* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

រដ្ឋមន្រ្តីសុខាភិបាល៖ ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការដ៏ធំ សម្រាប់ជីវិតយើងម្នាក់ៗ និងសង្គមជាតិនាពេលអនាគត

21-11-2026 14:58

(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានថ្លែងថា ការថែទាំសុខភាពថ្ងៃនេះ គឺជាការបង្ការដ៏ធំសម្រាប់ជីវិតម្នាក់ៗផ្ទាល់ សម្រាប់គ្រួសារ និងសម្រាប់សង្គមជាតិនាពេលអនាគត ដូច្នេះយើងរួមគ្នាទទួលខុសត្រូវសុខភាពរបស់យើង និងក្រុមគ្រួសារ ដើម្បីភាពរឹងមាំ និងការរីកចម្រើននៃគ្រួសារ និងសង្គមជាតិយើង។

ការថ្លែងយ៉ាងដូច្នេះរបស់លោកសាស្ត្រាចារ្យ ក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបើក ទិវាទឹកនោមផ្អែមពិភពលោក ក្រោមប្រធានបទ៖ «អន្តរាគមន៍ឆាប់រហ័សក្នុងការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម» ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពជាក់ស្តែងក្នុងការបង្ការ ការរកឃើញជំងឺឱ្យបានឆាប់ ការធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងការថែទាំអ្នកជំងឺទឹកនោមផ្អែមនៅកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦។

លោកសាស្រ្តាចារ្យបានបញ្ជាក់ថា ទិវាទឹកនោមផ្អែមពិភពលោក គឺជាឱកាសដ៏មានសារៈសំខាន់ នៃការយល់ដឹងអំពីហានិភ័យ នៃជំងឺទឹកនោមផ្អែមរបស់ប្រជាពលរដ្ឋ សារៈសំខាន់នៃការរកឃើញជំងឺ ឱ្យបានទាន់ពេល និងភាពចាំបាច់នៃការទទួលបាន សេវាថែទាំសុខភាព ប្រកបដោយគុណភាព សមធម៌ និងនិរន្តរភាព។

«ជំងឺទឹកនោមផ្អែម គឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់ និងជាជំងឺមិនឆ្លងរ៉ាំរ៉ៃ ដែលអាចបង្កផលវិបាកធ្ងន់ធ្ងរដូចជា ជំងឺបេះដូង និងសរសៃឈាម ជំងឺតម្រងនោម ការខូចខាតសរសៃប្រសាទ ជំងឺបាតភ្នែក និងជំងឺផ្សេងៗទៀត ប្រសិនបើមិនត្រូវបានពិនិត្យឃើញ និងគ្រប់គ្រងឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលា។ ការអន្តរាគមន៍ឆាប់រហ័ស មិនត្រឹមតែជួយកាត់បន្ថយផលវិបាក នៃជំងឺទឹកនោមផ្អែមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសង្គ្រោះជីវិត កាត់បន្ថយបន្ទុកចំណាយលើគ្រួសារ ប្រព័ន្ធសុខាភិបាល និងសេដ្ឋកិច្ចជាតិ ព្រមទាំងលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋផងដែរ»។

ដើម្បីជំរុញការអនុវត្តក្នុងការបង្ការជំងឺទឹកនោមផ្អែម លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍សំខាន់ៗមួយចំនួនរួមមាន៖

*ពង្រឹងសេវាសុខភាពបឋម ដើម្បីឱ្យការបង្ការ ការពិនិត្យរកជំងឺ ការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលបានទាន់ពេលវេលា និងកាន់តែជិតប្រជាពលរដ្ឋ។

*បង្កើនការផ្សព្វផ្សាយ និងអប់រំសុខភាព ដើម្បីជំរុញឱ្យប្រជាពលរដ្ឋ ដែលមាន អាយុចាប់ពី ៤០ឆ្នាំឡើង ទៅមណ្ឌលសុខភាព ដើម្បីពិនិត្យរកជំងឺ ទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម រួមទាំងបង្កើនការយល់ដឹងអំពីរោគសញ្ញា កត្តាហានិភ័យ។

*ពង្រឹងសមត្ថភាពមន្ត្រីសុខាភិបាល ក្នុងការធ្វើរោគវិនិច្ឆ័យ ការព្យាបាល ការតាមដាន និងការផ្តល់ការប្រឹក្សាដល់អ្នកជំងឺ ដើម្បីធានាគុណភាព និងប្រសិទ្ធភាព នៃសេវាថែទាំ។

*ជំរុញការទទួលបានឱសថចាំបាច់ប្រកបដោយសមធម៌ និងនិរន្តរភាព ដើម្បីធានាថាអ្នកជំងឺអាចទទួលបានឱសថ និងសម្ភារៈចាំបាច់សម្រាប់ការព្យាបាល និងគ្រប់គ្រងជំងឺជាប្រចាំ។

*ពង្រឹងប្រព័ន្ធទិន្នន័យ ការតាមដាន និងការវាយតម្លៃ ដើម្បីធានាថាការរៀបចំ គោលនយោបាយ ការកំណត់អាទិភាព និងការបែងចែកធនធាន ផ្អែកលើភស្តុតាង និងតម្រូវការជាក់ស្តែង។

*បង្កើនការចូលរួមរបស់សហគមន៍ និងអ្នកជំងឺផ្ទាល់ ដើម្បីឱ្យការបង្ការ និងការគ្រប់គ្រងជំងឺទឹកនោមផ្អែម ក្លាយជាកិច្ចការរួមរបស់សង្គមទាំងមូល។

ជាមួយគ្នានេះលោកសាស្រ្តាចារ្យ បានអំពាវនាវដល់ថ្នាក់ដឹកនាំ និងមន្ត្រីសុខាភិបាល គ្រប់លំដាប់ថ្នាក់ ត្រូវចាត់ទុកការបង្ការ និងការគ្រប់គ្រង ជំងឺទឹកនោមផ្អែម ជាការងារអាទិភាព ដែលត្រូវអនុវត្តជាប្រចាំ និងជាបន្តបន្ទាប់ ព្រមទាំងអំពាវនាវដល់អង្គការដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធ បន្តគាំទ្រការកសាងសមត្ថភាព ការអប់រំសុខភាព ការពង្រឹង និងពង្រីកសេវាសុខាភិបាល ដើម្បីធានាថាការងារអនុវត្តការងារនេះ ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព។

បន្ថែមពីនេះលោកសាស្រ្តាចារ្យ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ តាមរយៈការប្រកាន់យករបៀបរស់នៅដែលមានសុខភាពល្អ ការពិនិត្យសុខភាពជាប្រចាំ ការស្វែងរកសេវាសុខាភិបាល នៅពេលមាន រោគសញ្ញាសង្ស័យ និងចូលរួមអនុវត្តតាមការណែនាំរបស់មន្ត្រីសុខាភិបាល៕