* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម

22-11-2026 18:06

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្តែងការភ្ញាក់ផ្អើល ចំពោះ​សមត្ថភាព​ដ៏លេចធ្លោរបស់កូនប្រុសពៅ គឺកុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធិ ដែលមានទេពកោ​សល្យ​អាច​ដោះស្រាយលំហាត់គណិតវិទ្យាកម្រិតមធ្យម ខណៈរូបគេទើបតែមានអាយុ ៩ឆ្នាំ និងកំពុងរៀន​ថ្នាក់​ទី៤។

សម្តេចមហាបវរធិបតី បានចែករំលែកតាមរយៈបណ្តាញសង្គមឱ្យដឹងថា កន្លងមកសម្តេចបានដឹងត្រឹម​តែ​កូនប្រុសចូលចិត្ត និងរៀនបំប៉នមុខវិជ្ជាគណិតវិទ្យាបន្ថែមប៉ុណ្ណោះ ប៉ុន្តែមិនបានដឹងពីកម្រិតលំហាត់​ដែល​កូនកំពុងសិក្សានោះឡើយ។ ទើបតែពេលឃើញលំហាត់ដែលគ្រូបង្រៀនដាក់ឱ្យធ្វើ ទើបភ្ញាក់ផ្អើលថា​កូន​ប្រុសអាចធ្វើលំហាត់ថ្នាក់ខ្ពស់បានយ៉ាងល្អបែបនេះ។

តាមការបញ្ជាក់ពីលោកគ្រូបង្រៀន បានឱ្យដឹងថា ការបង្រៀនមេរៀនកម្រិតខ្ពស់នេះ គឺធ្វើឡើងតាមការ​ស្នើសុំ​របស់កូនប្រុសផ្ទាល់ ព្រោះរូបគេបានចេះស្ទាត់នូវមេរៀនថ្នាក់ទី៤ រួចរាល់ហើយ និងមានបំណង​ចង់​ស្វែងយល់លំហាត់ពិបាកៗដែលទាក់ទាញចំណាប់អារម្មណ៍។ អ្វីដែលកាន់តែពិសេសនោះ គឺកុមារា រិទ្ធិសិទ្ធិ ពិតជាមានការយល់ដឹងស៊ីជម្រៅ និងមានសមត្ថភាពដោះស្រាយលំហាត់ទាំងនោះ​បានយ៉ាង​ពិតប្រាកដ ដែលនេះជាភាពវៃឆ្លាត និងការស្រឡាញ់ការសិក្សាស្រាវជ្រាវរបស់កុមារកម្ពុជា។

កុមារា ហ៊ុន ពេជ្រមុន្នីរិទ្ធិសិទ្ធិ ជាកុមារាដែលមានសមត្ថភាពខ្ពស់ផ្នែកគណិតវិទ្យា ហើយតែងដណ្តើមបានចំណាត់ថ្នាក់កំពូលក្នុងកម្មវិធីប្រកួតគណិតវិទ្យាកម្រិតអន្តរជាតិនានា៕