* ក្រុមហ៊ុន CP ប្រកាសបិទដំណើរការម៉ាត 7-Eleven នៅទូទាំងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២៥ ខែធ្នូ
* កងទ័ពកម្ពុជា-ចិន ជួបជុំត្រៀមបើកសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថា ចរចាជាមួយចិនងាយស្រួលជាងចរចាជាមួយសហរដ្ឋអាមេរិក ចំពោះមុខភាពតានតឹងបច្ចេកវិទ្យា
* Fresh Exclusive: កិច្ចប្រជុំ UNCLOS លើកទី៣៖ តើទំនុកចិត្តដែលបានកសាងនៅហូឡង់ កំពុងរង្គោះរង្គើក្រោមសម្ពាធនយោបាយរបស់មេដឹកនាំថៃឬ?
* នាវាចម្បាំងចិន៣គ្រឿង ដឹកកងទ័ព និងយុទ្ធោបករណ៍មកដល់កម្ពុជា ដើម្បីធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៦ រយៈពេល១៥ថ្ងៃ
* កូរ៉េខាងជើងគំរាមបិទការិយាល័យការទូតរបស់ស្វ៉ីស ក្រោយសម្ពោធមិនទាន់បានមួយខែផង
* តាហ្ស៉ីគីស្ថានក្លាយជាប្រទេសទី៤ ដែលដំណើរការនីតិវិធីដកខ្លួនពី ICC ចាប់តាំងពីមានការអំពាវនាវរបស់សហរដ្ឋអាមេរិក
* អតីតមេប៉ូលិសឥណ្ឌូណេស៊ី ត្រូវបានចោទប្រកាន់ពីអំពើក្បត់ជាតិ
* ព្រឹកស្អែក ចិននឹងបញ្ជូនយានអវកាស «Shenzhou-24» ទៅកាន់ស្ថានីយអវកាស «Tiangong» របស់ចិន
* កងទ័ពកម្ពុជា-ចិន ធ្វើសមយុទ្ធរួមគ្នាទ្រង់ទ្រាយធំ ទាំងលើគោក សមុទ្រ និងអាកាស រយៈពេល១៥ថ្ងៃ
* យន្តហោះយោធារុស្ស៉ីជាច្រើនគ្រឿង ហោះចូលតំបន់ការពារដែនអាកាសរបស់កូរ៉េខាងត្បូង
* BREAKING: ក្រុមហ៊ុន Nvidia ប្រកាសតែងតាំងលោក Jensen Huang ជានាយកប្រតិបត្តិ (CEO) ឡើងវិញភ្លាមៗ
* កម្ពុជាតវ៉ាយ៉ាងខ្លាំងចំពោះការបំពានជាបន្តបន្ទាប់របស់ថៃលើអធិបតេយ្យ និងបូរណភាពទឹកដីនៅតាមព្រំដែន
* នាយកចារកម្មអាមេរិកបញ្ជាក់ថាលោក ពូទីន មិនមែនជាមិត្តរបស់សហរដ្ឋអាមេរិកនោះទេ ក្នុងករណីអ៊ុយក្រែន
* អាមេរិកដាក់សម្ពាធលើ Nvidia ជុំវិញការលក់ឈីបទៅចិន៖ «យើងត្រូវដឹងថា អ្នកណាជាអ្នកទទួលខុសត្រូវ»
* CoolApp មានមុខងារជាច្រើនរួមមាន Chat Call Channel Reel ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យស្ថិតក្នុងលក្ខណៈ Encryption ! បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ

ប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត បានចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណ ដើម្បី អបអរសាទរព្រះរាជពិធីបុណ្យអុំទូក

24-11-2026 10:48

(បន្ទាយមានជ័យ)៖ ឆ្នាំនេះមានប្រទីបចំនួន៤១មកពីគ្រប់មន្ទីរអង្គភាព ស្រុក ក្រុង រដ្ឋបាលខេត្ត ចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណដើម្បីអបអរសាទរ ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ដែលមានការអញ្ជើញចូលរួមលោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អភិបាលរងខេត្តបន្ទាយមានជ័យ អង្គភាព៣ស្ថាប័ណ្ណ អាជ្ញាធរមូលដ្ឋាន ក្រុង ស្រុក ឃុំ ។

ក្នុងឱកាសបណ្ដែតប្រទីបនោះ លោក អ៊ុំ រាត្រី បានលើកឡើងថា រាត្រីនេះ ជាកាលវេលាមួយដ៏ប្រពៃថ្លៃថ្លាបំផុតគឺត្រូវនឹងថ្ងៃ១៥កើត ខែពេញបូណ៌មី (ខែកត្តិក) ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា គ.ស.២០២៦ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស កំពុងប្រារព្ធពិធីអបអរសាទរបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាបុណ្យប្រពៃណីជាតិខ្មែរតាំងពីបុរាណកាលមក និងមានប្រវត្តិដ៏យូរលង់ណាស់មកហើយ។​ នៅពេលយប់ក៏មានប្រទីបរបស់ប្រជាពលរដ្ឋជាច្រើនពាន់នាក់បានយកប្រទីបរបស់ខ្លួនមកចូលរួមបណ្ដែតនៅដងស្ទឹងសិរីសោភ័ណនេះផងដែរពិសេសមានការបាញ់កាំជ្រួចយ៉ាងអធិកអធម្មដើម្បីអបអរសាទរក្នុងពិធីនេះដែរ។។

ជាមួយគ្នានេះ អាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវបានយកចិត្តទុកដាក់ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់បានល្អដើម្បីការពារ ប្រជាពលរដ្ឋ និងទេសចរណ៍បានមកលេងកម្សាន្តសប្បាយរីករាយ នៅក្នុងពិធីបុណ្យនេះផងដែរ។

លោក អ៊ុំ រាត្រី បានឲ្យដឹងបន្តទៀតថា ក្នុងនាមលោកជាថ្នាក់ដឹកនាំខេត្ត លោកសូមសម្តែងនូវអំណរអរគុណដ៏ជ្រាលជ្រៅចំពោះ វត្តមានរបស់លោកលោកស្រី ព្រមទាំងបងប្អូនកូនក្មួយទាំងអស់ ដែលបានចូលរួមក្នុងពិធីបណ្ដែតប្រទីបនារាត្រីនេះ ញ៉ាំងឲ្យពិធីបុណ្យទាំងមូល ប្រព្រឹត្តទៅប្រកបដោយភាពអធិកអធសប្បាយរីករាយយ៉ាងក្រៃលែង។ សូមឱនកាយគោរពបួងសួងដល់គុណបុណ្យព្រះរតនត្រៃ វត្ថុសក្តិសិទ្ធក្នុងលោក ដួងព្រលឹងរបស់បុព្វបុរសខ្មែរគ្រប់ៗជំនាន់ បារមី នៃព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាវីរក្សត្រ និងព្រះមហាក្សត្រគ្រប់ព្រះអង្គ សូមជួយប្រោសព្រំពរជ័យ សិរីមង្គល វិបុលសុខមហាប្រសើរដល់វីរៈកងទ័ព ប្រជាពលរដ្ឋ និងទឹកដី នៃប្រទេសកម្ពុជាទាំងមូលសូមឲ្យបានប្រកបដោយសេចក្តីសុខសន្តិភាពពេញបរិបូរណ៍៕