* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រសួងបរិស្ថាន បញ្ជាក់ពីស្ថានភាពគុណភាពទឹកតាមដងទន្លេមេគង្គ​ ស្ថិតក្នុងកម្រិតល្អ និងពុំមានការបំពុលឡើយ

22-11-2026 10:41

(ភ្នំពេញ)៖​ មន្រ្តីជំនាញនាយគ្រប់គ្រងគុណភាពទឹក នៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន ក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថាន រាជធានី-ខេត្ត តាមបណ្តោយទន្លេមេគង្គ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៦ បានធ្វើការតាមដានគុណភាពទឹកទន្លេមេគង្គចំនួន ១១ទីតាំង​ ចំនួន ១១០សំណាក ដែលស្ថិតក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង ក្រចេះ កំពង់ចាម ត្បូងឃ្មុំ ភ្នំពេញ កណ្តាល និងព្រៃវែង។

យោងតាមសន្ទស្សន៍គុណភាពទឹកបានបង្ហាញថា ទឹកទន្លេមេគង្គ ទាំង១១ទីតាំង ស្ថិតក្នុងចំណាត់ថ្នាក់​ «ល្អ» និង​«ល្អណាស់» ដែលពុំបានបង្កឱ្យមានផលប៉ះពាល់ដល់សុខភាពសាធារណៈ និងការអភិរក្សជីវៈចម្រុះ។

*កម្រិត «ល្អណាស់» (ពិន្ទុ ៩៧,៥ និង ៩៨,៩)​ មានចំនួន ២ ទីតាំង (ស្មើនឹង ១៨,១៨%) នៃ ទីតាំងសរុប រួមមានទីតាំងព្រំដែនកម្ពុជា-ឡាវ (ខេត្តស្ទឹងត្រែង) និងពាមជរ (ខេត្តព្រៃវែង)។

*កម្រិត «ល្អ» (ពិន្ទុ ៩៣,៥ ដល់ ៩៤,៩) មានចំនួន ៩ ទីតាំង (ស្មើនឹង ៨១.៨២%) នៃទីតាំង សរុប រួមមានទីតាំងក្រុងក្រចេះ និងកាំពី (ខេត្តក្រចេះ) ស្ពានកោះប៉ែន បឹងកុក និងគីហ្សូណា (ខេត្តកំពង់ចាម) ក្រូចឆ្មា (ខេត្តត្បូងឃ្មុំ) ជ្រោយចង្វារ (រាជធានីភ្នំពេញ) កំពង់ចម្លងផ្លូវត្រី (ខេត្តកណ្តាល) និងអ្នកលឿង (ខេត្តព្រៃវែង)។

ដោយឡែក ប៉ារ៉ាម៉ែត្រលោហៈធ្ងន់ រួមមាន៖ កាត់ម្ញូម (Cd) ក្រូមវ៉ាឡង់៦ (Cr+6) សំណ (Pb) បារ៉តសរុប (Hg) អាសេនិច (As) ទង់ដែង (Cu) និងនីកែល (Ni) មិនត្រូវបានរកឃើញវត្តមាននៅក្នុង ទឹកទន្លេមេគង្គ នៅទីតាំងទាំង១១ខាងលើនោះទេ។

ជារួម ស្ថានភាពគុណភាពទឹកនៅតាមដងទន្លេមេគង្គ ពុំទទួលរងការបំពុលពីប្រភព ដែលនៅជាប់ ក្បែរ ឬតាមបណ្តោយទន្លេមេគង្គនោះទេ៕