* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញបើកកម្មវិធីបោះជំរំយុវជនកាកបាទក្រហមកម្ពុជាថ្នាក់ជាតិ នៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង
* លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ដឹកនាំក្រុមការងារ ចូលរួមកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការផ្សះផ្សះដោយបង្ខំ លើដែនសមុទ្រកម្ពុជា និងថៃ នៅម៉ាឡេស៊ី
* កូនប្រុសសម្តេចមហាបវរធិបតី អាយុទើប៩ឆ្នាំ តែមានសមត្ថភាពរៀនគណិតវិទ្យាកម្រិតមធ្យម
* អ្នកសារព័ត៌មានអន្តរជាតិ ចុះផ្ដិតយករូបភាពពីស្លាកស្នាមឈឺចាប់ បន្សល់ទុកដោយការឈ្លានពានរបស់យោធាថៃ នៅតាមបន្ទាត់ព្រំដែន
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនពលរដ្ឋងាយរងគ្រោះបំផុត ១០២០គ្រួសារ នៅខេត្ដពោធិ៍សាត់
* លោក Mark Rutte៖ NATO នឹងការពារទឹកដីគ្រប់ចំអាមទាំងអស់របស់ប៉ូឡូញ
* កម្ពុជា រកឃើញជំងឺអុតស្វាមួយករណីថ្មី, ក្រសួងអំពាវនាវដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ថែសុខភាព
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កុំចាំបាច់ធ្វើល្អឥតខ្ចោះទើបចាប់ផ្ដើម ត្រូវហ៊ានចាប់ផ្ដើមធ្វើដាក់ឲ្យប្រើប្រាស់បណ្ដើរៗ និងកែតម្រូវទើបយើងទៅមុខ
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

អ្នកជំនាញបរិស្ថានអំពាវនាវឱ្យប្រកាន់ខ្ជាប់គោលការណ៍ «កុំបន្សល់ទុកដាន» អំឡុងពេលដើរកម្សាន្តក្នុងពិធីបុណ្យអុំទូក

23-11-2026 16:47

(ភ្នំពេញ)៖​ អ្នកជំនាញផ្នែកបរិស្ថាន តែងតែលើកទឹកចិត្តឱ្យអ្នកដំណើរគ្រប់រូបប្រកាន់ខ្ជាប់នូវគោលគំនិតមួយ គឺ «កុំបន្សល់ទុកដាន» (Leave No Trace)។ គោលការណ៍នេះមានន័យសាមញ្ញថា នៅពេលអ្នកទៅកម្សាន្តនៅទីណាមួយ សូមនាំយកទៅជាមួយត្រឹមតែរូបថត និងអនុស្សាវរីយ៍ល្អៗ ហើយបន្សល់ទុកត្រឹមតែស្នាមជើងប៉ុណ្ណោះ។ រាល់កាកសំណល់ដែលអ្នកបានបង្កើតឡើង ត្រូវតែវេចខ្ចប់ទុកដាក់ឱ្យបានត្រឹមត្រូវ ឬយកត្រឡប់មកវិញប្រសិនបើទីតាំងនោះ ពុំមានធុងសំរាមគ្រប់គ្រាន់។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និន្នាការនៃការធ្វើដំណើរកម្សាន្តរបស់ប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាភ្ញៀវទេសចរអន្តរជាតិ មានការកើនឡើងគួរឱ្យកត់សម្គាល់។ ពីតំបន់ប្រាសាទបុរាណ រហូតដល់ឆ្នេរសមុទ្រ និងតំបន់អេកូទេសចរណ៍ព្រៃភ្នំ រមណីយដ្ឋាននានាបានក្លាយជាគោលដៅពេញនិយម សម្រាប់ការសម្រាកលំហែកាយ។

ស្របពេលជាមួយនឹងភាពរីកចម្រើននេះ ក្នុងរដូវបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ​២០២៦នេះ មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ មានអ្នកធ្វើដំណើរកម្សាន្តជាច្រើន ទៅតំបន់រមណីយដ្ឋាន ទីតាំងទេសចរណ៍ ប្រវត្តិសាស្រ្ត និងធម្មជាតិ ដែលកម្ពុជាមានសក្តានុពល ស្របពេលនិងពិភពលោកបានវាយតម្លៃ ជាប្រទេសដែលមានបរិស្ថានធម្មជាតិស្អាតបំផុតលើពិភពលោកក្នុងឆ្នាំ២០២៦។

នៅក្នុងរដូវនៃបុណ្យប្រពៃណីជាតិនេះ បញ្ហាប្រឈមមួយដែលកំពុងទាមទារ ឱ្យមានការយកចិត្តទុកដាក់ ផងដែរ គឺការគ្រប់គ្រងសំរាម និងការរក្សាអនាម័យតាមទីសាធារណៈ។ នៅពេលភាពរីករាយ កុំបន្សល់ទុកនូវគំនរសំរាម ថង់ប្លាស្ទិក ដបទឹក និងកំប៉ុងភេសជ្ជៈ រាយប៉ាយ នៅតាមឆ្នេរខ្សាច់ ទឹកជ្រោះ ឬទីធ្លាប្រាសាទ។

ទិដ្ឋភាពទាំងនេះមិនត្រឹមតែធ្វើឱ្យបាត់បង់សោភ័ណភាពធម្មជាតិដ៏ស្រស់ត្រកាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ប្រព័ន្ធអេកូឡូស៊ី សត្វព្រៃ និងជីវចម្រុះក្នុងទឹកទៀតផង។ លើសពីនេះទៅទៀត ភាពកខ្វក់នៃតំបន់ទេសចរណ៍ គឺជាកត្តារារាំងដ៏ចម្បង ដែលធ្វើឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិវាយតម្លៃមិនល្អ និងរារែកក្នុងការវិលត្រឡប់មកកម្សាន្តម្តងទៀត ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូល របស់ប្រជាពលរដ្ឋក្នុងសហគមន៍ផ្ទាល់។

ដូចនេះ ភាពស្អាតមិនមែនជាភារកិច្ចរបស់អ្នកសម្អាត ឬអាជ្ញាធរតែម្ខាងនោះទេ ប៉ុន្តែវាគឺជាមោទនភាព និងជាទំនួលខុសត្រូវរួម របស់យើងទាំងអស់គ្នា។ នៅពេលដែលតំបន់ទេសចរណ៍ របស់យើងមានភាពស្អាត និងបៃតងស្រស់បំព្រង នោះការដើរកម្សាន្តរបស់យើងនឹងកាន់តែមានន័យ ហើយកិត្យានុភាពនៃផ្ទះរបស់យើង នឹងកាន់តែល្បីរន្ទឺលើឆាកអន្តរជាតិផងដែរ។

ការចូលរួមពីគ្រប់ភាគី គឺជាគន្លឹះនៃដំណោះស្រាយ ដ៏មានប្រសិទ្ធភាព ក្នុងនោះទាមទារឱ្យមានការផ្លាស់ប្តូរឥរិយាបថ និងការសហការគ្នាជាប្រព័ន្ធ៖
សម្រាប់ភ្ញៀវទេសចរ៖ គួរចាប់ផ្តើមពីការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកប្រើតែម្តង ដោយងាកមកប្រើប្រាស់ដបទឹកផ្ទាល់ខ្លួន ឬប្រអប់អាហារដែលអាចប្រើឡើងវិញបាន។ ការចេះទុកដាក់សំរាមក្នុងធុង គឺជាសុជីវធម៌មូលដ្ឋានរបស់អ្នកទេសចរសម័យថ្មី។

សម្រាប់អាជីវករ និងម្ចាស់រមណីយដ្ឋាន៖ ត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធអនាម័យឱ្យបានល្អប្រសើរ ដូចជាការរៀបចំកន្លែងទុកដាក់សំរាម ធុងសំរាមឱ្យបានត្រឹមត្រូវនៅតាមចំណុចសំខាន់ៗ ការបែងចែកប្រភេទសំរាម និងការអប់រំណែនាំដល់អតិថិជនរបស់ខ្លួន ឱ្យទុកដាក់សំរាមក្នុងធុងឱ្យបានត្រឹមត្រូវ។

សម្រាប់អាជ្ញាធរមូលដ្ឋាន និងសហគមន៍៖ ត្រូវពង្រឹងប្រព័ន្ធប្រមូល និងដឹកជញ្ជូនសំរាមឱ្យបានទាន់ពេលវេលា ជាពិសេសក្នុងអំឡុងពេលមានភ្ញៀវទេសចរច្រើន រួមជាមួយនឹងការដាក់ចេញនូវសកម្មភាពស្អាត ចុះអប់រំ និងជំរុញឱ្យប្រជាពលរដ្ឋ ក៏ដូចជាអ្នកមកកម្សាន្តតាមទីសាធារណៈនានា ចេះទុកដាក់សំរាម។ល។ ដើរកម្សាន្តប្រកបដោយភាពរីករាយ តែកុំភ្លេចរក្សាភាពស្អាត !

ដោយ៖ ផ្នែកទស្សនៈនិងបរិស្ថាន