីដោះស្រាយវិវាទ និងចាត់ការលើករណីពាក់ព័ន្ធតាមសមត្ថកិច្ច និងនីតិវិធីដែលច្បាប់បានកំណត់ ខណៈយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ផ្ដល់ជម្រើសបន្ថែមសម្រាប់ ការដោះស្រាយវិវាទ ក្នុងវិសាលភាពសមត្ថកិច្ចរបស់ខ្លួន។

លោក ម៉ែន ភក្ដី បានទទួលស្គាល់ថា ទោះបីមានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ក៏ដោយ បញ្ហាប្រឈមពាក់ព័ន្ធនឹង កិច្ចការពារអតិថិជននៅតែបន្តកើតមាន។ កន្លងមកធនាគារជាតិនៃកម្ពុជា ក៏បានទទួលមតិយោបល់ ការព្រួយបារម្ភ និងការរិះគន់មួយចំនួនពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធ ចំពោះការអនុវត្តក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុផងដែរ។

លោកបានបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាចាត់ទុកមតិយោបល់ និងការព្រួយបារម្ភទាំងនេះ ជាធាតុចូលដ៏សំខាន់សម្រាប់ការពិនិត្យ វាយតម្លៃ និងបន្តកែលម្អក្របខ័ណ្ឌបទប្បញ្ញត្តិ និងយន្តការកិច្ចការពារអតិថិជន ឱ្យកាន់តែមានប្រសិទ្ធភាព៕