* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ពាណិជ្ជកម្មកម្ពុជា-ថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម ៣ភាគរយ ក៏មានទុន ៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រាប់ទៅមន្ត្រីប្រយ័ត្នមិនយល់ពីរបៀបស្លៀកពាក់ ឬប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរ ហើយទៅស្លៀក ទៅប្រើរបស់គេ
* សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវដាក់ឲ្យប្រើប្រាស់បណ្តើរៗ និងកែតម្រូវកម្មវិធីបណ្តើរៗ កុំចាំបាច់ធ្វើល្អឥតខ្ចោះលើសគេសិនទើបយើងចេញ ឬចាប់ផ្តើម ការធ្វើបែបនេះគឺមិនកើតទេ កុំចាំផលិតផលរបស់យើងល្អឥតខ្ចោះទើបចេញនោះ, ចេញបណ្តើរៗ ធ្វើបណ្តើរៗត្រូវតែហ៊ានធ្វើបែបនេះទើបយើងមានផលិតផលខ្មែរ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ម្ចាស់សហគ្រាសធន់មីក្រូ តូច និងមធ្យម ពង្រឹងគុណភាព ទោះមានការគាំទ្រកម្រិតណា ក៏ត្រូវតែរក្សាគុណភាពផលិតផល។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការរួមគ្នាគាំទ្រផលិតផលខ្មែរ គឺជាការពង្រឹងខ្លួនឯង មិនមែនដើម្បីពហិការផលិតផលប្រទេសណាមួយនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបិទព្រំដែនរបស់ថៃ មិនបានធ្វើឱ្យកម្ពុជាស្លាប់នោះទេ តែជាឱកាសនៃការពង្រឹងខ្លួនឯង ដោយសម្តេចចាត់ទុកជាឱកាសមាស។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់ឃើញ១០ឆ្នាំក្រោយ ៨០ភាគរយជាផលិតផលផលិតក្នុងស្រុក ហើយ២០ភាគរយនាំពីក្រៅ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ពាណិជ្ជកម្មកម្ពុជា និងថៃ មាន ៤ពាន់លានដុល្លារ បើយកត្រឹម៣ភាគរយ នៃពាណិជ្ជកម្មជាមួយ ក៏មានទុន៣០០លានដុល្លារ សម្រាប់គាំទ្រការផលិតក្នុងស្រុក។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការគាំទ្រផលិតផលជាតិ មិនមែនត្រឹមតែជាការបង្ហាញនូវស្មារតីស្នេហាជាតិប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱ្យមានឱកាសទីផ្សារដំបូង និង ការជំរុញលើកទឹកចិត្តដល់ផលិតករក្នុងស្រុក ឱ្យសម្រេចបោះទុនវិនិយោគ, ខិតខំផលិតឱ្យបានច្រើន និងពុះពារឈរជើងលើទីផ្សារពោរពេញទៅដោយការប្រកួតប្រជែង។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសត្រូវចងចាំថា ការគាំទ្រគ្រាន់តែជាការសាកល្បងប៉ុណ្ណោះ។ ការរក្សាទីផ្សារឱ្យបានយូរអង្វែង គឺត្រូវពឹងផ្អែកទាំងស្រុងលើគុណភាព, សុវត្ថិភាព, ស្តង់ដា, ថ្លៃសមរម្យ, និយាយជារួម គឺគុណតម្លៃ និងទំនុកចិត្តលើផលិតផល, ទើបជាកត្តាជំរុញឱ្យមានការគាំទ្រ និង ជ្រើសរើសប្រើប្រាស់ជាប្រចាំ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកពិព័រណ៍ផលិតផលខ្មែរលើកទី៤
* វៀតណាម លុបចោលទោសប្រហារជីវិតលើបទល្មើសជួញដូរគ្រឿងញៀន និងបទល្មើសមួយចំនួនទៀត
* វិភាគអន្តរជាតិ៖ នៅពីក្រោយផ្ទាំងទស្សនីយភាពការទូតនៃមហាយក្សទាំង៣
* មីយ៉ាន់ម៉ាចាត់ទុកសាលក្រម ICJ រឿងអំពើប្រល័យពូជសាសន៍ថា «អយុត្តិធម៌»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ បង្កើតឡើងដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តផ្សព្វផ្សាយបញ្ជៀបការរយល់ដឹងពីបញ្ហាអេដស៍ ដើម្បីឈានឆ្ពោះទៅទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ

21-11-2026 20:51

(ភ្នំពេញ)៖ ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលបង្កើតឡើងដោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ បានសហការជាមួយសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច រៀបចំកិច្ចពិភាក្សាស្តីពី រួមគ្នាបញ្ចប់អេដស៍នៅកម្ពុជា ដើម្បីចូលរួមទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ១ធ្នូ ២០២៦ ជូនដល់និស្សិត និងយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ប្រមាណ៥០០នាក់។

កិច្ចពិភាក្សាខាងលើនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងអញ្ជើញចូលរួមពីលោក ថោង ចន្ត្រា សាកលវិទ្យាធិការរងលោក បណ្ឌិត លុយ ចណ្ណា សាកលវិទ្យាធិការសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ព្រមទាំងវត្តមានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ វាគ្មិនកិត្តិយស និងនិស្សិតជាច្រើនរូបទៀត។

លោកស្រី ពុំ ចន្ទីនី បានថ្លែងថា កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្តុង្គឧត្តមនៃ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃវេទិកាភាពជាអ្នកដឹកនាំ តំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា មានកិត្តិយស និងសេចក្តីសោមនស្សរីករាយក្រៃលែង ដែលបានរៀបចំវេទិកានៃកិច្ចពិភាក្សាខាងនេះ។

មូលបទសកល «បញ្ចប់ជំងឺអេដស៍ ចាប់ផ្តើមពីការទទួលបាន» គឺជាសារដាស់តឿន និងជាការអំពាវនាវដ៏មុតស្រួចឱ្យយើងទាំងអស់គ្នាមើលឃើញថា ជ័យជម្នះលើជំងឺអេដស៍នឹងមិនអាចកើតឡើងបានឡើយ ប្រសិនបើនៅមានប្រជាពលរដ្ឋណាម្នាក់ត្រូវបានទុកចោល ឬជួបឧបសគ្គក្នុងការស្វែងរកសេវាគាំពារ។

ការបញ្ចប់អេដស៍ ត្រូវចាប់ផ្តើមពីការបើកចំហទ្វារនៃក្តីសង្ឃឹម និងការផ្តល់សិទ្ធិអំណាចដល់ប្រជាពលរដ្ឋគ្រប់រូប ជាពិសេសយុវជន និងក្រុមប្រជាជនគន្លឹះ ឱ្យទទួលបានសេវាសុខាភិបាលប្រកបដោយសមធម៌ មេត្រីភាព ការរក្សាការសម្ងាត់ និងគ្មានការរើសអើង។

ដូច្នេះដើម្បីប្រែក្លាយមូលបទសកលនេះឱ្យទៅជាសកម្មភាពជាក់ស្តែង យើងត្រូវរួមគ្នាជាធ្លុងមួយលើកិច្ចការអាទិភាពសំខាន់ៗចំនួន ៤ រួមមាន៖
ទី១៖ ពង្រីកវិសាលភាពនៃការបង្ការ និងការធ្វើតេស្ត៖ ជំរុញឱ្យសេវាធ្វើតេស្តរកមេរោគអេដស៍ និងសេវាបង្ការ កាន់តែខិតជិតប្រជាពលរដ្ឋ ងាយស្រួលទទួលបាន និងមានភាពសម្បូរបែបនៅតាមសហគមន៍។

ទី២៖ ពន្លឿនការព្យាបាលប្រកបដោយប្រសិទ្ធភាព៖លើកទឹកចិត្ត និងគាំទ្រឱ្យអ្នកផ្ទុកមេរោគ អេដស៍ ឆាប់ទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ (ARV) បានទាន់ពេលវេលា ត្រឹមត្រូវ និងទៀងទាត់ ដើម្បីរក្សាសុខភាពល្អ និងកាត់ផ្តាច់ការចម្លងបន្ត។

ទី៣៖ ធានានិរន្តរភាពនៃប្រព័ន្ធគាំទ្រ៖ ថែរក្សាឱ្យបានរឹងមាំនូវចង្វាក់ផ្គត់ផ្គង់ឱសថ និងឧបករណ៍បរិក្ខារវេជ្ជសាស្ត្រ កុំឱ្យមានការរអាក់រអួល។

ទី៤៖ លើកកម្ពស់នវានុវត្តន៍ និងភាពម្ចាស់ការរបស់សហគមន៍៖ ជំរុញការចូលរួមយ៉ាងសកម្មពីសហគមន៍ដែលរងគ្រោះ ទាញយកអត្ថប្រយោជន៍ពីដំណោះស្រាយឌីជីថលទំនើបៗ និងកសាងប្រព័ន្ធភាពធន់សុខភាពសហគមន៍ឱ្យកាន់តែរឹងមាំ។

លោកស្រីបានថ្លែងទៀតថា «វត្តមានរបស់ក្មួយៗនៅទីនេះ ពិតជាមានតម្លៃណាស់។ ក្នុងនាមក្មួយៗជានិស្សិតផ្នែកច្បាប់ និងសេដ្ឋកិច្ច ដែលជាអនាគតអ្នកដឹកនាំ និងជាបញ្ញវន្តរបស់ប្រទេសជាតិ សូមធ្វើការអំពាវនាវពិសេសចំពោះក្មួយៗទាំងអស់គ្នា សូមចូលរួមជាកម្លាំងចលករដ៏សកម្មក្នុងបេសកកម្មមនុស្សធម៌នេះ តាមរយៈសកម្មភាព ៣ យ៉ាង៖

ទី១៖ ក្លាយជាយុវជនគំរូ និងចេះការពារខ្លួន៖ ក្មួយៗត្រូវស្វែងយល់ឱ្យបានច្បាស់លាស់អំពីវិធីបង្ការមេរោគអេដស៍ កុំប្រថុយប្រថាន និងត្រូវចាត់ទុកថា សុខភាពរបស់ក្មួយៗ គឺជាទ្រព្យសម្បត្តិ និងជាមូលធនមនុស្សដ៏សំខាន់បំផុតសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ទី២៖ ក្លាយជាអ្នកការពារសិទ្ធិ និងលុបបំបាត់ការរើសអើង៖ ក្នុងនាមជាអ្នកសិក្សាផ្នែកច្បាប់ និងសង្គម សូមក្មួយៗប្រើប្រាស់ចំណេះដឹងរបស់ខ្លួន ដើម្បីលើកកម្ពស់សមធម៌ និងការគោរពសិទ្ធិមនុស្ស។ ក្មួយៗត្រូវរួមគ្នាបញ្ឈប់រាល់ការមាក់ងាយ និងការរើសអើងចំពោះអ្នកផ្ទុកមេរោគអេដស៍ ព្រោះការរើសអើងគឺជាជញ្ជាំងរារាំងមិនឱ្យពួកគាត់ហ៊ានចេញមកទទួលសេវាព្យាបាល។

ទី៣៖ ក្លាយជាអ្នកនាំសារបន្តដ៏មានឥទ្ធិពល៖ សូមក្មួយៗយកចំណេះដឹង និងខ្លឹមសារដែលទទួលបានពីវេទិកាថ្ងៃនេះ ទៅចែករំលែកបន្តតាមរយៈបណ្តាញសង្គម គ្រួសារ និងមិត្តភក្តិ ដើម្បីឱ្យសារនៃការបង្ការ និងការទទួលសេវា បានជ្រួតជ្រាបទៅដល់គ្រប់ស្រទាប់យុវជនដទៃទៀត។

ជាមួយគ្នានេះ លោក ថោង ចន្រ្ដា សាកលវិទ្យាធិការរង និងជាទីប្រឹក្សាក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានសម្តែងនូវមោទនភាពជាពន់ពេក ដែលកាកបាទក្រហមកម្ពុជាតែងផ្តល់ឱកាស អោយសាកលវិទ្យាល័យរៀបចំកម្មវិធីបែបនេះ ឈានទៅទទួលបានសុចនាករ ដែលគេអាវាស់បាន ដោយថ្មីៗនេះគណៈកម្មការទទួលស្គាល់គុណភាពដែលគ្រឹះស្ថានអប់រំបានអនុវត្តន៍ បានវាយតម្លៃល្អចំពោះសេវាផ្តល់ការអប់រំសុខភាព ក៏ដូចជាសុខភាពបន្តពូជ ដែលសកម្មភាពនេះទទួលបានពីការរួមចំណែករបស់កាកបាទក្រហមកម្ពុជា។

ចំពោះលោកសាស្ត្រាចារ្យមហាបរិញ្ញា ហោ ប៊ុនឡេង សមាជិកគណៈកម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ ក៏បានធ្វើបាឋកថា ស្តីពី «ផលប៉ះពាល់នៃគ្រឿងស្រវឹង ចំពោះសុខភាព និងអនាគតយុវជន» ។

សូមជម្រាបថាកិច្ចពិភាក្សាខាងលើនេះ មានវាគ្មិនចំនួន៤រូប មានលោកគ្រូពេទ្យ គ្រិត សេដ្ឋា អនុប្រធានការិយាល័យសុខាភិបាលនៃស្រុកប្រតិបត្តិចតុមុខ និងជាប្រធានក្រុមផ្តល់សេវាប្រឹព នៅមណ្ឌលសុខភាពទួលគោក (HC), លោកស្រីវេជ្ជបណ្ឌិត ទេព សំណាង អនុប្រធានការិយាល័យបច្ចេកទេស និងជាប្រធានផ្នែកប្រាស្រ័យទំនាក់ទំនងនិងផ្លាស់ប្តូរការប្រព្រឹត្ត នៃមជ្ឈ មណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើស្បែក និងកាមរោគ ក្រសួងសុខាភិបាល (NCHADS), កញ្ញា ឆេង ស៊ីវលី និស្សិតឆ្នាំទី២នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល (ថ្នាក់វេជ្ជបណ្ឌិត ឯកទេសកាយវិភាគនិងកោសិការោគវិទ្យា) (RCY) និងលោក នាង សុធា អង្គការសុខភាពបុរសនៅកម្ពុជា សាខារាជធានីភ្នំពេញ (MHC) ដោយមានឯកឧត្តមបណ្ឌិត វ៉ា សុភ័ក្ត្រ លេខាក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ជាអ្នកសម្របសម្រួល៕