លោក ម៉ម ប៊ុននាង ដឹកនាំគណៈប្រតិភូ នាំយកអំណោយមនុស្សធម៌របស់របស់ព្រឹទ្ធសភា និង មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ ជូនដល់រដ្ឋបាលខេត្តបាត់ដំបង
23-11-2026 12:40
(បាត់ដំបង)៖ គណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយនៃព្រឹទ្ធសភា ដឹកនាំដោយលោក ម៉ម ប៊ុននាង ប្រធានគណៈកម្មការ រួមជាមួ យ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញប្រគល់អំណោយ មនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល (Global Life Sharing) ដែលរួមមានឱសថចម្រុះចំនួន ៤១មុខ ក្នុងទំហំទឹកប្រាក់ ៨៦៥,៣៩៦ដុល្លារអាមេរិក ជូនដល់ រដ្ឋបាលខេត្តបាត់ដំបង ដោយមានការអញ្ជើញទទួលពី ឯកឧត្តម ពិន ប្រាកដអភិបាលរងខេត្ត តំណាងឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្តបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ និងអង្គភាពជុំវិញខេត្ត។
ជាមួយនិងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះព្រឹទ្ធសភា ក្រោមការដឹកនាំប្រកប ដោយ គតិបណ្ឌិតរបស់ សម្ដេចតេជោ ហ៊ុន សែន និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកល ដែលបានផ្ដល់អំណោយមនុស្សធម៌ដ៏ថ្លៃថ្លាដល់រដ្ឋបាលខេត្តបាត់ដំបង លោក ពិន ប្រាកដ បានគូសបញ្ជាក់ថា អំណោយមនុស្សធម៌នេះ គឺជាការបង្ហាញពីសមានចិត្តដ៏សប្បុរសធម៌ ការចែករំលែក និងការយកចិត្តទុកដាក់ខ្ពស់ ចំពោះសុខុមាលភាព ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋនៅខេត្តបាត់ដំបង។
លោកអភិបាលរងខេត្តមបានសន្យាថា នឹងគ្រប់គ្រង និងប្រើប្រាស់អំណោយមនុស្សធម៌ដែលទទួលបាននាពេលនេះ ឱ្យបានត្រឹមត្រូវ សមស្រប និងមានប្រសិទ្ធភាព ស្របតាមបំណងនៃការផ្ដល់ជំនួយមនុស្សធម៌របស់ព្រឹទ្ធសភា និងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ លោក ម៉ម ប៊ុននាង បាននាំយកនូវបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តីនឹករលឹករបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ ស ភា និងសម្តេចកិត្តិព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ អនុប្រធានទី១ និងលោកបណ្ឌិត ធន វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា ផ្ញើជូនដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ពិសេសប្រជាពលរដ្ឋទាំងអស់នៅខេត្តបាត់ដំបង។
លោកប្រធានគណៈកម្មការទី១០ បានបន្តគូសបញ្ជាក់ថា ព្រឹទ្ធសភានីតិកាលទី៥ ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែនបានដាក់ចេញនូវការងារជាអាទិភាពចំនួន ពីរ គឺ១.ការចុះជួបផ្ទាល់ជាមួយអង្គបោះឆ្នោត និងប្រជាពលរដ្ឋ ដើម្បីស្វែងយល់ពីបញ្ហាប្រឈម សំណូមពរ និងចូលរួមជួយដោះស្រាយរាល់បញ្ហារបស់មូលដ្ឋាន។ ២.ការពង្រឹងកិច្ចអនុវត្តការទូតសភា។
ឆ្លើយតបនឹងការងារជាអាទិភាពទាំងពីរនេះ គណៈកម្មការទី១០ បានខិតខំពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធា រ ណ រដ្ឋ កូរ៉េ ដើម្បីកៀរគរជំនួយមនុស្សធម៌ជួយដល់ប្រជាពលដ្ឋក្រីក្រ និងជនងាយរងគ្រោះនៅតាមមូលដ្ឋាន និងកិច្ចសហប្រតិបត្តិការជាមួយ វិទ្យាស្ថានបញ្ញាឌីជីថលកម្ពុជា ដើម្បីផ្តល់អាហារូបករណ៍ដល់ មន្ត្រីរាជការ យុវជន យុវ នារី និងសិស្សានុសិស្ស ហើយការសិក្សាតាមប្រព័ន្ធឌីជីថល ក្នុងក្របខណ្ឌទូទាំងប្រទេស។
លោក ម៉ម ប៊ុននាង បានគូសបញ្ជាក់ថា ក្រោមកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព, មូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវជំនួយមនុស្សធម៌ដល់ព្រឹទ្ធសភាកម្ពុជា ដែលរួមមានៈឱសថ គ្រឿងបរិក្ខាពេទ្យ សម្លៀកបំពាក់ និងឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃ ចំនួន២៦លើក រួចមកហើយ ក្នុងទំហំទឹកប្រាក់សរុបចំនួន ៣៨,៦០៦,៦៣៤.៩៩ដុល្លារអាមេរិក។ ជំនួយមនុស្ស-ធម៌ទាំងអស់ ត្រូវបានថ្នាក់ដឹកនាំព្រឹទ្ធសភា គ្រប់ គ្រង និងបែងចែកទៅតាមបណ្តារាជធានី ខេត្ត មន្ទីរ ពេទ្យ មណ្ឌលសុខភាពជនងាយរងគ្រោះ ពិសេសប្រជាជនភៀសសឹកនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ប្រកប ដោយ តម្លាភាព គណនេយ្យភាព និងចំគោលដៅ ដើម្បីរួមចំណែកលើកកម្ពស់ជីវភាព សុខុមាលភាព និងការអប់រំរបស់ប្រជាពល រដ្ឋកម្ពុជាឱ្យបានកាន់ប្រសើរឡើង៕

























