* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ក្រសួងចំនួន៤ រៀបចំ SOP ជំរុញការប្រើប្រាស់សម្លៀកបំពាក់ និងគ្រឿងតុបតែងប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវក្នុងព្រឹត្តិការណ៍នានា

22-11-2026 12:09

(ភ្នំពេញ)៖ ក្រសួងចំនួន៤ បានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិភាក្សារៀបចំនីតិវិធីស្តង់ដាប្រតិបត្តិ (SOP) ស្តីពីការប្រើប្រាស់សម្លៀកបំពាក់ និងគ្រឿងតុបតែងបែបប្រពៃណីខ្មែរក្នុងព្រឹត្តិការណ៍ និងកម្មវិធីនានា ក្នុងគោលបំណងលើកកម្ពស់ការប្រើប្រាស់ឱ្យបានត្រឹមត្រូវ និងសមស្រប ព្រមទាំងអភិរក្ស និងលើកស្ទួយអត្តសញ្ញាណវប្បធម៌ជាតិ។

កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការចូលរួមរបស់លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី គឹម ស៊ីផាត់ រដ្ឋមន្ត្រីស្តីទីក្រសួងកិច្ចការនារី ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួងទាំង៤ សរុបប្រមាណ៣០រូប។

កិច្ចប្រជុំនេះធ្វើឡើងតាមអនុសាសន៍ដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំ ភាគីពាក់ព័ន្ធបានពិភាក្សាអំពីបញ្ហាប្រឈមនៃការប្រើប្រាស់សម្លៀកបំពាក់ប្រពៃណីខ្មែរមិនទាន់បានត្រឹមត្រូវ និងសមស្របនៅឡើយ ក្នុងព្រឹត្តិការណ៍ និងកម្មវិធីនានា ទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ។

ជាមួយគ្នានេះ អង្គប្រជុំបានពិភាក្សាលើការរៀបចំផែនការសកម្មភាពរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងដាក់ចេញវិធានការអប់រំ និងផ្សព្វផ្សាយជាសាធារណៈ ដើម្បីបង្កើនការយល់ដឹងដល់អ្នករៀបចំព្រឹត្តិការណ៍ និងប្រជាពលរដ្ឋទូទៅ អំពីការប្រើប្រាស់សម្លៀកបំពាក់ និងគ្រឿងតុបតែងប្រពៃណីខ្មែរឱ្យបានត្រឹមត្រូវ និងសមស្របតាមកាលៈទេសៈ។

លើសពីនេះ កិច្ចប្រជុំ បានពិភាក្សាអំពីការបង្កើតយន្តការសម្របសម្រួលអន្តរស្ថាប័នជាក់លាក់មួយ ដើម្បីជំរុញ និងតាមដានការអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាព សំដៅថែរក្សាអត្តសញ្ញាណវប្បធម៌ជាតិ និងលើកស្ទួយមរតកវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា៕