* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត Mazda EZ6 បុកម៉ូតូនៅស្រុកសង្កែ បណ្តាលឲ្យស្លាប់ម្នាក់ និងរបួសម្នាក់ កម្លាំងនគរបាលខេត្តបាត់ដំបង កំពុងតាមស្រាវជ្រាវ និងចាប់ខ្លួនស្រ្តីអ្នកបើក ដែលគេចចេញពីមូលដ្ឋាន

21-11-2026 14:30

(បាត់ដំបង)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង២១:០០នាទីនៅលើផ្លូវជាតិ លេខ៥ ស្ថិតនៅក្រុមទី១ ភូមិពុកឆ្មា ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង រវាងរថយន្ត និងម៉ូតូ ដែលបណ្តាលឲ្យបើកអ្នកម៉ូតូស្លាប់ និងអ្ន​ករួមដំណើររងរបួសស្រាល។

ចំពោះអ្នកបើករថយន្តដែលជាស្រ្តីឈ្មោះ សឺន សារ៉េត បានរត់គេចខ្លួនចេញពីមូលដ្ឋានរហូត ក្រោយកើតហេតុ ដែលកម្លាំងនគរបាលជំនាញចរាចរណ៍​ និងនគរបាលមូលដ្ឋាន សហការគ្នាតាមស្រាវជ្រាវ និងតាមចាប់ខ្លួន។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងរវាងម៉ូតូ០១គ្រឿង ម៉ាក Honda Dr​ea​mពណ៌ខ្មៅពាក់ផ្លាក លេខបាត់ដំបង 1Y- 5629 អ្នកបើក​បរ​ឈ្មោះ ស្រេង គឹមទៀង ភេទប្រុស អាយុ២០​ឆ្នាំ (រងរបួសធ្ងន់ និងបានស្លាប់ ក្រោយ​ពេល​បញ្ជូន​ទៅកាន់​មន្ទីរ​ពេទ្យ) និងមានអ្នករួមដំណើរឈ្មោះ ថន ប៊ុនធឿន ភេទប្រុស អាយុ១៨ឆ្នាំ (រងរបួសស្រាល)។

ជនរងគ្រោះទាំងពីរនាក់ រស់នៅភូមិបញ្ញា ឃុំកំពង់​ព្រះ ​ស្រុក​សង្កែ ខេត្តបាត់ដំបង។ ម៉ូតូបានបុកជាមួយរថយន្តចំនួន០១គ្រឿងម៉ាក Mazda EZ6 ពណ៌ខ្មៅ គ្មានផ្លាកលេខ ដែលមានអ្នកបើកបរភេទស្រី បានគេចខ្លួនពីកន្លែងកើត ហេតុ។

ក្រោយកើតហេតុមន្រ្តី នៃការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកសង្កែ បានធ្វើការពិនិត្យកន្លែងកើតហេតុ វាស់វែង និងប្រមូលវត្ថុតាងម៉ូតូចំនួន ០១គ្រឿង និងរថយន្ត​ចំនួន​ ០១​គ្រឿង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

តាមការពិនិត្យកន្លែងកើតហេតុ ម៉ូតូ Honda Dream បានបើកបរពីទិស ខាងជើងទៅទិសខាងត្បូង ពេលមកដល់ចំណុចកើតហេតុក៏បានបុករថយន្ត Mazda ដែលកំពុងបើកបរបញ្ច្រាសទិសចរាចរណ៍ឆ្លងផ្លូវ​ក្នុងទិសដៅពី​ទិសខាងលិចទៅទិសខាងកើតចំហៀងខាងស្ដាំផ្នែកខាងក្រោយតែម្តង។

ដោយសារអ្នកបើកបររថយន្តខាងលើ បានគេចខ្លួនចេញពីកន្លែងកើតហេតុមុនពេលសមត្ថកិច្ចនគរបាលទៅដល់ ហើ​យ​តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចកំណត់នូវអត្តសញ្ញាណរបស់អ្នកបើកបររថយន្តនេះបានហើយ គឺឈ្មោះ សឺន សារ៉េត ភេទស្រី អាយុ២៦ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង ប៉ុន្តែ​ស្រី្ត​រូប​នេះបានគេចខ្លួនពីមូលដ្ឋានរហូតមក។

នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ សមត្ថកិច្ចនគរបាលបានរៀបចំសំណុំរឿងបញ្ជូន​ទៅកាន់អយ្យ​ការ​អម​សាលា​ដំបូងខេត្តបាត់ដំបង ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ចំពោះករណីខាងលើ ហើយរហូតមកដល់​ពេល​នេះសមត្ថកិច្ចនៅតែបន្តស្វែងរកវត្តមានរបស់អ្នកបើកបររថយន្ត និងរង់ចាំអនុវត្តនូវរាល់អធិ​បញ្ជារ​​បស់​អយ្យ​ការ​អម​សា​លា​ដំបូងខេត្តបាត់ដំបង៕