* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អញ្ជើញចូលរួម «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» របស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា និង GEN Cambodia

21-11-2026 15:44

(ភ្នំពេញ)៖ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) និងអង្គការបណ្តាញសហគ្រិនភាពសកលកម្ពុជា (GEN Cambodia) បានសហការរៀបចំ «ទិវាសហគ្រិនភាពកម្ពុជា ២០២៦» ក្រោមប្រធានបទ «ភាពធន់តាមរយៈនវានុវត្តន៍៖ សហគ្រិនភាពកម្ពុជាសម្រាប់អនាគត» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តំណាងស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងសមាជិក សមាជិកាជាង ២៥០នាក់។

ទិវាសហគ្រិនភាពកម្ពុជា គឺជាការប្រារព្ធ សប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week) នៅកម្ពុជា ដែល YEAC និង GEN Cambodia ជាម្ចាស់ផ្ទះផ្លូវការ តាំងពីឆ្នាំ២០១៣មក។ ក្នុងរយៈពេល ១៤ឆ្នាំ ទិវានេះបានប្រមូលផ្តុំអ្នកចូលរួមសរុបជាង ១២,៧៥០នាក់ មកពីវិស័យសាធារណៈ វិស័យឯកជន ដៃគូអភិវឌ្ឍ យុវជន និងសាកលវិទ្យាល័យ ហើយក៏ជាផ្នែកមួយនៃចលនាសកល ដែលមានព្រឹត្តិការណ៍ជាង ៤៣,៥០០ ដោយដៃគូប្រមាណ ១៩,៩០០ នៅទូទាំងពិភពលោក។

សម្រាប់ឆ្នាំ២០២៦នេះ ទិវានេះបានពង្រីកវិសាលភាពទៅដល់ ខេត្តចំនួន ៦ និង គ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ នៅរាជធានីភ្នំពេញ ដោយមានអ្នកចូលរួមសរុប ១,៦៨៣នាក់។

ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានគូសបញ្ជាក់ថា «សហគ្រិន និងសហគ្រាសក្នុងស្រុក គឺជាឆ្អឹងខ្នង និងជាកម្លាំងចលករដ៏សំខាន់បំផុតនៃការវិនិយោគ និងកំណើនសេដ្ឋកិច្ចជាតិ។ ហេតុដូច្នេះហើយ ទើបសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានដាក់ការលើកកម្ពស់សហគ្រិនភាពជាអាទិភាពចម្បងនិងបន្តពង្រីកវិសាលភាពនៃទិវាសហគ្រិនភាពកម្ពុជាជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំ២០២៦ នេះ យើងបានសហការជាមួយគ្រឹះស្ថានឧត្តមសិក្សាចំនួន ៥ និងខេត្តចំនួន ៦ដើម្បីផ្សារភ្ជាប់ដោយផ្ទាល់ជាមួយប្អូនៗនិស្សិត និងយុវជន។ យុវជនគឺជាអនាគតរបស់ប្រទេសជាតិ ហើយកម្ពុជាពិតជាត្រូវការសហគ្រិនវ័យក្មេងកាន់តែច្រើន និងប្រកបដោយគុណភាព ដើម្បីរួមគ្នាកសាងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរឹងមាំ និងឈានទៅសម្រេចចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០»។

ឧកញ៉ា ក៏បានលើកឡើងពីសារៈសំខាន់នៃប្រធានបទឆ្នាំនេះ ដោយបញ្ជាក់ថា សហគ្រិនកម្ពុជាត្រូវចេះបត់បែន ច្នៃប្រឌិត និងមានហិរញ្ញវត្ថុរឹងមាំ ដើម្បីឆ្លើយតបនឹងការប្រែប្រួលនៃសេដ្ឋកិច្ចសកល ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ហើយសមាគមកំពុងអនុវត្ត ទិសដៅយុទ្ធសាស្ត្រឆ្នាំ២០៣០ ដែលមាន ៦ អាទិភាព ដើម្បីគាំទ្រសហគ្រិនវ័យក្មេងឱ្យកាន់តែមានភាពធន់ និងប្រកួតប្រជែង។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងផ្តល់ជូននូវអនុសាសន៍គន្លឹះមួយចំនួន ដើម្បីកសាងភាពធន់របស់វិស័យឯកជនក្នុងស្រុក និងអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) ប្រកបដោយចីរភាព ដែលរួមមាន៖
១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងប្រព័ន្ធភស្តុភារកម្មជាតិប្រកបដោយប្រសិទ្ធភាព តាមរយៈការពង្រឹង និងពង្រីកបណ្តាញគមនាគមន៍ដឹកជញ្ជូនពហុមធ្យោបាយ រួមជាមួយនឹងការធ្វើទំនើបកម្មប្រព័ន្ធភស្តុភារកម្ម និងខ្សែច្រវាក់ផ្គត់ផ្គង់ សំដៅកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ចំណេញពេលវេលា និងបង្កើនការតភ្ជាប់សេដ្ឋកិច្ចទាំងក្នុងប្រទេស និងជាមួយតំបន់ឱ្យកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់។

២៖ ការអភិវឌ្ឍមូលធនមនុស្ស និងកម្លាំងពលកម្មជំនាញបច្ចេកទេសកម្រិតខ្ពស់ តាមរយៈការជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ បច្ចេកទេស និងបច្ចេកវិទ្យាឌីជីថល ក្នុងវិស័យអាទិភាពសំខាន់ៗ ដើម្បីកសាងកម្លាំងពលកម្មដែលមានផលិតភាពខ្ពស់ ភាពបត់បែន និងសមត្ថភាពឆ្លើយតបបានទាន់ពេលវេលា និងចំគោលដៅទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងការវិវត្តនៃឧស្សាហកម្មទំនើប។

៣៖ ការធ្វើកំណែទម្រង់ និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែង តាមរយៈការធ្វើសាមញ្ញកម្ម និងឌីជីថលូបនីយកម្មលើសេវាសាធារណៈ កាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធីរដ្ឋបាល និងបន្ទុកចំណាយក្រៅផ្លូវការនានាក្នុងការធ្វើធុរកិច្ច សំដៅបង្កើតបរិយាកាសវិនិយោគដែលមានតម្លាភាព ភាពអាចប៉ាន់ប្រមាណបាន និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើទីផ្សារតំបន់ និងសកលលោកប្រកបដោយចីរភាព។

៤៖ ការកសាង និងពង្រឹងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព និងនវានុវត្តន៍ដ៏រឹងមាំ ដោយការជំរុញការស្រាវជ្រាវ និងអភិវឌ្ឍន៍, ការផ្តល់កិច្ចគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) និងធុរកិច្ចថ្មី (Startups) ព្រមទាំងការលើកទឹកចិត្តដល់ការចាប់យកបច្ចេកវិទ្យានវានុវត្តន៍ថ្មីៗ បញ្ញាសិប្បនិម្មិត្ត(AI) និងគំនិតច្នៃប្រឌិត ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីធុរកិច្ចមួយដែលមានភាពធន់ រស់រវើក និងជំរុញកំណើនសេដ្ឋកិច្ចថ្មី។

ឧបនាយករដ្ឋមន្ត្រី បានលើកយកពាក្យសុភាសិតមួយឃ្លា ដែលពោលថា «សសរមួយដើម មិនអាចទ្រផ្ទះទាំងមូលបានឡើយ» ការកសាងមូលដ្ឋានគ្រឹះសេដ្ឋកិច្ចជាតិឱ្យរឹងមាំ និងប្រកបដោយភាពធន់ មិនមែនជាបន្ទុករបស់ភាគីណាមួយតែឯងនោះទេ ប៉ុន្តែទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូយ៉ាងស្អិតរមួតរវាងផ្នែករដ្ឋ និងវិស័យឯកជន។

ទន្ទឹមនឹងនេះ សហគ្រិន និងតួអង្គពាក់ព័ន្ធទាំងអស់ ត្រូវមានភាពក្លាហានក្នុងការហ៊ានទទួលយកភាពបរាជ័យ ដោយចាត់ទុកវាជាមេរៀន និងបទពិសោធន៍ដ៏មានតម្លៃ ដើម្បីបន្តរៀនសូត្រ ដកពិសោធន៍ កែលម្អ និងអភិវឌ្ឍខ្លួនឥតឈប់ឈរ ឆ្ពោះទៅរកនវានុវត្តន៍ និងភាពជោគជ័យប្រកបដោយចីរភាព។

សូមជម្រាបថា សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០០៩ ដោយក្រុមសហគ្រិនវ័យ ក្មេងមកពីវិស័យអាជីវកម្មផ្សេងៗគ្នា។ YEAC គឺជាសមាគមមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់ អំណាច ដល់ សហគ្រិនវ័យក្មេង ជាពិសេសសហគ្រិនស្ត្រីតាមរយៈការបង្កើតវេទិកា ចងក្រង និងពង្រឹងបណ្តាញសហគ្រិន ការ ចែក រំលែកចំណេះដឹង និងបង្កើតនូវឱកាសអាជីវកម្ម ដើម្បីបង្កើនផលិតភាព ការបង្កើតការងារ ការអភិវឌ្ឍសេដ្ឋ កិច្ច និងការកសាងសមត្ថភាពអ្នកជំនាន់ក្រោយសម្រាប់សេដ្ឋកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ទិវាសប្តាហ៍សហគ្រិនភាពសកល (Global Entrepreneurship Week - GEW) គឺជា បណ្តុំ នៃ ព្រឹត្តិការណ៍ សកម្មភាព និងការប្រកួតប្រជែងជាច្រើន ដែលរៀបចំឡើងក្នុងសប្តាហ៍ ជាមួយគ្នា នៃ ខែវិច្ឆិកានៅទូទាំងពិភពលោកជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៨មក។

ស្ថាបនគាំទ្រនិងឧបត្ថម្ភកម្មវិធី៖
• Australian Aid, Khmer Enterprise
• Platinum Sponsor: ABA Bank
• Gold Sponsors: ARDB Bank
• Silver Sponsors: ACELEDA Bank, BRIDGE Bank, Canadia Bank, CSDS, J Trust Royal Bank, KB Prassac Bank, WEG
• Event Supporter: Toffee Nut
• Partner Sponsor: AirAsia, BanhJi, Candia Bank, ICG Décor, JTI
• National Sponsor: Aplus Consulting, Biz Solution, CIA Firm, WEG
• Main Sponsor: CBC, Chip Mong Group, KB Prassac Bank
• Media Sponsor: Bizkhmer Media៕