* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អង្គការហត្ថាវេជ្ជសាស្ត្រប្រើប្រាស់ជំនាញ Osteopathy ផ្តល់សេវាថែទាំព្យាបាលជូនបុគ្គលិក ២០០នាក់ របស់ក្រុមហ៊ុន Restaurant Collection Group

21-11-2026 17:02

(ភ្នំពេញ)៖ អង្គការហត្ថាវេជ្ជសាស្ត្រ (Hattha Vichesas) បានប្រើប្រាស់ជំនាញលំនឹងសរីរាង្គ (Osteopathy) ដើម្បីផ្តល់សេវាពិនិត្យសុខភាព និងថែទាំព្យាបាលជូនបុគ្គលិកប្រមាណ ២០០នាក់ របស់ក្រុមហ៊ុន Restaurant Collection Group តាមរយៈកិច្ចសហការជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង និងប្រទេសកម្ពុជា ក្នុងគោលបំណងរួមចំណែកលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់បុគ្គលិកនៅកន្លែងការងារ។

កម្មវិធីនេះបានផ្តល់ឱកាសឱ្យបុគ្គលិកទទួលបានការពិនិត្យសុខភាព និងសេវាថែទាំព្យាបាលដោយប្រើប្រាស់បច្ចេកទេសជំនាញ Osteopathy ដែលជាផ្នែកមួយនៃការយកចិត្តទុកដាក់លើសុខភាពរាងកាយ និងសុខុមាលភាពរបស់ក្រុមការងារ ព្រមទាំងលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃការថែទាំសុខភាពជាប្រចាំ។

តំណាងក្រុមហ៊ុន Restaurant Collection Group បានមានប្រសាសន៍ថា៖ «ជារៀងរាល់ឆ្នាំ ពួកយើងតែងតែចំណាយពេល ដើម្បីពិនិត្យ និងយកចិត្តទុកដាក់លើសុខភាពរបស់ក្រុមការងារ ព្រោះអ្នកដែលខិតខំប្រឹងប្រែងជាមួយពួកយើងរាល់ថ្ងៃ គួរតែទទួលបានការយកចិត្តទុកដាក់ដូចគ្នា»។

តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការយកចិត្តទុកដាក់ចំពោះសុខភាពរបស់បុគ្គលិក គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាងក្រុមការងារដែលមានសុខភាពល្អ និងបរិយាកាសការងារប្រកបដោយភាពវិជ្ជមាន ព្រោះបុគ្គលិកគឺជាធនធានដ៏មានតម្លៃ និងជាកម្លាំងចម្បងក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ក្រុមហ៊ុន។

អង្គការហត្ថាវេជ្ជសាស្ត្រ (Hattha Vichesas) គឺជាអង្គការមិនរកប្រាក់ចំណេញ ដែលមានបេសកកម្មផ្តល់សេវាថែទាំសុខភាព និងសេវាព្យាបាលដោយប្រើប្រាស់ជំនាញលំនឹងសរីរាង្គ (Osteopathy) ដើម្បីរួមចំណែកជួយដល់កុមារ និងប្រជាជនដែលមានតម្រូវការផ្នែកសុខភាព ព្រមទាំងចូលរួមលើកកម្ពស់ការយល់ដឹង និងការអភិវឌ្ឍជំនាញសុខាភិបាលនៅកម្ពុជា។

តាមរយៈការងាររបស់ខ្លួន អង្គការនេះបានផ្តោតលើការផ្តល់សេវាថែទាំព្យាបាលដល់អ្នកដែលត្រូវការជំនួយផ្នែកសុខភាព ដោយប្រើប្រាស់ជំនាញ Osteopathy និងការចូលរួមពីក្រុមអ្នកជំនាញស្ម័គ្រចិត្ត។ ក្នុងនោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង និងប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងការផ្តល់សេវាថែទាំព្យាបាល និងចែករំលែកចំណេះដឹងជំនាញដល់អ្នកទទួលសេវា។

ជាមួយគ្នានេះ អង្គការហត្ថាវេជ្ជសាស្ត្រក៏បានយកចិត្តទុកដាក់លើការលើកកម្ពស់សមត្ថភាព និងការយល់ដឹងអំពីជំនាញ Osteopathy ដើម្បីរួមចំណែកពង្រឹងការថែទាំសុខភាព និងជំរុញការចូលរួមរបស់អ្នកជំនាញក្នុងការផ្តល់សេវាសុខាភិបាលដល់សហគមន៍។

សម្រាប់កិច្ចសហការជាមួយក្រុមហ៊ុន Restaurant Collection Group នាពេលនេះ គឺជាការពង្រីកសកម្មភាពផ្តល់សេវាថែទាំសុខភាពទៅកាន់ក្រុមការងារក្នុងវិស័យឯកជន ដោយមានការចូលរួមពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីប្រទេសបារាំង រ៉ូម៉ានី និងប្រទេសកម្ពុជា ដឹកនាំដោយលោកវេជ្ជបណ្ឌិត Patrick Jouhaud ស្ថាបនិកអង្គការហត្ថាវេជ្ជសាស្រ្ត។

សកម្មភាពនេះបានបង្ហាញពីសារៈសំខាន់នៃកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងវិស័យឯកជន ក្នុងការចូលរួមលើកកម្ពស់សុខភាព និងសុខុមាលភាពរបស់ធនធានមនុស្ស ព្រមទាំងជំរុញវប្បធម៌នៃការយកចិត្តទុកដាក់លើសុខភាពនៅកន្លែងការងារ៕