* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ភ្ញៀវទេសចរជាច្រើនកុះករបានអញ្ជើញមកទស្សនារូបសំណាកបង្កងយក្ស​ នៅបឹងតាកែវ

22-11-2026 11:43

(តាកែវ)៖ ឆ្លៀតថ្ងៃឈប់ចុងសម្រាកចុងសប្តាហ៍នៅថ្ងៃអាទឹត្យ ទី២២ ខែ វិច្ចិកា ឆ្នាំ២០២៦នេះ​ លោក វ៉ី សំណាង អភិបាលខេត្តតាកែវ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលនាំគ្នាមកទស្សនាកម្សាន្តរូបសំណាកបង្កងយក្ស ស្ថិតតាមបណ្តោយសួនច្បារមាត់បឹងតាកែវ ក្នុងក្រុងដូនកែវ។

ក្នុងឱកាសនោះ លោកអភិបាលខេត្តតាកែវ បានបង្ហាញនូវក្តីរីករាយ និងស្វាគមន៍រាក់ទាក់ចំពោះបងប្អូនភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិព្រមទាំងបានថតរូបភាពទុកជាអនុស្សាវរីយ៍ជុំគ្រួសារជាមួយ បងប្អូនប្រជាពលរដ្ឋដែលមកលេងកម្សាន្តនៅទីតាំងរូបសំណាកបង្កងយក្សដ៏ទាក់ទាញមួយនេះរបស់ខេត្តតាកែវផងដែរ។

សកម្មភាពចុះជួបផ្ទាល់របស់ថ្នាក់ដឹកនាំខេត្តនាថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះបងប្អូនភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលមកកម្សាន្តក្នុងខេត្តតាកែវ​ និងចំពោះសុខទុក្ខ ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងការលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ ព្រមទាំងបរិស្ថានអនាម័យនៅតាមទីសាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តក្នុងខេត្តតាកែវកាន់តែច្រើនឡើងថែមទៀត ជាពិសេសក្នុងឱកាសព្រះរាជពិធីបុណ្យអុំទុក បណ្តែតព្រះទីប អកអំបុក និងសំពះព្រះខែ នាថ្ងៃស្អែកនេះ៕